ព្រះចន្ទនៅជុំវិញផែនដី នាយប់សែនក្បាលទឹកស្អាតយ៉ាងណា? (pic)
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ សីហា ២០១៤
- កែប្រែចុងក្រោយ: August 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅយប់ថ្ងៃអាទិត្យទី១០ ខែសីហានេះ ព្រះចន្ទបានបង្ហាញខ្លួនស្អាត ជាងពេលណាៗទាំងអស់។ បើអ្នកខកខានមិនបានទស្សនាព្រះចន្ទ ឬក៏អ្នកចង់ដឹងពីសម្ផស្សព្រះចន្ទ ដែលបានរះបង្ហាញខ្លួននៅជុំវិញពិភពលោក នៅយប់ថ្ងៃសែនក្បាលទឹក ថាល្អស្អាតយ៉ាងណានោះ សូមអញ្ជើញទស្សនារូបភាពពិសេសនានា ដូចខាងក្រោម។
ព្រះចន្ទរះនៅក្បែរនឹងភ្នំទឹកកកមួយ ក្នុងប្រទេសកាហ្សាស្តង់។ (រូបថត Reuters)
ចន្ទរះក្បែរហត្ថា - បើអ្នកជាអ្នកចូលចិត្តគយគន់ព្រះចន្ទ អ្នកនឹងយល់ភ្លាមថា នៅយប់ថ្ងៃអាទិត្យទី១០ ខែសីហានេះ ព្រះចន្ទបានរះពន្លេចខ្លួន ល្អស្អាតស្រស់ត្រចះត្រចង់ ជាងសព្វមួយដង។ នោះ ដោយសារតែព្រះចន្ទបានបង្ហាញខ្លួនមូលក្រឡង់ ជាមួយនឹងរស្មីភ្លឺច្បាស់ ហើយនៅតំបន់ខ្លះគេមើលឃើញព្រះចន្ទ មានរូបរាងធំជាងពេលណាៗទាំងអស់។
ប្រិយមិត្តមួយចំនួន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូច្បាស់ជាឆ្ងល់ថា ហេតុអ្វី?
អ្នកវិទ្យាសាស្ត្របាននិយាយថា នៅថ្ងៃទី១០ ខែសីហានេះ ភពព្រះចន្ទបានវិលមកចំចំនុចមួយ ដែលនៅក្បែរនឹងផែនដីជាងគេ។ រង្វង់ធម្មតា ដែលព្រះចន្ទបានរត់នៅលើគន្លេង មានចម្ងាយប្រមាណច្រើនជាង ៤០៥ ពាន់គីឡូម៉ែត្រពីផែនដី។ តែនៅថ្ងៃនេះ ភពព្រះចន្ទថ្លៃបានវិលមកចំកន្លែង ដែលមានចម្ងាយតែត្រឹមមិនដល់ ៣៥៥ ពាន់គីឡូម៉ែត្រនោះផង។ ហេតុនេះហើយ ទើបគេមើលព្រះចន្ទមានរាងធំជាងធម្មតា ហើយផ្ដល់ពន្លឺភ្លឺត្រចះជាងពេលផ្សេងទៀត៕
សូមទស្សនារូបភាព (ដែលបានថតកាលពីឆ្នាំទៅម៉ិញ ក្នុងព្រឹត្តិការណ៍តែមួយ)៖
ក្រុងហ្សារ៉ុហ្សាឡឹម ប្រទេសអ៊ីស្ត្រាអែល និងរដ្ឋប៉ាឡេស្ទីន។
វាលខ្សាច់ជូឌី នៃរដ្ឋប៉ាឡេស្ទីន។
រាជធានីម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
ក្រុងញ៉ូយក ប្រទេសអាមេរិក។
ក្រុងញ៉ូយក ប្រទេសអាមេរិក។
ក្រុងញ៉ូយក ប្រទេសអាមេរិក។
ប្រាសាទប៉ូសេដុង ប្រទេសក្រិច។
ប្រាសាទប៉ូសេដុង ប្រទេសក្រិច។
កោះប្រូស៊ីដា ប្រទេសអ៊ីតាលី
ក្រុងស៊ាំងភីធើស្បួរ ប្រទេសរ៉ូស្សី។
ក្រុងស៊ាំងភីធើស្បួរ ប្រទេសរ៉ូស្សី។
ប្រទេសស៊ាំងហ្គាពួរ។
ប្រទេសស៊ាំងហ្គាពួរ។
ក្រុង ធ្បីលីស៊ី ប្រទេសចរចា
រដ្ឋធានី តូរ៉ុងតូ ប្រទេសកាណាដា។
រដ្ឋធានី វីយ៉ែន ប្រទេសអូទ្រីស្ស។
រដ្ឋធានី វ៉ាស៊ិនតោន ប្រទេសអាមេរិក។