សាយ បូរី៖ ច្បាប់ គ.ជ.ប (ថ្មី) «ខុស»រដ្ឋធម្មនុញ្ញ ត្រង់«សញ្ជាតិ»
សាស្រ្តចារ្យច្បាប់ជំនាញនីតិរដ្ឋបាល លោកបណ្ឌិត សាយ បូរី បានធ្វើការពន្យល់បញ្ហា«សញ្ជាតិ»តែមួយ ឬសញ្ជាតិខ្មែរពីកំណើត ទាក់ទងនឹងច្បាប់ គ.ជ.ប ថ្មី ដោយធ្វើការសន្និដ្ឋានថា ជាការឥតប្រយោជន៍។
ក្នុងបណ្តាញសង្គមផ្ទាល់ របស់លោកសាស្រ្តាចារ្យច្បាប់ (Bory Say) រូបនេះ បានសរសេរលើកឡើងយ៉ាងវែងអន្លាយ នូវបញ្ហាពីរដាច់ដោយឡែកពីគ្នា ទាក់ទងនឹងការចោទសួរមកលោកថា ច្បាប់ គ.ជ.ប ថ្មី ដែលគណបក្សនយោបាយធំៗទាំងពីរ បានព្រមព្រៀងគ្នា ជាគោលការណ៍រួចហើយនោះ តើអាចនឹង«ខុស»រដ្ឋធម្មនុញ្ញត្រង់ចំណុច«សញ្ជាតិ»តែមួយឬទេ បើសិនជាច្បាប់ថ្មីនោះត្រូវបានអនុម័ត ?
លោកបានបញ្ជាក់ក្នុងបណ្តាញសង្គម កាលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៤ ថា នៅមិនទាន់ទទួលបានឯកសារពាក់ព័ន្ធទាំងនោះនៅឡើយ ប៉ុន្តែលោកបានឮដូច្នេះថា៖ «សមាជិកនិងអគ្គលេខាធិការ-អគ្គលេខាធិការរងត្រូវមាន [...]