Free បង្កើតប្រព័ន្ធទូរស័ព្ទដៃ តំលៃថោក
តាមរយះ លោក Xavier Niel ប្រធានក្រុមហ៊ុន Free ដែលបានធ្វើការបង្ហាញ នូវផលិតផលថ្មីនេះ បានគូសបញ្ជាក់ថា តំលៃសេវាប្រចាំខែ ហៅចេញដែលគ្មានកំណត់ពេលវេលា រួមទាំងការហៅចេញ, SMS, និង សេវា អ៊ិនទើណែត គឺមានតំលៃត្រឹមតែ ១៩,៩៩ អឺរ៉ូ ប៉ុណ្ណោះ។ ហើយបើសិន ជាអតិថិជន ដែលមានជីវភាពនៅក្រោមកំរិតមធ្យម ហើយមិនមានប្រាក់ខែគ្រប់គ្រាន់ ទៅតាមកំរិតអប្បបរមា RSA របស់ច្បាប់ប្រទេសបារាំង ក្រុមហ៊ុន ហ្រ្វ៊ី Free នឹងមាន តំលៃសេវាប្រចាំខែ ហៅចេញ រយះពេល ៦០នាទីនិង ៦០SMS សំរាប់អតិថិជនទាំងនោះ ត្រឹមតែ ២អឺរ៉ូ ប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ហ្រ្វ៊ី Free ក៏បានបញ្ចុះតំលៃទាំងនេះបន្ថែមទៀត ប្រសិនបើ អតិថិជននោះធ្លាប់ជាអតិថិជនរបស់ ក្រុមហ៊ុន ហ្រ្វ៊ី Free រួចមកហើយុ។
ការចេញនូវតារាងនេះបានធ្វើអោយរសើបយ៉ាងខ្លាំងទៅដល់ក្រុមហ៊ុនទូរទមនាគម ចាស់ៗ ផ្សេងៗទៀត ដែលរហូតមកទល់សព្វថ្ងៃ មិនមានក្រុមហ៊ុនទូរទមនាគមណាមួយ [...]