Free បង្កើតប្រព័ន្ធទូរស័ព្ទដៃ តំលៃថោក

កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមហ៊ុន ហ្រ្វ៊ី Free ដែលជាក្រុមហ៊ុនទូរទមនាគមទី ២ ក្នុងប្រទេសបារាំងបាន បញ្ចេញនូវតារាងតំលៃ នៃសេវាប្រើប្រាស់ទូរស័ព្ទដៃ ដ៏សែនថោកមួយ។
Free បង្កើតប្រព័ន្ធទូរស័ព្ទដៃ តំលៃថោក
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ មករា ២០១២
  • កែប្រែចុងក្រោយ: January 11, 2012
  • ប្រធានបទ: ទូរទមនាគម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមរយះ លោក Xavier Niel ប្រធានក្រុមហ៊ុន Free ដែលបានធ្វើការបង្ហាញ នូវផលិតផលថ្មីនេះ​ បានគូសបញ្ជាក់ថា តំលៃសេវាប្រចាំខែ ហៅចេញដែលគ្មានកំណត់ពេលវេលា រួមទាំងការហៅចេញ​, SMS, និង សេវា អ៊ិនទើណែត គឺមានតំលៃត្រឹមតែ ១៩,៩៩ អឺរ៉ូ ប៉ុណ្ណោះ។ ហើយបើសិន ជាអតិថិជន ដែលមានជីវភាពនៅក្រោមកំរិតមធ្យម ហើយមិនមានប្រាក់ខែគ្រប់គ្រាន់ ទៅតាមកំរិតអប្បបរមា RSA របស់ច្បាប់ប្រទេសបារាំង ក្រុមហ៊ុន ហ្រ្វ៊ី Free នឹងមាន​ តំលៃសេវាប្រចាំខែ ហៅចេញ រយះពេល ៦០នាទី​និង ៦០SMS សំរាប់អតិថិជនទាំងនោះ ត្រឹមតែ ២អឺរ៉ូ ប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ហ្រ្វ៊ី Free ក៏បានបញ្ចុះតំលៃទាំងនេះបន្ថែមទៀត ប្រសិនបើ អតិថិជននោះធ្លាប់ជាអតិថិជនរបស់ ក្រុមហ៊ុន ហ្រ្វ៊ី Free រួចមកហើយុ។

ការចេញនូវតារាងនេះបានធ្វើអោយរសើបយ៉ាងខ្លាំងទៅដល់ក្រុមហ៊ុនទូរទមនាគម ចាស់ៗ ផ្សេងៗទៀត ដែលរហូតមកទល់សព្វថ្ងៃ មិនមានក្រុមហ៊ុនទូរទមនាគមណាមួយ ហ៊ានបញ្ចុះតំលៃខ្លាំងបែបនេះទេ។​ នេះក៏ជារបត់ថ្មីមួយ ដែលនឹងផ្ដល់សន្ទុះ ទៅដល់ សេដ្ឋកិច្ចបារាំង នូវរូបរាងនៃការចាយវាយ pouvoir d'achat របស់ប្រជាជននៃប្រទេសនេះ ៕

ប្រភពពតមាន និងរូបភាព : AFP

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...