Posts tagged as "MH370"

MH370៖ ការរុករក​នឹង​បញ្ចប់​ជា​ថ្មី នៅ​ចុង​ខែ​ឧសភា​នេះ

MH370៖ ការរុករក​នឹង​បញ្ចប់​ជា​ថ្មី នៅ​ចុង​ខែ​ឧសភា​នេះ

បើតាមទំនងមើលទៅ... អាថ៌កំបាំងនៃការបាត់ខ្លួន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ របស់យន្ដហោះ ប៊ូអីង (Boeing 777) ដែលមានជើងហោះហើរ លេខ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) អាចនឹងបន្តកើតមាន វែងឆ្ងាយទៅមុខទៀត។ ហើយក្ដីសង្ឃឹម នៃក្រុមគ្រួសារជនរងគ្រោះ ទាំង២៣៩នាក់ នឹងត្រូវរួញតូច ជាថ្មីទៀត។

ក្ដីសង្ឃឹមរួញតូច ព្រោះរដ្ឋមន្ត្រីគមនាគមថ្មី នៃប្រទេសម៉ាឡេស៊ី ទើបនឹងប្រកាសក្នុងថ្ងៃពុធនេះ ថា ការរុករុកជាថ្មី ធ្វើឡើងដោយក្រុមហ៊ុន «Ocean Infinity» នឹងត្រូវបិទបញ្ចប់ នៅចុងខែឧសភាខាងមុខ។

លោករដ្ឋមន្ត្រី «Anthony Loke» ដែលទើបចូលកាន់តំណែង កាលពីថ្ងៃទី៩ ខែឧសភា បានអះអាងទៅកាន់ក្រុមអ្នកយកព័ត៌មានថា បើតាមការព្រមព្រៀង ជាមួយក្រុមហ៊ុនខាងលើ ការរុករកយន្ដហោះបាត់ខ្លួន ជាលើកទីពីរនេះ ត្រូវបិទបញ្ចប់ តាំងពីចុងខែមេសាមកម្លេះ តែក្រុមហ៊ុន នៅតែបន្តធ្វើ មកក្នុងខែឧសភានេះទៀត។ លោកថា៖ [...]

រក​ឃើញ​បំណែក​យន្ដហោះ​«MH370»​ថ្មី​ទៀត​ នៅ​លើ​ប្រជុំ​កោះ​«Seychelles»?

រក​ឃើញ​បំណែក​យន្ដហោះ​«MH370»​ថ្មី​ទៀត​ នៅ​លើ​ប្រជុំ​កោះ​«Seychelles»?

អាជ្ញាធរទទួលបន្ទុក អាកាសចរណ៍ស៊ីវិល របស់ប្រជុំកោះ «Seychelles»​ ហៅកាត់ថា «SCAA» បានអះអាងថា គឺក្រុមអ្នកស្រាវជ្រាវខាងសត្វស្លាប និងអណ្ដើកសមុទ្រ ជាអ្នករកឃើញបំណែកយន្ដហោះទាំងនោះ បានមុនគេ នៅលើឆ្នេររបស់កោះមួយ ឈ្មោះ «Faqhar» របស់ប្រជុំកោះ។

បើតាមអាជ្ញាធរ «SCAA» នេះដដែល បានពន្យល់ថា បំណែកយន្ដហោះទាំងនោះ មានសណ្ឋានចេញមកពីតួយន្ដហោះ ដែលគេបានរកឃើញបំណែកផ្សេងទៀត នៅលើកោះក្នុងតំបន់ (ភាគខាងលិច នៃមហាសមុទ្រឥណ្ឋា)។ បំណែកដែលទើបនឹងត្រូវបានរកឃើញ អាចជាគំរបម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះ។

មន្ត្រី «SCAA» បានបញ្ជាក់បន្ថែមថា អាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី កំពុងធ្វើការស្រាវជ្រាវបន្ថែម ពីលើបំណែកទាំងនេះហើយ។

» រាល់អត្ថបទ ដែលទាក់ទងនឹងការបាត់ខ្លួន របស់យន្ដហោះ «MH370»៖ 

រដ្ឋាភិបាល​ទាំង​បី ប្រកាស​ផ្អាក​ការ​រុករក​យន្ដហោះ​បាត់​ខ្លួន «MH370»

រដ្ឋាភិបាល​ទាំង​បី ប្រកាស​ផ្អាក​ការ​រុករក​យន្ដហោះ​បាត់​ខ្លួន «MH370»

ក្ដីសង្ឃឹម ដែលអាចរកឃើញយន្ដហោះ «MH370» មានកាន់តែស្ដួចស្ដើងទៅៗ បន្ទាប់ពីការរុករក ត្រូវបាន​ធ្វើ​យ៉ាងសកម្ម អស់ជាច្រើនខែឆ្នាំ នៅក្នុង​មហាសាគរ​ឥណ្ឌា​ខាងត្បូង ដោយរដ្ឋាភិបាល នៃប្រទេស​ចំនួនបី​ក៏​ដោយ។ ទីបំផុតរដ្ឋាភិបាលទាំងបី មានម៉ាឡេស៊ី អូស្ត្រាលី និងចិន បានប្រកាសរួមគ្នា ក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​​មួយ កាលពីថ្ងៃអង្គារ ថាពួកខ្លួនបានសម្រេច ផ្អាកការរុករកតួយន្ដហោះ បាត់ខ្លួននេះ នៅក្រោម​សមុទ្រ​ត​ទៅ​ទៀត។

យន្ដហោះ MH370 បានហោះភ្ជាប់រដ្ឋធានីកូឡាឡំពួរ របស់ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង របស់​​ប្រទេស​ចិន ប៉ុន្តែបានបាត់ខ្លួន នៅមួយ​ម៉ោង ក្រោយ​ពីហោះងើបខ្លួន ពីព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ នៅ​ថ្ងៃ​ទី៨ ខែមិនា ឆ្នាំ២០១៤ ដោយបាននាំទៅជាមួយ នូវបុគ្គលិកអ្នក​បម្រើការ​១២នាក់ និង​អ្នក​ដំណើរ ២២៧នាក់ ដែលក្នុងនោះ ២ភាគ៣ ជាជនជាតិចិន។

អត្ថបទ​នៃសេចក្ដីប្រកាសព័ត៌មាន បានសរសេរថា តួយន្ដហោះ [...]

យន្ដហោះ​បាត់​ខ្លួន MH370 មិន​នៅ​ក្នុង​តំបន់​រុករក​ទេ!

យន្ដហោះ​បាត់​ខ្លួន MH370 មិន​នៅ​ក្នុង​តំបន់​រុករក​ទេ!

ជាសេចក្ដីសន្និដ្ឋានមួយ ដែលបង្កក្ដីអស់សង្ឃឹម ទៅដល់ក្រុមគ្រួសាររបស់អ្នកដំណើរ ដែលបានរងគ្រោះ ព្រោះ​បានជិះនៅក្នុងយន្ដហោះ ប្រភេទប៊ូអីង (Boeing 777) នៃជើងហោះហើរលេខ «MH370» របស់ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ ហោះភ្ជាប់ពីរាជធានីកូឡាឡំពួរ (ប្រទេសម៉ាឡេស៊ី) ឆ្ពោះទៅ​រដ្ឋធានី​ប៉េកាំង (ប្រទេសចិន) ក្នុង​យប់​ទី៨ ខែមិនា ឆ្នាំ២០១៤ តែបានបាត់ដំណឹងសូន្យឈឹង តាំងពីយប់នៃការហោះងើបខ្លួនចេញ ពីព្រលាន​យន្ដហោះ​​នោះ រហូត​មក​ដល់​ថ្ងៃនេះ។

អាជ្ញាធររបស់ប្រទេសអូស្ត្រាលី ខាងសុវត្ថិភាព​ដឹកជញ្ជូន​ផ្លូវអាកាស ហៅកាត់ «ATSB» ដែលទទួល​បន្ទុក​រុករក​តួយន្ដហោះ ទើបនឹងចេញ​របាយការណ៍ «សន្និដ្ឋានជាផ្លូវការ» នៅព្រឹកថ្ងៃ​អង្គារ​ទី២០ ខែធ្នូនេះ បញ្ជាក់ថា យន្ដហោះ«MH370» ដែលដឹកមនុស្ស ចំនួន២៣៩នាក់ ទំនងជាមិនបានធ្លាក់ នៅក្នុងតំបន់រុករកកន្លងមក ស្ថិត​នៅភាគខាងត្បូង នៃមហាសាគរ​ឥណ្ឌា​នោះឡើយ។ ការរុករកបានប្រព្រឹត្តិទៅ អស់រយៈពេលជាង២ឆ្នាំ [...]

MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

បំណែកយន្ដហោះថ្មីមួយនេះ ត្រូវបានរកឃើញ កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅលើឆ្នេរសមុទ្រ នៃកោះ «Rodrigues» ដែលស្ថិតនៅភាគខាងកើត នៃប្រទេសម៉ូរីស (Maurice - ជាប្រជុំកោះ នៅភាគខាងលិច​នៃ​មហា​សមុទ្រ​ឥណ្ឌា)។ គឺអ្នកទេសចរណ៍ពីរនាក់ប្ដីប្រពន្ធ មកពីកោះ រ៉េអ៊ុយញ៉ុង (Réunion) ជាអ្នក​បាន​ឃើញ​មុន​គេ នូវបំណែកមួយនេះ។

គេបានសង្ស័យថា បំណែកនោះ ជាផ្នែកមួយនៃយន្ដហោះ ប៊ូអីង (Boeing ប្រភេទ 777-200ER) របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ «MH370» ពីរដ្ឋធានី កូឡាឡំពួរ ឆ្ពោះ​ទៅ​រដ្ឋធានី ប៉េកាំង និងដែលបានបាត់ខ្លួនយ៉ាងអាចកំបាំង កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយ​នឹង​អ្នក​ដំណើរ ២៣៩នាក់។

តាមប្រភពព័ត៌មាននៅនឹងកន្លែង បានឲ្យដឹងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...