Posts tagged as "MH370"

MH370៖ រក​ឃើញ​បំណែក ឈាន​ទៅ​រក​ឃើញ​យន្ដហោះ​បាត់​ខ្លួន?

MH370៖ រក​ឃើញ​បំណែក ឈាន​ទៅ​រក​ឃើញ​យន្ដហោះ​បាត់​ខ្លួន?

បំណែកយន្ដហោះ រកឃើញនៅឆ្នេរនៃកោះ រ៉េអ៊ុយញ៉ុង (ទឹកដីបារាំង ក្នុងមហាសមុទ្រឥណ្ឌា ខាងលិច) នឹង​ត្រូវ​ដឹកមកដល់ក្រុង ទូលូស៍ នៅថ្ងៃសៅរ៍ខាងមុខ ដើម្បីអនុញ្ញាត ឲ្យនាយកដ្ឋានភស្តុភារបារាំង «DGA» អាច​ធ្វើ​ការ​ពិនិត្យ និងស្រាវជ្រាវ។ ប៉ុន្តែប្រភពជាច្រើន ដែលស្និតនឹងការស៊ើបអង្កេត បានបង្ហើបឲ្យដឹងថា បំណែក​ស្លាប​យន្ដហោះនោះ ពិតជារបស់យន្ដហោះ ប៊ូអ៊ីង (Boeing 777) ដែលទំនងជាយន្ដហោះ ដែលប្រើប្រាស់ ដោយ​ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ យកមកធ្វើការហោះហើរ ភ្ជាប់ជើងហោះហើរ MH370 ហើយបានបាត់ខ្លួន កាល​ពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤កន្លងទៅ ជាមួយនឹងអ្នកដំណើរ ២៣៩នាក់។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ការសង្ស័យ របស់ក្រុមអ្នកស៊ើបអង្កេត កាន់តែគិតថា បំណែកនេះ ជារបស់យន្ដហោះ​ MH370 ដែលហោះចេញ ពីរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី [...]

MH370៖ រក​ឃើញ​បំណែក​យន្ដហោះ នៅ​លើ​កោះ រ៉េអ៊ុយញ៉ុង

MH370៖ រក​ឃើញ​បំណែក​យន្ដហោះ នៅ​លើ​កោះ រ៉េអ៊ុយញ៉ុង

ការរកឃើញបំណែក ដែលមានប្រវែង២ម៉ែត្រ ដែលមានទម្រង់ជាស្លាបមួយ របស់យន្ដហោះនោះ កំពុង​ត្រូវ​បាន​សង្ស័យថា ជាផ្នែកមួយ នៃយន្ដហោះប៊ូអីង (Boeing 777) បាត់ខ្លួន របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែល​ភ្ជាប់​ជើងហោះហើរ លេខ MH370។ យន្ដហោះនេះ បានបាត់ខ្លួន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ហើយជា​ការ​បាត់​ខ្លួន​ដ៏អាថ៌កំបាំង ជាងគេ នៅក្នុងប្រវត្តិសាស្ត្រ នៃអាកាសចរណ៍ស៊ីវិល របស់ពិភពលោក។ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានប្រកាសថា បំណែកនេះ ទំនងជារបស់​យន្ដហោះ ប៊ូអីង ៧៧៧។

អាជ្ញាធររបស់កោះ រ៉េអ៊ុយញ៉ុង (La Réunion ស្ថិតក្នុងភាគខាងលិច នៃមហាសមុទ្រឥណ្ឌា) បានរាយការណ៍​ពី​ករណីនេះ មកកាន់ការិយាល័យរបស់បារាំង ហៅកាត់ថា BEA ដែលមានជំនាញខាងការស៊ើបអង្កេត ករណី​គ្រោះថ្នាក់តាមផ្លូវអាកាស ដើម្បីឲ្យការិយាល័យនេះ ផ្ដើមការងារស៊ើបអង្កេតរបស់ខ្លួន ជាមួយការស៊ើបអង្កេត ជា​លក្ខណៈអន្តរជាតិផ្សេងទៀត [...]

MH370៖ ការ​វិភាគ​ថ្មី​ពន្យល់​ថា​យន្ដហោះ​បាត់ ជា​រឿង​អត្តឃាត

MH370៖ ការ​វិភាគ​ថ្មី​ពន្យល់​ថា​យន្ដហោះ​បាត់ ជា​រឿង​អត្តឃាត

នៅក្នុងអត្ថបទស្រាវជ្រាវមួយ របស់ព្រឹត្តិប័ត្រអាមេរិក ឈ្មោះ«Notices of the American Mathematical Society» បានឲ្យដឹងថា ការប៉ះទង្គិចរវាងយន្ដហោះ និងផ្ទៃទឹកសមុទ្រ ជាចំណុចមួយ ដ៏គួរចាប់​អារម្មណ៍​បំផុត។ ប្រសិនជាយន្ដហោះ បានចុះលើផ្ទៃសមុទ្រ ដោយបន្ទាបខ្លួនធម្មតា នោះយន្ដហោះនឹងជៀស​មិន​ផុត ពីការបាក់បែកជាបំណែកៗ ដោយាររលកសមុទ្រ បោកពីលើនោះឡើយ។ ហើយនេះជាករណី នៃការធ្លាក់​យន្ដហោះរបស់បារាំង កាលពីឆ្នាំ២០០៩ នៅកណ្ដាលមហាសាគរ អាត្លង់ទីក ដែលបានបង្ហាញថា រលក​សមុទ្រ​បានបោកលើយន្ដហោះ បាក់បែកជាបំណែកៗ រហូតដល់ទៅជាង ៣ ០០០បំណែក។ ហើយបើសិន​ជាបំណែក មានច្រើនយ៉ាងនេះ វាគួរតែត្រូវបានអ្នករុករកយន្ដហោះ អាចមើលឃើញ និងប្រមូលស្រង់យក​មក យ៉ាងហោចណាស់ ក៏មួយបំណែកណាមួយដែរ។

ប៉ុន្តែផ្ទុយទៅវិញ ករណីនេះមិនមែនកើតទៅយន្ដហោះ ប៊ូអីង (Beoing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរលេខ MH370 ហើយបានបាត់ខ្លួន [...]

យន្ដហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង ចុះ​ចត​បន្ទាន់​ព្រោះ​បញ្ហា​ម៉ាស៊ីន

យន្ដហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង ចុះ​ចត​បន្ទាន់​ព្រោះ​បញ្ហា​ម៉ាស៊ីន

យន្ដហោះ អ៊ែរប៊ូស (Airbus 330) ដែលភ្ជាប់ជើងហោះហើរ MH148 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ បានទទួលភ្លើងខៀវ ឲ្យហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ នៃក្រុងមែលប៊ន កាលពីរសៀល​ថ្ងៃសុក្រ ទី១២ ខែមិថុនា វេលាម៉ោង ១៤ ណិង១៦នាទី (ម៉ោងក្នុងស្រុក) ដើម្បីហោះសំដៅរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែនៅម៉ោងប្រមាណជា ១៥ យន្ដហោះត្រឡប់ក្រោយ ហើយបានធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះដដែលនេះ ដោយសារមានបញ្ហាខាងម៉ាស៊ីនប្រតិកម្ម។ នេះបើតាមការអះអាងឲ្យដឹង របស់​អ្នកនាំពាក្យព្រលានយន្ដហោះ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។

ការត្រឡប់មកចុះចតវិញនោះ បានប្រព្រឹត្តិទៅ ដោយមិនមានហេតុភេទអ្វី គួឲ្យកត់សម្គាល់ទេ។

បើតាមការពន្យល់ របស់ការិយាល័យសុវត្ថិភាព នៃការដឹកជញ្ជូនតាមផ្លូវអាកាស របស់ប្រទេសអូស្ត្រាលី ដែល​ទទួលបន្ទុក ខាងការរុករកយន្ដហោះបាត់ខ្លួន MH370 (បាត់ខ្លួនតាំងពីឆ្នាំ២០១៤) [...]

ម៉ាឡេស៊ីអ៊ែរឡាញ៖ យុទ្ធសាស្ត្រថ្មី ឬក្ស័យធន់

ម៉ាឡេស៊ីអ៊ែរឡាញ៖ យុទ្ធសាស្ត្រថ្មី ឬក្ស័យធន់

«បើនិយាយតាមលក្ខណៈបច្ចេកទេស យើងកំពុងតែក្ស័យធន់ហើយ។ ការធ្លាក់ចុះនៃដំណើរការ របស់ក្រុមហ៊ុន បាន​កើត​មានឡើង តាំងពីមុនព្រឹត្តិការណ៍ គ្រោះថ្នាក់យន្ដហោះ ក្នុងឆ្នាំ២០១៤មកម្លេះ។ ការកាត់បន្ថយបុគ្គលិក ជារឿងមួយ​សំខាន់​ណាស់ ព្រោះម៉ាឡេស៊ីអ៊ែរឡាញ ត្រូវទ្រាំទ្រតម្លៃចំណាយទាំងឡាយ ដល់ទៅ២០% លើសគូប្រជែងរបស់​ខ្លួនផ្សេង​ទៀត។» នេះជាការប្រកាស របស់លោក គ្រីស្តូហ្វ៍ មែល័រ (Christoph Mueller) អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍​ជាតិ​របស់ប្រទេសម៉ាឡេស៊ី។

បើទោះជាលោក មែល័រ បានថ្លែងអះអាងថា ដំណើរការថយក្រោយ នៃក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាយ បានកើតមាន តាំង​ពី​យូរណាស់មកហើយនោះក្ដី តែគ្រោះថ្នាក់ក្នុងឆ្នាំ២០១៤ នៃយន្ដហោះ MH370 ដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំង និង​យន្ដហោះ MH17 ដែលត្រូវបានបាញ់ទម្លាក់ នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន នៅតែជាដើមចមដ៏សំខាន់ ដែលត្រូវ​បាន​គេ​មើលឃើញ ពីដំណើរឈានទៅរកការក្ស័យធន់ របស់ក្រុមហ៊ុនមួយនេះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...