ម៉ាឡេស៊ីអ៊ែរឡាញ៖ យុទ្ធសាស្ត្រថ្មី ឬក្ស័យធន់

គម្រោងកែទម្រង់ដ៏ធំមួយ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលធ្លាក់ខ្លួនគ្រាំគ្រា ក្រោយព្រឹត្តិការណ៍គ្រោះថ្នាក់យន្ដហោះ កាល​ពី​ឆ្នាំ​កន្លង​ទៅ ទើបនឹងត្រូវបានប្រកាសឲ្យដឹង នៅដើមសប្ដាហ៍នេះ ក្នុងរដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 02, 2015
  • ប្រធានបទ: អាកាសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បើនិយាយតាមលក្ខណៈបច្ចេកទេស យើងកំពុងតែក្ស័យធន់ហើយ។ ការធ្លាក់ចុះនៃដំណើរការ របស់ក្រុមហ៊ុន បាន​កើត​មានឡើង តាំងពីមុនព្រឹត្តិការណ៍ គ្រោះថ្នាក់យន្ដហោះ ក្នុងឆ្នាំ២០១៤មកម្លេះ។ ការកាត់បន្ថយបុគ្គលិក ជារឿងមួយ​សំខាន់​ណាស់ ព្រោះម៉ាឡេស៊ីអ៊ែរឡាញ ត្រូវទ្រាំទ្រតម្លៃចំណាយទាំងឡាយ ដល់ទៅ២០% លើសគូប្រជែងរបស់​ខ្លួនផ្សេង​ទៀត។» នេះជាការប្រកាស របស់លោក គ្រីស្តូហ្វ៍ មែល័រ (Christoph Mueller) អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍​ជាតិ​របស់ប្រទេសម៉ាឡេស៊ី។

បើទោះជាលោក មែល័រ បានថ្លែងអះអាងថា ដំណើរការថយក្រោយ នៃក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាយ បានកើតមាន តាំង​ពី​យូរណាស់មកហើយនោះក្ដី តែគ្រោះថ្នាក់ក្នុងឆ្នាំ២០១៤ នៃយន្ដហោះ MH370 ដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំង និង​យន្ដហោះ MH17 ដែលត្រូវបានបាញ់ទម្លាក់ នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន នៅតែជាដើមចមដ៏សំខាន់ ដែលត្រូវ​បាន​គេ​មើលឃើញ ពីដំណើរឈានទៅរកការក្ស័យធន់ របស់ក្រុមហ៊ុនមួយនេះ។ គ្រោះថ្នាក់ទាំងពីរ បានធ្វើឲ្យមនុស្ស ៥៣៧​នាក់​បាត់​ខ្លួន និងស្លាប់។

គ្រីស្តូហ្វ៍ មែល័រ អគ្គនាយកជាតិអាល្លឺម៉ង់ ដែលមានភាគហ៊ុនច្រើន ទើបនឹងត្រូវបានជ្រើសតាំង ឲ្យមកដឹកនាំ​ក្រុមហ៊ុន​នេះ ដោយប្រទេសម៉ាឡេស៊ី នៅខែមករាកន្លងមក ដើម្បីស្វែងរកមធ្យោបាយ ដាក់ម៉ាឡេស៊ីអ៊ែរឡាញ ដោយមានជីវិត​ឡើង​វិញ។ ក្នុងពេលថ្មីៗនេះ ការដាក់ឲ្យមានចំណាប់អារម្មណ៍ ផ្នែកសុខភាពអតិថិជន នៅក្នុងពេលធ្វើដំណើរ  មិនបានធ្វើឲ្យ​អតិថិជន​ចាប់អារម្មណ៍ទេ។ ប៉ុន្តែផ្ទុយទៅវិញ សេវាកម្មទូទៅរបស់ក្រុមហ៊ុន ក៏មិនមែនជាបញ្ហាចោទ សម្រាប់អតិថិជន​ដែរ។

យុទ្ធសាស្ត្រថ្មី

លិខិតបញ្ឈប់បុគ្គលិក ដ៏ធំសម្បើមប្រមាណជាង ២ម៉ឺននាក់ បានប្រកាសចេញផ្សាយឲ្យដឹង ខណៈរចនាសម្ព័ន្ធថ្មី របស់​ក្រុមហ៊ុន បានជ្រើសរើសរកបុគ្គលិក ចំនួន១៤ ០០០នាក់មកវិញ។ ម៉ាឡេស៊ីអ៊ែរឡាញ ដែលធ្លាប់មានរូបភាពល្អ ក្នុង​ពេល​កន្លងមក មានគម្រោងបង្កើតចាប់ពីថ្ងៃទី ខែកញ្ញាខាងមុខនេះទៅ នូវរូបភាពថ្មីមួយ។ នោះ គឺធ្វើយ៉ាងណា ដើម្បីលប់​បំបាត់​ចោល នូវរូបភាពដ៏រន្ធត់តក់ស្លុត ក្នុងឆ្នាំ២០១៤។

បើតាមអគ្គនាយកក្រុមហ៊ុនថ្មី ការផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុន ទំនងជាអាច នឹងត្រូវធ្វើដែរ។ លោកមានបំណងធ្វើយ៉ាងណា ដើម្បីក្រុមហ៊ុនមានសភាពនឹងនរ ក្នុងឆ្នាំខាងមុននេះសិន មុននឹងធ្វើការបោះពួយ ស្វែងរកការរីកចម្រើន នៅក្នុងឆ្នាំ​២០១៧។ ជើងហោះហើរជាច្រើន ត្រូវបានប្រកាស ធ្វើការផ្លាស់ប្ដូរ ផ្អាក និងលប់ចោល ក្នុងនោះជើងហោះហើរ មក​កាន់​ក្រុង Francfort (អាល្លឺម៉ង់) ត្រូវបានព្យួរ ខណៈជើងហោះហើរ ទៅកាន់ ក្រុង Krabi (ថៃ) Kunming (ចិន) និង Cochin (ឥណ្ឌា) ត្រូវបានបញ្ឈប់។

កំណែទម្រង់នេះ បានប៉ះពាល់ដល់យន្ដហោះយក្ស របស់ក្រុមហ៊ុន ធុនអ៊ែរប៊ូស A380 ចំនួន៦គ្រឿង ដែលនឹងត្រូវដក​ចេញ ដើម្បីយកមកដាក់លក់ចេញ។ ចាប់ពីខែកញ្ញាតទៅ ជើងហោះហើរ រវាងរដ្ឋធានី កូឡាឡំពួរ និងរដ្ឋធានីប៉ារីស ដែល​បាន​ធ្វើ​ក្នុង ពេលកន្លងមក ដោយយន្ដហោះយក្ស A380 នោះ នឹងត្រូវជំនួសដោយ យន្ដហោះប៊ូអីង (Boeing 777) វិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...