ដកដាវកាប់ទាំងយប់ សឹងតែដាច់ស្មារជនរងគ្រោះ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 03, 2015
- ប្រធានបទ: ចោរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនរងគ្រោះឈ្មោះ ងោ ម៉េង អាយុ២២ឆ្នាំ រស់នៅភូមិអូរដំរី សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ បានរងរបួសធ្ងន់ នៅក្នុងថ្លុកឈាមដោយសារ ក្រុមជនមិនស្គាល់មុខ ២នាក់ បានជិះម៉ូតូតាមពីក្រោយ ធ្វើសកម្មភាព កាប់បុរសរងគ្រោះភ្លាមៗ នៅទល់មុខរោងចក្រ ឧកញ៉ា សៀង ឈុន ក្នុងសង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៥។
សាក្សីដែលបានឃើញហេតុការណ៍ ប្រាប់ឲ្យដឹងថា ជនល្មើសដែលជិះម៉ូតូ តាមពីក្រោយជនរងគ្រោះនោះ មានគ្នាពីរនាក់ ជិះម៉ូតូឌ្រីមស៊េ១២៥ ពណ៍ខ្មៅមិនស្គាល់ស្លាកលេខ បើកបរតាមពីក្រោយ ជនរងគ្រោះដែលកំពុងដើរ ស្រាប់តែមកដល់កន្លែងកើតហេតុ តាមផ្លូវបេតុង ក្នុងភូមិក្បាលដំរី ក៏អែបម៉ូតូ រួចធ្វើសកម្មភាពវាយ កាប់ព្រលះ ទៅលើជនរងគ្រោះ យ៉ាងដំណំ រួចយកលុយ និងទូរស័ព្ទដៃ ដែលមាននៅជាប់ខ្លូន ជនរងគ្រោះគ្មានសល់ និងបានបើកម៉ូតូគេចខ្លូន បាត់ស្រមោល។
បន្ទាប់ពីធ្វើសកម្មភាព វាយឲ្យរងរបួសធ្ងន់ ហើយយកទ្រព្យសម្បត្តិអស់ពីខ្លូនដូចនេះ ជនរងគ្រោះបានឲ្យដឹងថា ប្រហែលជារឿងគុំនុំ ព្រោះលោកមិនដឹងថា មានអ្ននកណាគុំគួនអ្វីជាមួយលោក ពីពេលណា ហើយទើបបានឱកាស ដែលលោកដើរចេញ មកខាងក្រៅម្នាក់ឯង បានធ្វើបាបលោកបែបនេះ។ ជនរងគ្រោះបានបញ្ជាក់ លុយទាំងអស់នៅក្នុងខ្លូន និងទូរស័ព្ទមួយគ្រឿងទៀត ត្រូវបានក្រុមចោរយកទៅទាំងអស់។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានអ្នកឃើញហេតុការណ៍ ទូរស័ព្ទហៅឡានពេទ្យ និងបញ្ជូនទៅមន្ទីពេទ្យលោកសង្ឃ ខណៈជនរងគ្រោះ កំពុងដួលនៅនឹងកន្លែង ខ្លួនប្រឡាក់ដោយឈាម ពេញទាំងមុខ ដែលកន្លែងរងរបួសធ្ងន់នោះ គឺស្មារខាងស្តាំ។ មន្ត្រីសមត្ថកិច្ច ខណ្ឌពោធ៍សែនជ័យ បានសន្និដ្ឋានថា នេះជាករណីគុំនុំ បានឈានរហូតដល់ជិះម៉ូតូ តាមកាប់ទាំងយប់បែបនេះ៕