ទាត់​១៣​ជើង ដាល់​៣៧​ដៃ និង​ឆក់​៤ដង បើ​គេច​​ពី​ការ​ចាប់​ខ្លួន! (vdo)

ភ្នាក់ងារនគរបាលច្រើននាក់ នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក ត្រូវបានដាក់ នៅក្នុងការតាមដាន ស៊ើបអង្កេតមួយ កាលពីថ្ងៃសុក្រនេះ បន្ទាប់ពីរូបភាពតាមទូរទស្សន៍ បានបង្ហាញថា ពួកគេបានទាត់ធាក់ យ៉ាងសកម្មបំផុត ទៅលើបុរសម្នាក់ ដែលព្យាយាមរត់គេច ដោយជិះសេះ។
ការគេចខ្លួន ដោយជិះសេះ របស់ជនសង្ស័យ និងសកម្មភាពវាយតប់ ពីសំណាក់កងនគរបាល។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 11, 2015
  • ប្រធានបទ: ហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហ្វ្រង់ស៊ីស ចារេដ ពូសុក (Francis Jared Pusok) បុរសម្នាក់ អាយុ ៣០ឆ្នាំ ដែលគេស្គាល់ថា ធ្លាប់មានបទល្មើសរាប់ភ្លេច បានចុះពីលើខ្នងសេះ ហើយបានទទួលរង នូវរន្ទះជើង១៣ដង កណ្ដាប់ដៃព្យុះសង្ឃរា ៣៧ដង និងកាំភ្លើងឆក់ ៤ដង ពី​សំណាក់ ភ្នាក់ងារនគរបាល។ នេះបើតាមស្ថានីយទូរទស្សន៍ KNBC នៃក្រុង ឡូសអេនជឺឡេស (Los Angeles) សហរដ្ឋ​អាមេរិក ដែលបានថតបានរូបភាពនេះ តាមឧទ្ធម្ភាគចក្រ បង្ហាញសារជាថ្មីទៀត ពីករណីប្រើហិង្សា ពីសំណាក់​នគរបាល​អាមេរិក ទៅលើជនស៊ីវិល ដែលដូចជាបានស្ម័គ្រចិត្ត ឲ្យចាប់ខ្លួនរួចហើយ។

នាយនគរបាល នៃតំបន់ សាន ប៊ែរណាឌីណូ (San Bernardino) លោក ចន ម៉ាកម៉ាហូន (John McMahon) បានថ្លែង​តាម​ទូរទស្សន៍ដដែលថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ណាស់ នូវអ្វីដែលខ្ញុំបានឃើញ នៅក្នុងវីដែអូ»។ ហើយលោក បានស្នើ​ឲ្យមានការស៊ើបអង្កេតផ្ទៃក្នុងមួយ ទៅលើហេតុការណ៍ ដែលបានកើតឡើង នៅក្នុងតំបន់វាលរហោរស្ថាន ហៅថា អ័បផល​វ៉ាឡី (Apple Valley) ដែលមានចំងាយ១៣០គីឡូម៉ែត្រ ភាគខាងកើតនៃក្រុង ឡូសអេនជឺឡេស។

ស្នងការនគរបាលតំបន់ បានឲ្យដឹងថា ជនសង្ស័យ ហ្វ្រង់ស៊ី ចារេដ ពូសុក ត្រូវបានប្រកាសឲ្យចាប់ខ្លួន ដោយដីការមួយ ទាក់ទងនឹងសំនុំរឿង បន្លំអត្តសញ្ញាណ កាលពីថ្ងៃព្រហស្បត្តិ៍ ប៉ុន្តែបុរសនេះ បានរត់គេខ្លួន ដោយថ្មើរជើង មុននឹងឡើង​ជិះសេះ គេចខ្លួនម្ដង។

នៅក្នុងវីដេអូ គេឃើញបុរសជាជនសង្ស័យ ត្រូវបានភ្នាក់ងារនគរបាល បានប្រើកាំភ្លើងឆក់ ផ្ដួលឲ្យដេកនឹងដី ហើយ​បន្ទាប់​មក បានរងនូវការវាយទាត់ធាក់ ពីសំណាក់នគរបាលចំនួន១១នាក់ ដែលចូលមកជាបន្តបន្ទាប់។ ជន​សង្ស័យ​បាន​ដេកដួល នៅផ្ទាល់ដី នាកន្លែងនោះ ក្នុងរយៈពេល៤៥នាទី ដោយគ្មានការជួយសង្គ្រោះអ្វីសោះ មុននឹងត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

ស្នងការនគរបាល បានទទួលស្គាល់ ពីការប្រើប្រាស់កម្លាំងរបស់ក្រុមនគរបាល បន្ទាប់ពីការប្រើប្រាស់កាំភ្លើងឆក់ មិន​មានប្រសិទ្ធិភាព ដោយសារជនសង្ស័យ មានពាក់អាវពិសេស ក្រាស់ៗ។ នៅក្នុងការតាមចាប់ជនសង្ស័យនេះ ភ្នាក់ងារ​នគរបាលបីនាក់ ក៏ទទួលបានការព្យាបាលដែរ៖ ពីរនាក់ដោយសារកង្វះជាតិទឹក ព្រោះត្រូវតាមចាប់ជនសង្ស័យ ទាំង​ក្ដៅ​ខ្លាំង កណ្ដាលវាលរហោរស្ថាន និងម្នាក់ទៀតបានរងរបួស ដោយសារសេះ ដែលបំបោលដោយជនសង្ស័យ។

សូមបញ្ជាក់ដែរថា ពាក្យបណ្ដឹងជាច្រើន បានប្ដឹងស្នងការនគរបាល នៃតំបន់ សាន ប៊ែរណាឌីណូ នេះ ពីបទបានប្រើ​កាំភ្លើង​ឆក់ ច្រើន និងជ្រុលហួសហេតុ។ កាលពីខែមីនាកន្លងទៅ សមាគមនការពាសិទ្ធិជនស៊ីវិលមួយ ក៏បានប្ដឹងស្នងការ​នគរបាល​នេះ ពីបទរំលោភសិទ្ធិពលរដ្ឋ នោះផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...