មិន​ដែល​ជួប៖ សហព័ន្ធ​បាល់​ទាត់​អ៊ឺរ៉ុប ឲ្យ​ប្រកួត​១៩​វិនាទី​ឡើង​វិញ

ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ របស់សហព័ន្ធបាល់ទាត់អ៊ឹរ៉ុប (UEFA) ដែលបានអនុញ្ញាត ឲ្យក្រុមបាល់ទាត់ស្ត្រី មក​ពី​ប្រទេស​ចំនួន​ពីរ អាច​ប្រកួត​ឡើង​វិញ ត្រឹមតែរយៈពេល១៩​វិនាទីប៉ុណ្ណោះ។ មូលហេតុ៖ មកពីកំហុសដ៏ធំ របស់អាជ្ញាកណ្ដាល។
ការប្រកួតលើកទីមួយ ចាប់ពីនាទី ទី៩០+៤ មក។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 12, 2015
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីយល់ពីរឿងនេះ គេត្រូវរំលឹករឿង កាលពីចុងសប្ដាហ៍មុន។ ក្រុមបាល់ទាត់ស្ត្រី អាយុមិនលើសពី១៩ឆ្នាំ របស់​ប្រទេស​អង់គ្លេស និងប្រទេសណ័វ៉េស ត្រូវជួបគ្នាដើម្បី ទាត់ក្នុងវគ្គជម្រុះ ឡើងទៅដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ផ្នែកស្ត្រី ក្នុងឆ្នាំ​ខាង​មុខ។ ក្រុមអង់គ្លេសត្រូវការពិន្ទុ ត្រឹមតែស្មើប៉ុណ្ណោះ នឹងអាចឡើងទៅប្រកួត នៅវគ្គបន្តបាន។ ប៉ុន្តែបញ្ហាបាន​កើត​ឡើង នៅ​ចុង​ការប្រកួត...

នៅក្នុងម៉ោងបន្ថែម ៩០+៦ ដែលជិតដល់នាទីចុងក្រោយ នៃការប្រកួតទៅហើយ អាជ្ញាកណ្ដាលស្ត្រី នាង ម៉ារីចា គួតេស (Marija Kurtes) បានកាត់ក្ដីឲ្យក្រុមបាល់ទាត់អង់គ្លេស ទាត់បាត់ពិន័យ១១ម៉ែត្រ បន្ទាប់ពីក្រុមបាល់ទាត់ ណ័រវេស បាន​ធ្វើ​កំហុស នៅក្នុងតំបន់គ្រោះថ្នាក់។

កីឡាការិនីអង់គ្លេស វីលៀមសុន (Williamson) បានទាត់គ្រាប់បាល់ពិន័យនេះ បានសម្រេច តែត្រូវបានផាត់ចោល ដោយ​អាជ្ញាកណ្ដាល ព្រោះនាងយោងមូលហេតុថា មកពីមានកីឡាការិនីច្រើនពេក បានរត់ចូល មកក្នុងតំបន់គ្រោះថ្នាក់ មុន​នាង​ផ្លុះកញ្ចែ។ ជាមួយនឹងការសម្រេចចិត្តនេះ នាងមិនបាន ឲ្យទាល់បាល់ពិន័យ ឡើងវិញម្ដងទៀតទេ។ ផ្ទុយទៅវិញ បែរ​ជា​ឲ្យ​កីឡាការិនីអង់គ្លេស ទាត់បាល់ពិន័យមិនផ្ទាល់ (ទាត់នៅក្នុងតំបន់គ្រោះថ្នាក់ ដោយមានរបាំង) ទៅវិញ ដែល​ធ្វើ​ឲ្យ​កីឡាការិនីអង់គ្លេស បានអាក់ខាននូវគ្រាប់បាល់នេះ។

ដោយខ្លួនមិនអាចទាត់ ឡើងទៅវគ្គបន្តបាន ព្រោះរកពិន្ទុមិនគ្រប់ (លទ្ធផលចុងក្រោយ១-២) បានធ្វើឲ្យក្រុមអង់គ្លេស ដាក់​ពាក្យប្ដឹងមួយឡើងទៅ សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ហើយត្រូវបានស្ថាប័ន គ្រប់គ្រងបាល់ទាត់អ៊ឺរ៉ុបមួយនេះ យល់​ព្រម​ពី​ការ​កើតទុក្ខ មិនសុខចិត្តរបស់ខ្លួន។ តែរឿងដែលគួរឲ្យហួសចិត្តនោះ សហព័ន្ធមិនបានឲ្យលេងឡើងវិញ ទាំងអស់ទេ តែ​សម្រេច​ឲ្យលេង តែពេលមានបញ្ហា នៅនាទីចុងក្រោយនោះប៉ុណ្ណោះ។

ការប្រកួតឡើងវិញ ចំនួន១៩វិនាទី បានប្រព្រឹត្តិទៅ នៅថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះ ចាប់ពីពេលដែលត្រូវទាត់​បាល់​ពិន័យ។ អ្វីដែលបានផ្លាស់ប្ដូរ គឺអាជ្ញាកណ្ដាល នាង ម៉ារីចា គូតេស ត្រូវបានជំនួស ដោយអាជ្ញាកណ្ដាលថ្មី។ ការ​ប្រកួត​ឡើងវិញ ដែលធ្វើឲ្យ ក្រុមអង់គ្លេសបានទទួលលទ្ធផល ២-២ រកបានមួយពិន្ទុដូចគ្នា ហើយ​បានដឹកដៃ​ក្រុម​ណ័រវេស ទាំង​ពីរ​ក្រុម ឡើង​ទៅទាត់​នៅវគ្គបន្ត បានទៅហោង៕

-----------

នេះ ជាវីដេអូ នៃការប្រកួតលើកទីពីរ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...