បាល់ទាត់ពិភពលោក៖ រ៉ូស្ស៊ីបើកឆាកលត់អារ៉ាប៊ីសាអ៊ូឌីត ៥-០

ក្រុមជម្រើសជាតិរ៉ូស្ស៊ី បានយកឱកាស នៃការប្រកួតបើកឆាក ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលប្រព្រឹត្តិទៅក្នុងប្រទេសខ្លួននេះ ដោយលត់ក្រុមអារ៉ាប៊ីសាអ៊ូឌីត ក្នុងពិន្ទុ៥-០។ តាមពិតទៅ អ្នកតាមដានបាល់ទាត់ មានការបារម្ភណាស់ ចំពោះក្រុមបាល់ទាត់រ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ ដោយសារនៅមុន ចូលមកប្រកួតផ្លូវការ នៅថ្ងៃនេះ ក្រុមជម្រើសជាតិរ៉ូស្ស៊ី បានទាត់ចាញ់ ដល់ទៅ៧ប្រកួតជាប់ៗគ្នា។
ប៉ុន្តែការបារម្ភ បានរលាយបាត់ នៅពេលដែលក្រុមរ៉ូស្ស៊ី បានរកគ្រាប់បាល់ទីមួយ តាំងពីនាទីទី ១១ ដោយកីឡាករ «Gazinskiy»។ ខាងក្រោមនេះ ជាការសង្ខេប នៃការប្រកួតរវាងក្រុម រ៉ូស្ស៊ី និងក្រុម អារ៉ាប៊ីសាអ៊ូឌីត ក្នុងថ្ងៃទីមួយ៖
យ៉ាងណាក៏ដោយ គេនៅមិនទាន់ជឿជាក់ទាំងស្រុង ទៅលើក្រុមរ៉ូស្ស៊ីនេះទេ ដោយសារតែការប្រកួតលើកនេះ រ៉ូស្ស៊ីប៉ះជាមួយក្រុម អារ៉ាប៊ីសាអ៊ូឌីត ដែលខ្សោយជាងខ្លួន។ គេត្រូវរង់ចាំមើលការប្រកួត នៅលើកក្រោយៗទៀត ជាពិសេសក្រុមរ៉ូស្ស៊ី ត្រូវជួបជាមួយក្រុម អេហ្ស៊ីព និងក្រុម អ៊ុយរ៉ូហ្គាយ (ពូល A) ដែលសុទ្ធសឹងជាក្រុមខ្លាំង សម្បូរដោយកីឡាករល្បីៗ មកពីក្រុមបាល់ទាត់ធំៗ នៅអ៊ឺរ៉ុប៕