បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក ឆ្លង​វគ្គ​ដោយ​លត់ ទូនីស៊ី ៥-២

បន្ទាប់ពីក្រុម រ៉ូស្ស៊ី ដែលលត់ក្រុម អារ៉ាប៊ីសាអ៊ូឌីត ៥-០ នៅថ្ងៃនេះ ក្រុម ប៊ែលហ្សិក រកបាន៥គ្រាប់ដែរ នៅក្នុងការប្រកួត ទល់នឹងក្រុម ទូនីស៊ី ដែលបានសង្គ្រោះមុខមាត់របស់ខ្លួន ដោយរកបាន ២គ្រាប់ តបវិញ។ ជ័យជំនះនេះ អនុញ្ញាតឲ្យក្រុម បីសាចក្រហម បានឆ្លងវគ្គ ខណៈក្រុម ទូនីស៊ី ដែលរកមិនបានមួយពិន្ទុសោះ ពីក្នុងចំណោមពីរប្រកួតនេះ ត្រូវបានផាត់ចេញ ពីបាល់ទាត់ពិភពលោក រួចជាស្រេចហើយ បើទោះជានៅសល់មួយប្រកួត ទៀតក៏ដោយ។
បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក ឆ្លង​វគ្គ​ដោយ​លត់ ទូនីស៊ី ៥-២
កីឡាករ អេដេន ហាហ្សារ (ខាងមុខ) អបអរគ្រាប់បាល់ខ្លួន និងកីឡាករ រ៉ូម៉េលូ លូកាគូ រត់មកចូលរួមអបអរ ពីខាងក្រោយ។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 23, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បាល់ រកបានជាបន្តបន្ទាប់ ដូចគ្រាប់ភ្លៀង ពីក្រុមបាល់ទាត់ទាំងសងខាង។ ក្រុម ប៊ែលហ្សិក បានលត់ក្រុម ទូនីស៊ី ដោយគ្រាប់បាល់ ៥-២ នៅក្នុងការប្រកួតមួយ ដែលកីឡាករ របស់ក្រុម បីសាចក្រហម បានគ្របដណ្ដប់ទាំងស្រុង ទៅលើការប្រកួត ដែលផ្ទុយពីក្រុម ទូនីស៊ី ដែលបានធ្វើប្រតិកម្មតបវិញ ក្នុងកម្រិតតិចតួចប៉ុណ្ណោះ។

ចាប់ផ្ដើមការប្រកួត ជុំទីពីរនេះភ្លាម ក្រុមប៊ែលហ្សិក រកបានមួយគ្រាប់ភ្លាម ដោយគ្រាប់បាល់ពិន័យ ១១ម៉ែត្រ នៅនាទីទី៦ ទាត់បញ្ចូលដោយកីឡាករ អេដេន ហាហ្សារ (Eden HAZARD - ទាត់នៅក្រុម​ឆែលស៊ី)។ នៅ១០នាទីក្រោយមក ក្រុមបីសាចក្រហមដដែល រកបានមួយគ្រាប់ទៀត រកបានដោយកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku - ទាត់នៅក្រុម មេនឆេស្ទ័រ យូណាយធីត) ដែលរកបានគ្រាប់បាល់ទី៣ បន្ថែម​ឲ្យក្រុមខ្លួន នៅនាទីទី ៤៥+៣ មួយទៀត នៅមុនបញ្ចប់​ពាក់កណ្ដាលម៉ោងដំបូង។ 

ត្រឡប់ចូលមកពាក់កណ្ដាលម៉ោងទី២ ក្រុម ប៊ែលហ្សិក រកបានពីរគ្រាប់ទៀត៖ នៅនាទីទី ៥១ ដោយកីឡាករ អេដេន ហាហ្សារ ជាថ្មី និងនៅនាទីទី ​៩០ ដោយកីឡាករ មីឈី បាតស័យី (Michy Batshuayi - ទាត់នៅក្រុម ដ័រមូន) ដែលចូលទៅជំនួសកីឡាករ លូកាគូ ។

រីឯក្រុម ទូនីស៊ី វិញ បានធ្វើប្រតិកម្មតិចតួច និងមានឱកាសមួយចំនួន ដើម្បីវាយបកមកលើក្រុម ប៊ែលហ្សិក រហូតរកបានគ្រាប់បាល់ នៅនាទីទី ១៨ ដោយកីឡាករ «Dylan BRONN» និងនាទីទី ៩០+៣ ដោយកីឡាករ «Dylan BRONN»។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ប៊ែលហ្សិក និងក្រុម ទូនីស៊ី៖

ទោះជានៅសល់ការប្រកួត មួយជុំទៀតក៏ដោយ ក៏ជ័យជំនះលើកទីពីរ ​របស់ក្រុម បីសាចក្រហមប៊ែលហ្សិក បាននាំសំបុត្រឲ្យក្រុមនេះ ឡើងទៅវគ្គ ១ភាគ៨ ផ្ដាច់ព្រ័ត្រ ខណៈក្រុម ទូនីស៊ី ដែលរកមិនបានពិន្ទុអ្វីសោះ ត្រូវជម្រុះចេញ ពីព្រឹត្តិការណ៍ពិភពលោក ជាស្ថាពរ។ គេនឹងរង់ចាំមើល ការប្រកួតរវាងក្រុម អង់គ្លេស និងក្រុម ប៉ាណាម៉ា នៅរសៀលថ្ងៃស្អែក ដើម្បីអាចដឹងថា តើក្រុមណាមួយ ដែលមានសមត្ថភាព ទទួលបានសំបុត្រឆ្លងវគ្គ ដែលនៅសល់មួយទៀត សម្រាប់​ពូល G។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...