បាល់ទាត់​ពិភពលោក៖ គូទីញ៉ូ រំដោះ​ប្រេស៊ីល​ឲ្យ​ឈ្នះ​កូស្ដារីកា

បន្ទាប់ពីត្រូវក្រុម ស្វីស ទាញឲ្យស្មើ នៅក្នុងការប្រកួតជុំដំបូងនោះមក នៅល្ងាចថ្ងៃសុក្រនេះ ក្រុមជម្រើសជាតិ ប្រេស៊ីល ត្រូវរង់ចាំរហូតដល់នាទីចុងក្រោយ ដើម្បីយកជ័យជំនះ ពីលើក្រុម កូស្ដារីកា នៅក្នុងការប្រកួតជុំទីពីរ។ ពីរប្រកួតសូន្យពិន្ទុ ជាលទ្ធផលដ៏អកុសល ដែលធ្វើឲ្យក្រុម កូស្ដារីកា ត្រូវផាត់ចេញពីបាល់ទាត់ពិភពលោក ទោះជានៅសល់ការប្រកួត មួយជុំទៀតក៏ដោយ។
បាល់ទាត់​ពិភពលោក៖ គូទីញ៉ូ រំដោះ​ប្រេស៊ីល​ឲ្យ​ឈ្នះ​កូស្ដារីកា
កីឡាករ ហ្វីលីព គូទីញ៉ូ ផ្ទុះក្ដីអំណរ បន្ទាប់ពីរកគ្រាប់បាល់ ឲ្យក្រុម ប្រេស៊ីល ទល់នឹងក្រុម កូស្ដារីកា រួច។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 22, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គឺកីឡាករ ហ្វីលីព គូទីញ៉ូ (Philippe Coutinho) ជាអ្នករកគ្រាប់បានដំបូង ឲ្យក្រុម ប្រេស៊ីល តែក្រុមនេះ ត្រូវរង់ចាំរហូតដល់នាទី ៩០+១ ដើម្បីរកគ្រាប់នេះ មុននឹងកីឡាករ ណីម៉ា (Neymar) រកបានមួយគ្រាប់ទៀត នៅនាទីទី ៩៧។

ក្រុមប្រេស៊ីល ដែលដាក់ក្ដីសង្ឃឹម យ៉ាងខ្លាំងក្លា ទៅលើកំពូលកីឡាករ ណីម៉ា តាំងពីច្រើនខែមកនោះ គួរត្រូវអរគុណកីឡាករ គូទីញ៉ូ ដែលជាអ្នករកគ្រាប់បាល់ ឲ្យក្រុមជម្រើសជាតិខ្លួន បានទាំងពីរប្រកួត (ទល់នឹងក្រុម ស្វីស ក្នុងការប្រកួតជុំដំបូង និងទល់នឹងក្រុម កូស្ដារីកា ក្នុងថ្ងៃនេះ) ។

សឹងតែពេញការប្រកួត ក្នុងថ្ងៃនេះ ទល់នឹងការរួមគ្នាការពារ របស់ក្រុម កូស្ដារីកា ដែលមានលក្ខណៈ ជាជញ្ជាំងដ៏ក្រាសនោះ ក្រុម ប្រេស៊ីល ដែលសម្បូរដោយកីឡាករល្បីៗ មកពីក្រុមអាជីពធំៗ ក្នុងទ្វីបអ៊ឺរ៉ុប រកមិនបានចន្លោះ ដើម្បីបំប៉ោងសំណាញ់ទី កូស្ដារីកា សោះឡើយ។ ប្រសិជាមានគ្រាប់បាល់ជាច្រើន ត្រូវបានទាត់សំដៅទី របស់ក្រុម កូស្ដារីកា នោះ តែកីឡាករចាំទី «Keylor NAVAS» ដែលជាកំពុងទាត់ឲ្យក្រុម រៀលម៉ាឌ្រីត តែងទះចេញ ឬចាប់ជាប់ជានិច្ច នូវគ្រាប់បាល់ទាំងនោះ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ប្រេស៊ីល និងក្រុម កូស្ដារីកា៖

ជ័យជំនះរបស់ក្រុម ប្រេស៊ីល បានផ្ដល់៣ពិន្ទុ ឲ្យក្រុមនេះមាន៤ពិន្ទុសរុប និងឡើងមកឈរ នៅចំណាត់ថ្នាក់ខាងលើបំផុត នៃពូល E។ តែគេត្រូវរង់ចាំការប្រកួត រវាងក្រុម ស៊ែរបី និងក្រុម ស្វីស ក្នុងយប់នេះ ដើម្បីដឹងពីចំណាត់ថ្នាក់ចុងក្រោយ សម្រាប់ការប្រកួតជុំទីពីរ។

ប៉ុន្តែដំណឹងដ៏អាក្រក់មុនគេ គឺក្រុម កូស្ដារីកា ត្រូវបានផាត់ចេញពីព្រឹត្តិការណ៍ពិភពលោក បន្ទាប់ពីរកមិនបានមួយពិន្ទុសោះ ពីក្នុងចំណោមពីរប្រកួត។ ជាការជម្រុះចេញ ជាស្ថាពរ បើទោះជានៅសល់ការប្រកួត ជុំចុងក្រោយ នៃវគ្គជម្រុះក្នុងពូលនេះក៏ដោយ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...