បាល់ទាត់ពិភពលោក៖ ស្វីសហាលអាវត្រឹម១ភាគ៨ ក្រោមថ្វីជើងស៊ុយអែដ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 07, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើនិយាយពីសាច់បាល់ និងបច្ចេកទេសទាត់វិញ ក្រុម ស៊ុយអែដ មិនជាខ្លាំងជាងក្រុម ស្វីស ប៉ុន្មានទេ លើកលែងតែការលេងបាល់ លើអាកាស ដែលសឹងតែគ្រប់គ្រាប់បាល់ ដែលបញ្ជូនទៅដល់មុខទី ស៊ុយអែដ តែងត្រូវបានខ្សែការពារ យកក្បាលរុញចេញបានទាំងអស់។ ក្រឡាខ្សែការពាររបស់ក្រុម ស៊ុយអែដ ដែលបានបង្ហាញ ពីភាពរឹងមាំរបស់ខ្លួន នៅចំពោះការវាយប្រយុទ្ធ របស់ក្រុម ស្វីស ដែលរកលទ្ធភាពទម្លុះ ជញ្ជាំងពណ៌លឿង (ពណ៌អាវរបស់ក្រុម ស៊ុយអែដ) មិនបាន ឬបានខ្លះ តែមិនមានប្រសិទ្ធិភាព ក្នុងការទាត់បញ្ចូលទី។
តែផ្ទុយទៅវិញ ប្រសិទ្ធិភាពនៃថ្វីជើង របស់កីឡាករ ស៊ុយអែដ «Emil FORSBERG» បានរកគ្រាប់បាល់បាន នៅនាទីទី ៦៦ ដោយទាត់ពីចំងាយជាង២០ម៉ែត្រ បន្ទាប់ពីទទួលបាល់ ពីកីឡាករ «Akanji» និងគ្រប់គ្រាន់ដើម្បីឲ្យក្រុម ស៊ុយអែដ បន្តវគ្គទៅលើ ដោយទុកឲ្យក្រុម ស្វីស វេចបង្វិចត្រឡប់មកមាតុប្រទេសវិញ ទាំងក្ដីសោកស្ដាយ។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុង ស៊ុយអែដ និងក្រុម ស្វីស៖