បាល់ទាត់​ពិភពលោក៖ អង់គ្លេស​បំបាក់​កូឡំប៊ី ដោយ​ទាត់​បាល់​រាប់​គ្រាប់

ក្រុមជម្រើសជាតិ អង់គ្លេស នឹងឡើងទៅជួបក្រុម ស៊ុយអែដ នៅវគ្គខាងលើទៀត បន្ទាប់ពីទម្លាក់ក្រុម កូឡំប៊ី នៅត្រឹមវគ្គ១ភាគ៨ ក្នុងយប់ថ្ងៃទី៣​ ខែកក្កដានេះ។ ជាជ័យជំនះ ដោយទាត់បាល់រាប់គ្រាប់ នៅក្រោយពីការបន្ថែមម៉ោង ៩០+១៥+១៥។
បាល់ទាត់​ពិភពលោក៖ អង់គ្លេស​បំបាក់​កូឡំប៊ី ដោយ​ទាត់​បាល់​រាប់​គ្រាប់
ក្រុមកីឡាករ អង់គ្លេស ផ្ទុះក្ដីអំណរបន្ទាប់ពីរកគ្រាប់បាន ក្នុងការប្រកួតទល់នឹងក្រុម កូឡំប៊ី។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 07, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពមិនចាញ់មិនឈ្នះ រវាងក្រុមទាំងពីរ បន្ទាប់ពីរកបានគ្រាប់បាល់ បានតែ១គ្រាប់ដូចគ្នានោះ ត្រូវបានបញ្ចប់ទៅ ដោយការទាត់បាល់ ១១ម៉ែត្រ ចំនួន៥គ្រាប់ក្នុងក្រុមម្ខាងៗ ដើម្បីកំណត់ថា ក្រុមមួយត្រូវតែឈ្នះ និងទម្លាក់ក្រុមមួយទៀត ចេញពីជំនួបពិភពលោក ក្នុងប្រទេសរ៉ូស្ស៊ីឆ្នាំនេះ។

សំណាងល្អសម្រាប់អង់គ្លេស ដែលបានឈ្នះគ្រាប់បាល់១១ម៉ែត្រ ៤គ្រាប់ទល់នឹង៣ ហើយបានឡើងទៅវគ្គ១ភាគ៤ ដើម្បីជួបនឹងក្រុម ស៊ុយអែដ ដែលទើបនឹងបំបាក់ក្រុម ស្វីស ក្នុងគ្រាប់បាល់ ១០ កាលពីប៉ុន្មានម៉ោងមុន។ ផ្ទុយទៅវិញ ក្រុម កូឡំប៊ី ដែលសម្បូរដោយកីឡាករល្បីៗជាច្រើន បានទាត់បាល់រាប់គ្រាប់​បញ្ចូលទី បានតិចជាងក្រុម អង់គ្លេស និងត្រូវវេចបង្វិច ត្រឡប់ទៅផ្ទះវិញ ទាំងមិនអស់ចិត្ត។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម កូឡំប៊ី និងក្រុម អង់គ្លេស៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...