ម៉ែនឆេស្ទើយូណៃធីត និងឆែលស៊ី នឹងអាចជួបគ្នាក្នុង អេហ្វអេខាប់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ ម៉ែនឆេស្ទើយូណៃធីត (Manchester United) នឹងត្រូវជួបជាមួយក្រុមឆែលស៊ី (Chelsea) ក្នុងការប្រកួតពានរង្វាន់ អេហ្វអេខាប់ (FA Cup) វគ្គ៨ក្រុមចុងក្រោយ បើសិនជាក្រុម ទាំង២នេះ អាចបន្តដំណើរឆ្លងផុតជុំទី៥។
កីឡាកររបស់មេនឆេស្ទើយូវណៃធីត និងកីឡាកររបស់ឆែលស៊ី ក្នុងរូបភាពកាត់តមួយ។
ឆែលស៊ី នឹងត្រូវជួបជាមួយក្រុម មីដលប្រូ (Middlesbrough) នៅថ្ងៃទី២៧ ខែកុម្ភះ។ បើឆែលស៊ី ឈ្នះនឹងត្រូវជួបជាមួយក្រុមម៉ែនឆេស្ទើយូណៃធីត ឬ ក្រុមរីដីង (Reading) ដែលប្រកួតក្នុងយប់ នោះដូចគ្នា។ ក្រុមតោខៀវឆែលស៊ី មានបំណងចង់ឈ្នះពានរង្វាន់លើកទី៤ ក្នុងរយះពេល៥ឆ្នាំរបស់ខ្លួន។ ហើយក្រុមនេះបានកក់កៅអីទុករួច នៅក្នុងជុំទី៥ បន្ទាប់ពីបានយកឈ្នះក្រុម ប្រិនហ្វដ (Brentford) ដោយលទ្ធផល ៤-០ ក្នុងការប្រកួតជើងទី២ របស់គេ។
ដោយឡែក បើក្រុម អូលហេម (Oldham) អាចយកឈ្នះក្រុម អេវើតុន (Everton) ពួកគេនឹងត្រូវ ជួបជាមួយក្រុម វីកែន អាស្លេតិក (Wigan Athletic)។
ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើស៊ីធី (Manchester City) នឹងត្រូវជួប ជាមួយក្រុមបានស្លេ (Barnsley) ខណះដែលក្រុម មីលវ៉ល (Millwall) បើកទ្វាផ្ទះទទួលស្វាគមន៏ ក្រុមប្លែកបឺន (Blackburn)។
បន្ទាប់ពីមានភាពរអាក់រអូល ក្នុងការការពារដំណែងជើងឯកព្រីមែលីក និងធ្លាក់ចេញពីការ ប្រកួតពានរង្វាន់អ៊ឺរ៉ុបនោះ លោករ៉ូបឺតូ ម៉ាស៊ីនី (Roberto Mancini) គ្រូបង្វឹករបស់ក្រុមម៉ែនឆេស្ទើ ស៊ីធី បានយល់ឃើញថា ពានរង្វាន់អេហ្វអេខាប់ នឹងមានផលប្រយោជន៏បន្ថែមផងដែរ។
គាត់បាននិយាយថា «គ្រប់ក្រុមទាំងអស់ ដែលលេងក្នុងពានរង្វាន់អេហ្វអេខាប់ គឺវាហាក់ដូចជា ការប្រកួតផ្តាច់ព្រ័ត្រ ឆែមពានលីក (Champions League) ដែរ។ ពានរង្វាន់នេះ ជាពានរង្វាន់ សំខាន់ក្នុងប្រទេសអង់គ្លេស។ ក្រុមទាំងអស់ អាចមានការផ្លាស់ប្តូរកីឡាករសំខាន់ៗ ចេញក្នុង ការប្រកួតពានរង្វាន់ ខាបភីថល វ័នខាប់ (Capital One Cup) ប៉ុន្តែក្នុងការប្រកួតអេហ្វអេខាប់ ពួក គេលេងយ៉ាងប្រុងប្រយ័ត្នជាទីបំផុត»។
គ្រូបង្វឹករូបនេះដដែលបានបន្តថា «អ្នកអាចលេងក្នុងការប្រកួតផ្តាច់ព្រ័ត្រ ក្នុងកីឡាដ្ឋាន វែមប្លី (Wembley កីឡាដ្ឋានជាតិរបស់ប្រទេសអង់គ្លេស) នៅចំពោះមុខមនុស្សជាង ៨ម៉ឺននាក់ ដូច្ឆេះវាត្រូវតែជាការប្រកួតមួយដ៏ល្អ»៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Irishexaminer
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ