លោកវ៉ិងជ័រ ត្រៀមបន្តកិច្ច​សន្យា​ថ្មី​២​ឆ្នាំ​ទៀត ជា​មួយ​ក្រុម​អាសិនល

ប្រិយមិត្តអ្នកគាំទ្រទាំងអស់ របស់ក្រុមបាល់ទាត់នេះ មានការតក់ស្លុត និងមិនសប្បាយចិត្តប៉ុន្មានទេ ទៅលើលោកគ្រូបង្វឹករូបនេះ បន្ទាប់ពី ក្រុមបានធ្លាក់ចេញ ពីការប្រកួតអេហ្វអេខាប់ (FA Cup) ដោយចាញ់ក្រុម ប្លែកបឺន (Blackburn) ក្នុងកីឡាដ្ឋានអេមីរ៉េត (Emirates) លើទឹកដីខ្លួនឯង។ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានប្រាប់ឲ្យដឹងថា រូបគាត់ចង់នៅបន្តទៀត ដើម្បីឲ្យគ្រប់រយះពេល២ទសវត្សរ៏ ក្នុងការអង្គុយ លើកៅអីក្តៅមួយនេះ បន្ទាប់មកគាត់នឹងចាកចេញ នៅពេលដល់ថ្ងៃបញ្ចប់កិច្ចសន្យា ក្នុងខែមិថុនា ឆ្នាំ២០១៤ខាងមុខ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមកាំភ្លើងធំអាសិនល (Arsenal) កំពុងរៀបចំសំណើរ ដើម្បីឲ្យលោក អាសិង វ៉ិងជ័រ (Arsene Wenger) ចុះកិច្ចសន្យា រយះពេល២ឆ្នាំបន្តទៀត។


លោក អាសិង វ៉ិងជ័រ គ្រូបង្វឹកចាស់ខែ របស់ក្រុមបាល់ទាត់អាសិនល។

ប្រិយមិត្តអ្នកគាំទ្រទាំងអស់ របស់ក្រុមបាល់ទាត់នេះ មានការតក់ស្លុត និងមិនសប្បាយចិត្តប៉ុន្មានទេ ទៅលើលោកគ្រូបង្វឹក​រូបនេះ បន្ទាប់ពីក្រុមបានធ្លាក់ចេញ ពីការប្រកួតអេហ្វអេខាប់ (FA Cup) ដោយចាញ់ក្រុម ប្លែកបឺន (Blackburn) ក្នុងកីឡា​ដ្ឋានអេមីរ៉េត (Emirates) លើទឹកដីខ្លួនឯង។

ប៉ុន្តែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានប្រាប់ឲ្យដឹងថា រូបគាត់ចង់នៅបន្តទៀត ដើម្បីឲ្យគ្រប់រយះពេល២ទសវត្សរ៏ ក្នុងការ​អង្គុយលើកៅអីក្តៅមួយនេះ បន្ទាប់មកគាត់នឹងចាកចេញ នៅពេលដល់ថ្ងៃបញ្ចប់កិច្ចសន្យា ក្នុងខែមិថុនា ឆ្នាំ២០១៤​ខាង​មុខ។

អនាគតរបស់លោក វ៉ិងជ័រ ត្រូវបានពិចារណា បន្ទាប់ពីរយះពេល៨រដូវកាល មិនដែលទទួល បានពានអ្វីមួយសោះ ហើយ​កាលពីរសរទរដូវមុន រូបគាត់បានជួបនិយាយក្រៅផ្លូវការ ជាមួយនឹងម្ចាស់ក្លឹប ដើម្បីពិភាក្សាពីបញ្ហាទាំងនេះ។

ប៉ុន្តែមានការព្រមព្រៀងថ្មីមួយ ក្នុងការរក្សាតំណែងគ្រូបង្វឹករូបនេះ ហើយបន្តឲ្យរូបគាត់ជួយអភិវឌ្ឍន៏ក្រុម ដើម្បីឲ្យទទួល​បានអត្ថប្រយោជន៏ នៃជំនួយហិរញ្ញវត្ថុថ្មីមួយ ដែលមានរយះពេល ២រដូវកាលទៀតនោះ។

លោក វ៉ិងជ័រ មានប្រាក់ឈ្នួលប្រចាំឆ្នាំ ៧លានផោន ហើយជាថ្លៃឈ្នួលគ្រូបង្វឹកមួយ ដែលថ្លៃជាងគេ ក្នុងពិភពបាល់ទាត់។ គាត់កំពុងតែ ទាក់ទងនឹងផ្នែកខាងក្នុងរបស់ក្លឹប ដើម្បីពិភាក្សាពី បញ្ហារបស់គាត់។ បើសិនជាអាច យើងនឹងឃើញ មានការ​បន្តកិច្ចសន្យាថ្មីមួយរបស់គាត់មុន ពេលរដូវក្តៅ។

ការសន្យាផ្តល់ឪកាសជាថ្មីឡើងវិញ ទៅលោកវ៉ិងជ័រ របស់ក្រុមអាសិនល អាចជារឿងភ្ញាក់ផ្អើលមួយ សំរាប់ប្រិយមិត្ត​អ្នក​គាំទ្រទាំងអស់។ ប៉ុន្តែម្ចាស់ក្លឹប របស់ក្រុមអេមីរ៉េតមួយនេះ នៅតែមានជំនឿចិត្តលើគ្រូបង្វឹករូបនេះ ហើយនិយាយថា គាត់​គឺជាបុរសម្នាក់ ដែលអាចជួយស្រោចស្រង់ក្រុម ឲ្យត្រឡប់ទៅរកភាពជោគជ័យ ដូចអតីតកាលវិញ។

លោក វ៉ិងជ័រ បានមកចូលរួមជាមួយនឹងក្រុមអាសិនល តាំងពីខែតុលា ឆ្នាំ១៩៩៦ ហើយបាន ឈ្នះពានរង្វាន់ក្នុងលីកបាន ៣លើក និងអេហ្វអេខាប់ ៤លើក។ បន្ទាប់ពីបានយកឈ្នះក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការ​ប្រកួត​អេហ្វអេខាប់ ក្នុងកីឡាដ្ឋាន មីឡិនញ៉ូម (Millennium Stadium) កាលពីឆ្នាំ២០០៥ ក្រុមកាំភ្លើងធំមួយនេះ មិនដែលទទួល​បានពានរង្វាន់អ្វី ទៀតឡើយ។

ក្តីសង្ឃឹម ដើម្បីទទួលពានរង្វាន់ជាលើកចុងក្រោយ របស់ក្រុមអាសិនលឆ្នាំនេះគឺ ពានរង្វាន់កំពូលរបស់អ៊ឺរ៉ុប ឆែមពានលីក (Champions League) ។ ប៉ុន្តែពួកគេត្រូវជួប ជាមួយនឹងក្រុមដ៏ខ្លាំងរបស់អាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ក្នុងវគ្គ​១៦ក្រុម ជើងទីមួយក្នុងផ្ទះ នៅថ្ងៃ អង្គារ៏ទី១៩ ខែកុម្ភះនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ The Sun Magazine
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...