កាហ្គាវ៉ា៖ មិន​សោក​ស្តាយ​ដែល​មក​កាន់​ម៉ែនញូ បើ​ទោះ​នឹក​ដតម័ន​ក៏​ដោយ

ខ្សែបម្រើប្រយុទ្ធម៉ែនឆេស្ទើ យូណៃធីត (Manchester United) ស្ស៊ីនជី កាហ្គាវ៉ា (Shinji Kagawa) បាននិយាយថា គាត់​រីករាយពេលបានឃើញអតីតក្រុមរបស់គាត់បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ឡើងដល់វគ្គផ្តាច់ព្រ័ត្រឆែមពានលីក (Champions League) កាលពីរដូវកាលមុន ប៉ុន្តែការផ្ទេរមកកាន់ម៉ែនញូ ពិតជាគ្មានការសោកស្តាយនោះទេ សម្រាប់គាត់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើប្រយុទ្ធម៉ែនឆេស្ទើ យូណៃធីត (Manchester United) ស្ស៊ីនជី កាហ្គាវ៉ា (Shinji Kagawa) បាននិយាយថា គាត់​រីករាយពេលបានឃើញអតីតក្រុមរបស់គាត់បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ឡើងដល់វគ្គផ្តាច់ព្រ័ត្រឆែមពានលីក (Champions League) កាលពីរដូវកាលមុន ប៉ុន្តែការផ្ទេរមកកាន់ម៉ែនញូ ពិតជាគ្មានការសោកស្តាយនោះទេ សម្រាប់គាត់។


ខ្សែបម្រើប្រយុទ្ធ ស្ស៊ីនជី កាហ្គាវ៉ា នៅក្រុមម៉ែនឆេស្ទើ យូណៃធីត របស់អង់គ្លេស។ (រូបថត Getty)

កាហ្គាវ៉ា ជាខ្សែប្រយុទ្ធកណ្តាលជួរមុខ នៅក្នុងក្រុមជើងឯករងអាឡឺម៉ង់ដតម័ន ប៉ុន្តែគាត់ត្រូវបាន​ផ្ទេរ​មក​កាន់ក្រុមបីសាច​ក្រហម កាលពីរដូវក្តៅឆ្នាំមុន ក្នុងតម្លៃខ្លួន ១៧លានផោន។

គ្រូបង្វឹកក្រុមដតម័ន លោកជឺចិន ឃ្លប់ (Jurgen Klopp) បានលើកឡើងថា វាហាក់ដូចជាយកកាំបិត​មកចាក់ទម្លុះ​បេះដូង​របស់គាត់ នៅពេលដែលឃើញកាហ្គាវ៉ា ចាកចេញពីក្លិប។ ជាពិសេសពេលគាត់ឃើញម៉ែនញូ យកគាត់ទៅឲ្យលេង​ខុស​តួនាទី ដោយដាក់ឲ្យលេងជាខ្សែបម្រើស្លាបវិញ ទាំងដឹងច្បាស់ថាគាត់ជាខ្សែប្រយុទ្ធ។ ហើយនៅម៉ែនញូ កាហ្គាវ៉ា​ក៏ពុំ​បាន​ចូលលេងទៀតទាត់ដែរ ធ្វើឲ្យគាត់មានការអាណិតខ្លោចចិត្ត។

តារាកំពូល (Super Star) របស់ជប៉ុន បាននិយាយនៅក្នុងសន្និសីតកាសែត ខណៈដែលក្រុមម៉ែនញូ ធ្វើដំណើរទៅប្រកួត​មិត្តភាពនៅទឹកដីកំណើតរបស់គាត់ ថា៖ «ខ្ញុំពិតជារីករាយ និងរំភើបខ្លាំងណាស់ នៅពេលឃើញអតីតក្រុមរបស់ខ្ញុំ លេង​ក្នុងវគ្គផ្តាច់ព្រ័ត្រឆែមពានលីក ហើយខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់ពួកគេ។ ប៉ុន្តែវាមិនធ្វើឲ្យខ្ញុំមានអារម្មណ៏ថា ខ្ញុំបានដើរផ្លូវខុសនោះទេ។»

កីឡាករឆ្នើមអន្តរជាតិជប៉ុន បានបន្តថា៖ «តាមពិតវាកាន់តែធ្វើឲ្យខ្ញុំខ្លាំងថែមទៀត ព្រោះខ្ញុំចង់ជួយឲ្យម៉ែនញូ ឡើងដល់​វគ្គផ្តាច់ព្រ័ត្រឆែមពានលីកដែរ ក្នុងពេលអនាគត។ វាហាក់ដូចជាពេលវេលាមួយដ៏លំបាកសម្រាប់ខ្ញុំ នៅរដូវកាលដំបូង​ជាមួយម៉ែនញូ។ ខ្ញុំមិនពេញចិត្តចំពោះការលេងរបស់ខ្ញុំ នៅទីនេះ (ម៉ែនញូ) នោះទេ ព្រោះខ្ញុំយល់ថា ខ្ញុំលេងពុំទាន់បានល្អ ដូចអ្វីដែលខ្ញុំចង់បាន។»

ចំពោះការប្តូរគ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) កាហ្គាវ៉ាបាននិយាយថា៖ «ខ្ញុំបានជួបគ្រូបង្វឹកលើក​ដំបូងនៅ​ក្នុងឡាន ហើយយើងបានជជែកគ្នាតិចតួចនៅក្នុងនោះ។ យើងត្រូវចំណាយពេលច្រើនថែមទៀត ដើម្បីស្គាល់គ្នា។ ខ្ញុំសង្ឃឹម និងរីករាយបំផុត ក្នុងការទំនាក់ទំនងជាមួយគាត់។»

កាហ្គាវ៉ា បានមកចូលហ្វឹកហាត់ជាមួយក្រុមម៉ែនញូវិញហើយ បន្ទាប់ពីគាត់បានឈប់សម្រាក់វិសមកាល ក្រោយចប់​ភារកិច្ច​ក្រុមជម្រើសជាតិរួចមក។ ហើយគាត់នឹងបង្ហាញខ្លួន ​លើទីលានប្រកួតជាលើកដំបូង នៅក្នុងរដូវកាលនេះ​ជាមួយ​បីសាចក្រហម ខណៈដែលក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) មួយនេះ ត្រូវប៉ះក្រុមយ៉ូកូហាម៉ា អេហ្វម៉ារីណូស (Yokohama F Marinos) របស់ជប៉ុន នៅយប់នេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...