សេវីឡា បំផ្លាញ​បរិយាកាស​នៃមែនញ៉ូ ដ៏​ល្អ​របស់​រីយ៉ូ ហ្វឺឌីណាន់

ខ្សែការពារក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កីឡាករ រីយ៉ូ ហ្វឺឌីណាន់ (Rio Ferdinand) បានត្រឹមតែឈរច្រត់ចង្កេះ មើលពិធីអបអរកិត្តិយសរបស់គាត់ ត្រូវបំផ្លាញដោយក្រុមសេវីឡា (Sevilla) ខណៈដែលក្រុមអេស្ប៉ាញមួយនេះ បានធ្វើដំណើរមកបំបាក់ម៉ែនញូ ក្នុងកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ដោយលទ្ធផល ៣-១ កាលពីយប់ថ្ងៃសុក្រ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែការពារក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កីឡាករ រីយ៉ូ ហ្វឺឌីណាន់ (Rio Ferdinand) បានត្រឹមតែឈរ​ច្រត់ចង្កេះ មើលពិធីអបអរកិត្តិយសរបស់គាត់ ត្រូវបំផ្លាញដោយក្រុមសេវីឡា (Sevilla) ខណៈដែលក្រុមអេស្ប៉ាញមួយនេះ បានធ្វើដំណើរមកបំបាក់ម៉ែនញូ ក្នុងកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ដោយលទ្ធផល ៣-១ កាលពីយប់ថ្ងៃសុក្រ។


កីឡាករ រីយ៉ូ ហ្វឺឌីណាន់ របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Matthew Peters)

ហ្វឺឌីណាន់ កំពុងតែប្រារព្ធពិធីអបអរអាជីពរបស់គាត់ បន្ទាប់ពីចំណាយពេល១១ឆ្នាំ ជាមួយម៉ែនញូ ហើយទទួលបាន​ជោគជ័យយ៉ាងធំធេង។ ប៉ុន្តែអតីតកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ដឹកនាំក្រុមបញ្ចប់ដោយលទ្ធផលបរាជ័យ ខណៈ​ដែលក្រុមរបស់គាត់ (ម៉ែនញូ) នៅតែបន្តភាពត្រដាបត្រដួសទៀត នៅក្នុងការប្រកួតមិត្តភាព។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការប្រកួតមិត្តភាពតែប៉ុណ្ណោះ ខណៈដែលកីឡាករសំខាន់ៗ ជាច្រើន ត្រូវសម្រាកមិន​បានចូលលេង ព្រោះដើម្បីត្រៀមជើងប្រកួតពានរង្វាន់ ខមម៉ាញូនីធី ស្សែល (Community Shield) ជាមួយនឹងក្រុមវីកែន (Wigan) នាកីឡាដ្ឋានវែមប្លី (Wembley) នៅយប់ថ្ងៃអាទិត្យនេះ។

ការបរាជ័យមួយនេះ មានន័យថាក្រុមបីសាចក្រហម បានទទួលជ័យជំនះតែ២លើកគត់ នៅក្នុងការប្រកួតមិត្តភាព ៧លើក​កន្លងមក ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី ដេវីដ ម៉យ (David Moyes) ដែលចូលមកជំនួសដំណែងលោក អាឡិច ហ្វឺហ្គឺសិន (Alex Ferguson) បន្ទាប់ពីគ្រូបង្វឹកចាស់វស្សាររូបនោះ បានចូលនិវត្តន៏កាលពីចុងរដូវកាលមុន។

បន្ទាប់ពីបរាជ័យក្នុងការប្រជែងទិញកីឡាករថ្មីៗចូលក្រុម ហើយអនាគតរបស់កីឡាករ វ៉ែន រ៉ូនី (Wayne Rooney) នៅតែ​ពុំទាន់មានភាពច្បាស់លាស់ទៀតនោះ ក្រុមម៉ែនញូ អាចនឹងជួបការលំបាក ក្នុងការការពារដំណែងជើងឯក ព្រីមែលីក (Premier League) ខណៈដែលពួកគេនឹងត្រូវប៉ះក្រុមក្ងាន ស្វានស៊ី (Swansea) នៅថ្ងៃសៅរ៏សប្តាហ៏ក្រោយ។

លោក ដេវីដ ម៉យ មិនសប្បាយចិត្តទេ នៅពេលឃើញខ្សែបម្រើវ័យ២៣ឆ្នាំ វីកទ័រ ម៉ាជីន (Victor Machin) រកគ្រាប់បាន​១គ្រាប់ឲ្យក្រុមភ្ញៀវនាំមុខមុននៅនាទីទី២១ និងកីឡាករឆែលស៊ី (Chelsea) ដែលក្រុមសេវីឡា បានខ្ចីជើងទៅ បានថែម​១គ្រាប់ទៀត នៅនាទីទី២៦ ខណៈបញ្ចប់វគ្គទី១ សេវីឡា បាននាំមុខ ២-០។

ចូលដល់វគ្គទី២ ខ្សែបម្រើស្លាប អេតុនីញ៉ូ វ៉ាឡិនស្សៀ (Antonio Valencia) អាចជួយរកគ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ​បាន១គ្រាប់​វិញ នៅនាទីទី៦៥។ ប៉ុន្តែនៅចុងម៉ោង នាទីទី៩០ កីឡាករវ័យក្មេងរបស់សេវីឡា វ័យ១៩ឆ្នាំ សញ្ជាតិឈីលី បានបង្ហើយ​១គ្រាប់ទៀត ដើម្បីបញ្ចប់ការចង់តាមបានស្មើរបស់ម៉ែនញូ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...