ដេវីដ ម៉យ៖ វែន រ៉ូនី មិន​មែន​សម្រាប់​លក់​នោះ​ទេ

គ្រូបង្វឹកថ្មីក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) បានចាប់ផ្តើមទំព័រសករាជថ្មីជាមួយនឹងក្រុម ដោយនិយាយថា ខ្សែប្រយុទ្ធវ៉ែន រ៉ូនី (Wayne Rooney) មិនមែនសម្រាប់លក់នោះទេ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកថ្មីក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) បានចាប់​ផ្តើមទំព័រសករាជថ្មីជាមួយនឹងក្រុម ដោយនិយាយថា ខ្សែប្រយុទ្ធវ៉ែន រ៉ូនី (Wayne Rooney) មិនមែនសម្រាប់លក់នោះទេ។


កីឡាករ វ៉ែន រ៉ូនី សប្បាយរីករាយ ក្រោយពីបានទាត់បាល ចូលទីគូរប្រកួត។

កាលពីថ្ងៃសុក្រ លោកដេវីដ ម៉យ បានបង្ហាញខ្លួនជាសាធារណៈផ្លូវការលើកដំបូង បើគិតចាប់តាំងពីគាត់​ចូលមក​ជំនួស​ដំណែងលោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) នៅក្នុងកីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ខណៈដែល​អនាគតរបស់រ៉ូនី ជាប្រធានបទដ៏ក្តៅគគុកមួយ ដែលអ្នកគាំទ្ររ៉ាប់លាននាក់ កំពុងតែចង់ដឹង។

អតីតគ្រូបង្វឹកក្រុមអេវើតុន (Everton) រូបនេះ បាននិយាយយ៉ាងម៉ឹងម៉ាត់ច្បាស់ៗថា៖ «វ៉ែន រ៉ូនីមិនមែនសម្រាប់​លក់នោះ​ទេ។ គាត់ជាកីឡាកររបស់ក្រុមម៉ែនញូ ហើយនឹងបន្តនៅជាមួយម៉ែនញូ ជាបន្តទៀត។ ក្លិបម៉ែនញូ នឹងមិនលក់រ៉ូនី ជាដាច់​ខាត។»

ទោះបីជាយ៉ាងណា លោកម៉យ បានបដិសេធមិនធ្វើការបកស្រាយ ចំពោះការលើកឡើងថា រ៉ូនី ហាក់ដូចជាមាន​ទំនោរ​ចង់ចាកចេញពីក្រុមនោះទេ។

អតីតគ្រូបង្វឹកក្រុមបីសាចក្រហម លោកហ្វឺកឺសិន បាននិយាយថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ បានស្នើរសុំគាត់ចាកចេញ កាល​ពីចុងរដូវកាលមុន។ ប៉ុន្តែរ៉ូនី និយាយថា លោកហ្វឺកឺសិន ជាអ្នកចង់ឲ្យគាត់ចាកចេញពីក្រុមវិញ។

លោកម៉យ បានបន្ថែមថា គាត់បាននិយាយជាមួយរ៉ួនី ជាច្រើនលើកច្រើនសារមកហើយ ចាប់តាំងពីគាត់ត្រូវបាន​តែងតាំង​ជាគ្រូបង្វឹកថ្មី ក្រុមបីសាចក្រហមនេះ ខណៈដែលកីឡាកររូបនេះ លឺថាក្រុមឆែលស៊ី (Chelsea) និងក្រុមអាសិណល (Arsenal) កំពុងតែចង់ទាក់ទងដែរនោះ។

គ្រូបង្វឹកសញ្ជាតិស្កុតឡែនរូបនេះ បាននិយាយថា៖ «យើងកំពុងតែធ្វើការជាមួយគ្នា នាពេលបច្ចុប្បន្ន។ ខ្ញុំអាចស្មានដឹងពី​ក្រសែភ្នែករបស់គាត់។ ខ្ញុំមើលទៅគាត់ ដូចជារីករាយណាស់នៅទីនេះ ហើយដូចគ្នា ជាបញ្ហាអ្វី ដែលធ្វើឲ្យគាត់មិន​សប្បាយចិត្តនោះទេ។»

លោកម៉យ បានលើកឡើងទៀតថា គាត់ចង់បង្កើនសមត្ថភាពរ៉ូនី បន្ថែមទៀត ដើម្បីឲ្យមានទម្រង់លេងល្អ ទាំងនៅក្នុង​ក្រុមម៉ែនញូ និងក្រុមជម្រើសជាតិអង់គ្លេស ហើយគាត់សង្ឃឹមថា នឹងជួយឲ្យក្រុមជម្រើសជាតិអង់គ្លេស មានភាពលេច​ធ្លោរនៅបាល់ទាត់ពិភពលោក នាប្រទេសប្រេស៊ីល ឆ្នាំក្រោយ។

គ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះដដែល បានបន្ថែមថា៖ «យើងកំពុងតែធ្វើការ និងត្រៀមអ្វីៗគ្រប់បែបយ៉ាង ដើម្បីឲ្យរ៉ូនី មាន​សមត្ថភាពខ្ពស់មួយកំរិតទៀត ដើម្បីជាប្រយោជន៏ដល់អ្នកទាំងអស់គ្នា។ ខ្ញុំអាចប្រាប់បានថា ពេលនេះរ៉ូនី កំពុងតែ​ហ្វឹកហាត់ បានយ៉ាងល្អអស្ចារ្យខ្លាំងណាស់។»

ចំពោះសំនួរដែលសួរថា «តើលោកពិតជាចង់នាំយកកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងខ្សែការពារ ឡៃតុន បែន (Leighton Baines) មកចូលរួមជាមួយក្រុមទៀតមែនទេ?»

លោកម៉យ បានឆ្លើយថា៖ «ខ្ញុំមិនចង់ និយាយពីកីឡាកររបស់ក្រុមផ្សេងនោះទេ។ ខ្ញុំគិតថា វាជាការខុសឆ្គងមួយ។ ប៉ុន្តែខ្ញុំ​គ្រាន់តែអាចប្រាប់បានថា ក្លិបនេះតែងតែចាប់អារម្មណ៏កីឡាកររូបណា ដែលល្អបំផុត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...