បាល់ទាត់អង់គ្លេស៖ ម៉ែនញូ​ទិញ​យក​ខ្សែការពារ របស់​ក្រុម​បិនហ្វីកា

កាសែតរបស់ព័រទុយហ្គាល់មួយបានឲ្យដឹងថា ក្រុមបាល់ទាត់អង់គ្លេស ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) បានចុះកិច្ចសន្យាជាផ្លូវការរួចរាល់ហើយ ក្នុងការនាំយកខ្សែការពារ​កណ្តាល​របស់ក្រុម បិនហ្វីកា (Benfica) កីឡាករ អ៊ីស្ស៊ីឃ្វែល ការ៉េ (Ezequiel Garay) មកចូលរួមជាមួយនឹងក្រុម។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតរបស់ព័រទុយហ្គាល់មួយបានឲ្យដឹងថា ក្រុមបាល់ទាត់អង់គ្លេស ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) បានចុះកិច្ចសន្យាជាផ្លូវការរួចរាល់ហើយ ក្នុងការនាំយកខ្សែការពារ​កណ្តាល​របស់ក្រុម បិនហ្វីកា (Benfica) កីឡាករ អ៊ីស្ស៊ីឃ្វែល ការ៉េ (Ezequiel Garay) មកចូលរួមជាមួយនឹងក្រុម។


កីឡាករ អ៊ីស្ស៊ីឃ្វែល ការ៉េ ពេលនៅទាត់អោយក្រុមបិនហ្វីកា។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានធ្វើឲ្យក្រុមធំៗនៅអ៊ឺរ៉ុប មានការចាប់អារម្មណ៏យ៉ាងខ្លាំង ក្នុងរដូវកាលនេះ។ អតីត​ខ្សែការពារ​របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) រូបនេះ ក៏បានជួយឲ្យក្រុម បិនហ្វីកា ក្លាយជាក្រុមមួយ ដែលឈរលើគេនៅ​ក្នុង​តារាងលីកា នៃប្រទេសព័រទុយហ្គាល់ក្នុងរដូវកាលនេះដែរ។

ជាក់ស្តែងក្រុម បិនហ្វីកា ត្រូវបានគេដឹងថា ជាក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ ដែលមានទម្រង់ការពារល្អជាងគេ​ក្នុងប្រទេសព័រទុយហ្គាល់ ហើយគេទាត់ចូលទី តែ ១៤គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត ២៣លើក។ ចំណែកឯកីឡាករ ការ៉េ ជាតួរអង្គដ៏សំខាន់នៅក្នុងក្រុម ព្រោះគាត់មានទម្រង់លេងយ៉ាងល្អ និងជួយសង្រ្គោះបាល់បានយ៉ាងច្រើន។

កីឡាករជម្រើសជាតិអាស្សង់ទីនរូបនេះ ក៏ធ្លាប់ត្រូវបានក្រុម ឆែលស៊ី (Chelsea), ក្រុម ម៉ែនញូ និងក្រុម បាសេឡូណា (Barcelona) ប្រកួតប្រជែងគ្នាចង់បាន ហើយទំនងជា ក្រុមអ្នកមានបុណ្យ បាសេឡូណា ជាអ្នកមានប្រៀបគេ ក្នុងការនាំ​យកកីឡាកររូបនេះ ហើយក្រុម បិនហ្វីកា ក៏បានត្រៀមខ្លួនរួចហើយដែរ ក្នុងការលក់កីឡាកររូបនេះ បើសិនជាក្រុម​ណា​មួយ ហ៊ានឲ្យតម្លៃសមរម្យ។

ប៉ុន្តែកាលពីថ្ងៃច័ន្ទ កាសែតរបស់ប្រទេសព័រទុយហ្គាល់ បានរាយការណ៏ថា ក្រុមម៉ែនញូ បានឈានដល់ការព្រមព្រៀង នាំយកកីឡាករ ការ៉េ រូចហើយ។ ហើយកីឡាកររូបនេះ នឹងត្រូវទៅចូលរួមជាមួយនឹងក្រុម ម៉ែនញូ នៅរដូវក្តៅខាងមុខ។ រីឯតម្លៃខ្លួនត្រូវបានគេសន្និដ្ឋានថា ប្រហែលជា ១៧លានផោន។

កីឡាករអាស្សង់ទីនរូបនេះ ជាខ្សែការពារមួយរូប ដែលមានបទពិសោធន៏ច្រើន ហើយគាត់លេងបានយ៉ាងស្និត​ជាមួយ​នឹងបាល់ និងជាពិសេសនោះ គាត់ធ្លាប់លេងក្នុងកំរិតកំពូលនៅក្នុងក្រុមធំៗ នៅអ៊ឺរ៉ុប។

ក្រុមម៉ែនញូ មានបញ្ហានៅតំបន់ខ្សែការពារ នៅរដូវកាលនេះ ដោយសារតែកីឡាករវ័យចំណាស់ រីយ៉ួ ហ្វឺឌីណាន់ (Rio Ferdinand) និងកីឡាករប្រធានក្រុម វីឌិក (Vidic) មានបញ្ហារបួសញឹកញាប់ ដែលធ្វើឲ្យលោក សឺអាឡិច (Sir Alex) មានការព្រួយបារម្មណ៏សំរាប់រដូវកាលថ្មី។ ការទិញយក ការ៉េ ជាការបន្ថែមសមាជិកខ្សែការពារមួយរូបទៀត ហើយនឹង​អាចចាប់ដៃគូរជាមួយនឹង កីឡាករ ចូន (Jones), ស្មលលីង (Smalling) និងកីឡាករ អ៊ីវ៉ាន់ (Evans)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...