អ្នកគាំទ្រក្រុមប៉ារីសប្រមូលគ្នា នៅមុខសណ្ឋាគារស្នាក់នៅ របស់កីឡាករ ណីម៉ា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ សីហា ២០១៧
- កែប្រែចុងក្រោយ: August 04, 2017
- ប្រធានបទ: ផ្ទេរកីឡាករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ្នកគាំទ្រ បានជួបជុំគ្នាយ៉ាងច្រើនកុះករ នៅខាងមុខសណ្ឋាគារផ្កាយប្រាំ «Royal Monceau» ដែលកីឡាករបាល់ទាត់អន្តរជាតិ របស់ប្រទេសប្រេស៊ីល ឈ្មោះ ណីម៉ា (Neymar) នឹងមកស្នាក់នៅ ចាប់ពីថ្ងៃសុក្រទី៤ ខែសីហានេះតទៅ។ ការជួបជុំនេះ ប្រព្រឹត្តិទៅដោយឯកឯង ទោះកីឡាករនៅមិនទានមានវត្តមាន និងដោយមិនចាំបាច់ ជូនដំណឹងប្រាប់អាជ្ញាធរ ឬនគរបាល ជាមុនក៏ដោយ។
នៅប៉ុន្មានម៉ោងមុននេះ ណីម៉ា ដែលបានក្លាយជាអតីតកីឡាករ របស់ក្រុមបាសឺឡូន (FC Barcelone) បានចុះកិច្ចសន្យាជាមួយក្រុមប៉ារីស នៃរដ្ឋធានីរបស់ប្រទេសបារាំង សម្រាប់រយៈពេល៥ឆ្នាំ (រហូតដល់ឆ្នាំ២០២២)។ កីឡាករដែលមានឈ្មោះល្បីរូបនេះ បានក្លាយជាកីឡាករ ដែលថ្លៃជាងគេបំផុត នៅក្នុងប្រវត្តិបាល់ទាត់ បន្ទាប់ពីក្រុមប៉ារីស បានចំណាយប្រាក់ រហូតដល់ទៅ២២២លានអ៊ឺរ៉ូ ដើម្បីឲ្យកីឡាកររូបនេះ អាចបង់សំណង រំលោះកិច្ចសន្យាដែលកីឡាករ បានធ្វើជាមួយក្រុម បាសឺឡូន។ ហើយការចំណាយប្រាក់នេះ នៅមិនទាន់រាប់ ពីប្រាក់បន្ទុកផ្សេងទៀត និងប្រាក់បៀវត្សន៍ របស់កីឡាកររូបនេះផងទេ។
ប៉ុន្តែជាជ័យជំនះមួយ ដែលក្រុមប៉ារីស បានច្បាំងឈ្នះ សម្រាប់រដូវកាលផ្ទេរកីឡាករ នៅក្នុងឆ្នាំនេះ ដើម្បីក្ដីសុបិន្តរបស់ផងខ្លួន ក្នុងការឈ្នះយកពានរង្វាន់អ៊ឺរ៉ុប។ ដូចក្រុមអ្នកគាំទ្រ បានស្រែកច្រៀង នៅខាងមុខសណ្ឋាគារដូច្នេះថា៖
Les supporters scandent « Barça Barça on t’en.... » devant l’hôtel Royal Monceau à Paris. pic.twitter.com/WgAdGDZmO3
— Remy Buisine (@RemyBuisine) August 3, 2017
មិនត្រឹមតែចម្រៀងមួយនេះទេ តែនៅមានចម្រៀងមួយទៀត ដែលក្រុមអ្នកគាំទ្រទាំងនេះ តែងច្រៀងចំអក ឲ្យក្រុមបាល់ទាត់មួយទៀត ឈ្មោះ «Olympic Marseilles» ដែលជាគូបដិបក្ខក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៖
Ambiance festive des supporters du PSG qui attendent Neymar devant le Royal Monceau. La police a fini par stopper les fumis. pic.twitter.com/z3G2fhg4nK
— France Bleu Paris (@francebleuParis) August 3, 2017
បើទោះជាគ្មានវត្តមានក៏ដោយ ក៏យប់នេះ ម្ដាយនិងប្អូនស្រី របស់កីឡាករ ណីម៉ា កំពុងសម្រាកនៅក្នុងសណ្ឋាគារនេះដែរ បន្ទាប់ពីបានមកដល់រដ្ឋធានី ប៉ារីស កាលពីរសៀលម្សិលម៉ិញ។ តែបើអ្នកគាំទ្រក្រុមប៉ារីស ច្រៀងខ្លាំងៗយ៉ាងហ្នឹង តើឲ្យពួកគាត់ទទួលទានដំណេកឲ្យស្កប់ស្កល់ យ៉ាងដូចម្ដេចទៅ?
#NeymarEstParisien - Ambiance devant l’hôtel Royal Monceau (Paris 8e) où est attendu #Neymar. Des supporters sont présent. pic.twitter.com/kLuu169enh
— Remy Buisine (@RemyBuisine) August 3, 2017