IPU ថ្កោលទោសជាថ្មី ចំពោះ«ការរំលោភសិទ្ធិតំណាងរាស្ត្រ»នៅកម្ពុជា
«សហភាពអន្តរសភា សូមគូសបញ្ជាក់ឡើងវិញ ពីសេចក្ដីសន្និដ្ឋានរបស់ខ្លួន ជុំវិញការរំលោភធ្ងន់ធ្ងរ ដោយអាជ្ញាធរកម្ពុជា ចំពោះសិទ្ធិជាមូលដ្ឋានគ្រឹះ របស់អ្នកតំណាងរាស្ត្រ ជាពិសេសចំពោះសេរីភាព នៃការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបប្រជុំ ដោយសន្តិវិធី»។
ខាងលើនេះ ជាការដកស្រង់ ចេញពីសេចក្ដីសម្រេចមួយ ដែលមានកម្រាស់៤ទំព័រ និង១២ចំណុច របស់គណៈកម្មការសហភាពអន្តរសភា ហៅកាត់តាមភាសាអង់គ្លេស «IPU» និងភាសាបារាំង «UIP» ក្នុងឱកាសនៃមហាសន្និបាត លើកទី១៣៩របស់ខ្លួន ដែលបានប្រព្រឹត្តិទៅ នៅក្នុងសប្ដាហ៍នេះ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
» អាចរកអានបានទាំងស្រុង ពីសេចក្ដីសម្រេចរបស់សហភាពអន្តរសភា នៅទីនេះ (ភាសាអង់គ្លេស)។
នៅប៉ុន្មានម៉ោងក្រោយការអនុម័ត ទៅលើសេចក្ដីសម្រេចរបស់ខ្លួន ស្ថាប័នអន្តរសភាដ៏ធំមួយនេះ [...]