IPU ថ្កោលទោស​ជាថ្មី ចំពោះ«ការ​រំលោភ​សិទ្ធិ​តំណាង​រាស្ត្រ»​នៅ​កម្ពុជា

ជាថ្មីម្ដងទៀត និងតាមរយៈមហាសន្និបាត លើកទី១៣៩ របស់ខ្លួន សហភាពអន្តរសភា ហៅកាត់តាមភាសាអង់គ្លេស «IPU» និងភាសាបារាំង «UIP» បានចេញសេចក្ដីសម្រេច ថ្កោលទោសចំពោះព្រឹត្តិការណ៍នយោបាយ នៅកម្ពុជា ដែលស្ថាប័នបណ្ដុំសភាជាតិ និងតំបន់ មកពីប្រទេសចំនួន១៨៤ ក្នុងពិភពលោកមួយនេះ ហៅថា ជាការរំលោភសិទ្ធិអ្នកតំណាងរាស្ត្រ «ធ្ងន់ធ្ងរ»។
IPU ថ្កោលទោស​ជាថ្មី ចំពោះ«ការ​រំលោភ​សិទ្ធិ​តំណាង​រាស្ត្រ»​នៅ​កម្ពុជា
សាលប្រជុំពេញអង្គ របស់សហភាពអន្តរសភា ដែលមានសមាជិក មកពី១៨៤ប្រទេស ក្នុងពិភពលោក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 19, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សហភាពអន្តរសភា សូមគូសបញ្ជាក់ឡើងវិញ ពីសេចក្ដីសន្និដ្ឋានរបស់ខ្លួន ជុំវិញការរំលោភធ្ងន់ធ្ងរ ដោយអាជ្ញាធរកម្ពុជា ចំពោះសិទ្ធិជាមូលដ្ឋានគ្រឹះ របស់អ្នកតំណាងរាស្ត្រ ជាពិសេសចំពោះសេរីភាព នៃការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបប្រជុំ ដោយសន្តិវិធី»។

ខាងលើនេះ ជាការដកស្រង់ ចេញពីសេចក្ដីសម្រេចមួយ ដែលមានកម្រាស់៤ទំព័រ និង១២ចំណុច របស់គណៈកម្មការសហភាពអន្តរសភា ហៅកាត់តាមភាសា​អង់គ្លេស «IPU» និងភាសាបារាំង «UIP» ក្នុងឱកាសនៃមហាសន្និបាត លើកទី១៣៩របស់ខ្លួន ដែលបានប្រព្រឹត្តិទៅ នៅក្នុងសប្ដាហ៍នេះ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

» អាចរកអានបានទាំងស្រុង ពីសេចក្ដីសម្រេចរបស់សហភាពអន្តរសភា នៅ​ទីនេះ (ភាសាអង់គ្លេស)។

នៅប៉ុន្មានម៉ោងក្រោយការអនុម័ត ទៅលើសេចក្ដីសម្រេចរបស់ខ្លួន ស្ថាប័នអន្តរសភាដ៏ធំមួយនេះ ដែលជាបណ្ដុំសភាជាតិ និងតំបន់ មកពីប្រទេសចំនួន ១៨៤ នៅលើពិភពលោក ក៏បានចេញ​សេចក្ដីប្រកាសព័ត៌មាន​មួយដែរ ដោយសំដែង ពីការ«ព្រួយបារម្ភដ៏ធ្ងន់ធ្ងរបំផុត» ចំពោះស្ថានភាពចុងក្រោយ នៅក្នុងប្រទេស​កម្ពុជា។ សហភាពអន្តរសភា បានចាត់ទុកករណីទាំងនោះ ថាជាការរំលោភសិទ្ធិ របស់អ្នកតំណាងរាស្ត្រកម្ពុជា ដែលមាន​ចំនួន៥៧នាក់ មកពីគណបក្សសង្គ្រោះជាតិ «គណបក្សប្រឆាំងតែមួយគត់» ដែលត្រូវបានរំលាយចោល «ដោយខុសច្បាប់» កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា មុននឹងឈានទៅដល់ការធ្វើសេចក្ដីសម្រេចនោះ គណៈកម្មការសហភាពអន្តរសភា ក៏ដូចជាប្រធានសហភាពអន្តរសភា អ្នកស្រី «Gabriela Cuevas» បានជួបជាមួយភាគីខ្មែរទាំងសងខាង មានគណៈប្រតិភូផ្លូវការ មកពីរដ្ឋសភាកម្ពុជា ដែលកើតចេញ ពីគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។

នៅក្នុងជំនួបជាមួយគណៈប្រតិភូ មកពីរដ្ឋសភាឯកបក្សកម្ពុជា អ្នកស្រីប្រធានសហភាពអន្តរសភា បានថ្លែងចំៗ ថ្កោលទោសការរំលោភសិទ្ធិទាំងនោះ (ដូចបានរៀបរាប់ខាងលើ) និងស្នើទៅគណៈប្រតិភូនេះ ឲ្យមានការអនុញ្ញាត ដល់បេសកកម្ម​នា ជាយថាហេតុនា​ពេលខាងមុខ របស់សហភាពអន្តរសភា អាចចូលជួបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបនឹងត្រូវបានផ្ទេរ ពីការឃុំខ្លួន ក្នុងពន្ធនាគារ មកឃុំខ្លួន នៅក្នុងផ្ទះ ក្រោមមូលហេតុសុខភាព៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...