ឈុតឆាក​ស្រក់​ទឹកភ្នែក​រវាង ណីម៉ា និង​អ្នក​គាំទ្រ​តូច​ម្នាក់

តារាបាល់ទាត់ជាតិប្រេស៊ីល បានរំជួលចិត្ត នៅចំពោះការស្រឡាញ់ចូលចិត្ត របស់អ្នកគាំទ្រវ័យតូចម្នាក់ ដែលបានឆ្លៀតឱកាស រត់ចូលទៅជួបកីឡាករ នៅលើទីលានប្រកួត បន្ទាប់ពីជំនួបរវាងក្រុមបាល់ទាត់ នីម (Nîmes) និងក្រុម ប៉ារីស (Paris Saint-Germain) កាលពីល្ងាចម្សិលម៉ិញ។
ឈុតឆាក​ស្រក់​ទឹកភ្នែក​រវាង ណីម៉ា និង​អ្នក​គាំទ្រ​តូច​ម្នាក់
ទិដ្ឋភាពការឱបគ្នា រវាងកុមារ អ្នកគាំទ្រវ័យក្មេង និងកីឡាករ ណីម៉ា នៅក្នុងកីឡាដ្ឋាន ក្រុង នីម កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 02, 2018
  • ប្រធានបទ: ស្នេហា​បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនជា ក្នុងអំឡុងបាល់ទាត់ពិភពលោក ក្នុងប្រទេសរ៉ុស្ស៊ី កីឡាករ ណីម៉ា (Neymar) កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល របស់ក្រុមបាល់ទាត់ប៉ារីស (Paris Saint-Germain) បានរងការរិះគន់មិនឈប់មិនឈរ សព្វគ្រប់បែបយ៉ាងនោះ ឈុតឆាកថ្មីមួយនេះ ដែលកំពុងចែកចាយនៅពាសពេញបណ្ដាញសង្គម អាចនឹងធ្វើឲ្យរូបភាព នៃក្ដីស្រឡាញ់របស់កីឡាករដ៏ល្បី ងើបឡើងមកវិញ។

ឈុតឆាកនេះ កើតឡើងកាលពីល្ងាចម្សិលម៉ិញ នៅក្រោយជំនួបរវាងក្រុមបាល់ទាត់ នីម (Nîmes ភាគខាងត្បូងបារាំង) និងក្រុម ប៉ារីស ដែលលទ្ធផលបានផ្ដល់ជ័យជំនះ ឲ្យក្រុមប៉ារីស ក្នុងគ្រាប់បាល់បាល់ ៤-២។ នៅពេលដែលកីឡាករ ណីម៉ា ហៀបដើរចូលទៅក្នុងបន្ទប់កីឡាករវិញនោះ ស្រាប់តែកុមារម្នាក់ ដែលមានវ័យ ប្រមាណជា៧ទៅ៨ឆ្នាំ បានស្ទុះចូលទៅក្នុងទីលានប្រកួត ហើយរត់ទៅឱបកីឡាករ យ៉ាងណែនក្នុងដៃទាំងទ្វេរ។

កីឡាករ ណីម៉ា បានលើកកុមារពរឡើង ខណៈអ្នកគាំទ្រវ័យក្មេង បានបង្ហូទឹកភ្នែក យ៉ាងរញ្ជួយចិត្ត។ ក្នុងទិដ្ឋភាពបែបនេះ កំពូលកីឡាករខ្សែប្រយុទ្ធ របស់ក្រុមប៉ារីស បានបន្តឱបកុមារយ៉ាងយូរ នៅក្នុងដៃខ្លួន មុននឹងដោះអាវ ហុចទៅឲ្យកុមារ។ ឈុតឆាកបានបញ្ចប់ទៅ ដោយកីឡាករជាតិប្រេស៊ីល បានបីកុមារ មកឲ្យឪពុកម្ដាយកុមារ នៅកន្លែងទស្សនិកជនវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...