ប្រតិកម្ម ជុំ​វិញការរិះគន់លើ«​ឯករាជ្យភាព» ​របស់​សង្គម​ស៊ីវិល

ជាបន្តបន្ទាប់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់សង្គមស៊ីវិល និងអង្គភាពសារព័ត៌មាន មួយចំនួន ថាបានធ្វើការដោយមិនឯករាជ្យ គឺបានលំអៀងទៅរកគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ហើយមានចេតនាវាយប្រហារ លើរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាបន្តបន្ទាប់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់សង្គមស៊ីវិល និងអង្គភាពសារព័ត៌មាន មួយចំនួន ថាបានធ្វើការដោយមិនឯករាជ្យ គឺបានលំអៀងទៅរកគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ហើយមានចេតនាវាយប្រហារ លើរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។


សន្និសិតកាសែតរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - ឆ្លើយតបនឹងបញ្ហានេះ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោត​នៅ​កម្ពុជា និងជាអ្នកវិភាគឯករាជ្យ បានពន្យល់ថា គេត្រូវទទួលស្គាល់ថា មានសង្គមស៊ីវិលមួយចំនួនបានដើរតួនាទី ជាឧបករណ៍របស់អ្នកនយោបាយ ឬគណបក្សនយោបាយ តែក៏មានសង្គមស៊ីវិលមួយចំនួន បានបំពេញតួនាទី​របស់ខ្លួនដោយអព្យាក្រិត មិនស្ថិតនៅក្រោមឥទ្ធិពល របស់គណបក្សនយោបាយណាមួយ នោះទេ។

ក្នុងកិច្ចសន្ទនាជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១ មេសា លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖ «សង្គមស៊ីវិល​ដែលមានអាទិភាពសព្វថ្ងៃ ដែលទទួលជំនួយពីបរទេស ភាគច្រើនជាសង្គមស៊ីវិលដែលមានការ គាំទ្រពីសហគមន៍​ជាតិ និងអន្តរជាតិ គឺជាសង្គមស៊ីវិល មានឯករាជ្យភាពពិតប្រាកដ។»

លោក ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភាកាលពីថ្ងៃទី១០ មីនា បានអះអាងថា មានអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួន ដែលគ្មានឯករាជ្យភាព ហើយមាន​ចេតនា​អាក្រក់ ព្យាយាមវាយប្រហារលើ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច។

នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បាន​អត្ថាធិប្បាយថា បើគណបក្សប្រជាជនកម្ពុជាគិតថា ប្រទេសកម្ពុជាជាប្រទេសគោរពលិទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា មិនត្រូវរិតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន និងអង្គការសង្គមស៊ីវិលនោះទេ ព្រោះវាជាសិទ្ធិ​សេរីភាពរបស់ស្ថាប័នទាំងនោះ ហើយគណបក្សប្រជាជនកម្ពុជាផ្ទាល់ ក៏បានបង្កើត និងគាំទ្រស្ថាប័នសារព័ត៌មាន សហជីព និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលមាននិន្នាការគាំទ្រគណបក្សខ្លួនផងដែរ។

លោក គល់ បញ្ញា ពន្យល់ថា៖ «គណបក្សប្រជាជនកម្ពុជា និយាយពីឯករាជ្យភាពរបស់អង្គការសង្គមស៊ីវិល តែសង្គម​ស៊ីវិលមានច្រើនសណ្ឋាន ហើយគណបក្សប្រជាជន ក៏មានអង្គការរបស់ខ្លួនដែរ ក្រោមឈ្មោះអង្គការមហាជន។ (....) បើគណបក្សប្រជាជន មានអង្គការរបស់ខ្លួនដែរ ហើយនិយាយអព្យាក្រិត្យម៉េចបាន? ហើយទៅនិយាយថា អង្គការ​សង្គមស៊ីវិលដែលគេឯករាជ្យ ធ្វើការលំអៀង វាអត់ស៊ីសង្វាក់គ្នា៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...