យុទ្ធនាកា១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងកុមារ
ការចូលរួមពីសំណាក់យុវជនយុវនារី ប្រមាណជាជាង៥០០នាក់ នាកណ្តាលរាជធានីភ្នំពេញ មានគោលបំណងតែមួយគត់ គឺរួមគ្នាដើម្បីលុបបំបាត់ អំពើហឹង្សាលើស្ត្រី និងកុមារ នៅទូទាំងពិភពលោក។ ក្នុងកម្មវិធីនោះ មានការរាំជាចង្វាក់ ម៉ាឌីហ្សុន នៅទីធ្លាខាងមុខវត្តបទុមវតី ចាប់ពីម៉ោង២រសៀល រហូតម៉ោង៦ល្ងាច ថ្ងៃទី៦ ខែធ្នូនេះ និងប្រើប្រាស់ឯកសណ្ឋានអាវយឺត តែមួយពណ៌គ្រប់គ្នា ដោយមានសរសេរសារថា៖ «រួមគ្នាទប់ស្កាត់អំពើហិង្សាលើស្ត្រី»។
លោកស្រី នី ម៉ារ៉ាឌី មកពីក្រសួងកិច្ចការនារី បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា យុទ្ធនាការនេះមិនមែនធ្វើឡើង តែនៅប្រទេសកម្ពុជានោះទេ តែបានប្រព្រឹត្តឡើងនៅទូទាំងពិភពលោក ព្រមទាំងមានអង្គការជាច្រើនចូលរួមដូចជា អង្កការសហប្រជាជាតិ អង្គការ យូអិន វូមែន (UN Woman - [...]