រាំម៉ាឌីហ្ស៊ុន ខ្មែរអាចបំបែក ឯកត្តកម្មពិភពលោក?
គេឃើញមានមនុស្សម្នាយ៉ាងច្រើនកុះ ប្រមាណមួយពាន់នាក់ មានខ្មែរនិងបរទេសប្រកបដោយទឹកមុខសប្បាយរីករាយ ស្លៀកពាក់ស្អាតបាត ដោយមានពាក់មួយពណ៌ ស ក្រហម ខៀវ អមទៅដោយស្លាកសញ្ញា ភាសាខ្មែរនៅលើប្រអប់ដៃ និងផ្ទៃមុខនូវពាក្យខ្មែរថា ឡូយ៩ បានមកជួបជុំគ្នានៅលើទីលានសួនច្បារវត្តបទមវត្តី ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា គឺការរាំកំសាន្តបែបខ្មែរបំបែកឯកត្តពិភពលោក ។
ពិធីត្រូវបានរៀបចំចាត់ចែង នៅវេលា ម៉ោង ២រសៀល ដល់ម៉ោង ៧យប់ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ ដោយក្រុមហ៊ុនក្នុងស្រុកថ្មីមួយឈ្មោះថា ក្រុមហ៊ុន ឡូយ៩ ។ នៅក្នុងពិធីនេះ គេឃើញអ្នកចូលរួមម្នាក់ៗ ខិតខំរាំបាន ស្រុះគ្នាបំផុតតាមចង្វាក់ ម៉ាឌីហ្ស៊ុន។ តាមសេចក្តីប្រកាស របស់អ្នកអត្ថាធិប្បាយកម្មវិធីបានឲ្យដឹងថា កម្មវិធីនេះ ក្រុមហ៊ុន មានគោលបំណងចង់ឲ្យ អ្នកចូលរួមដណ្តើមបានឯកត្តកម្មពិភពលោក ខាងការប្រមូលផ្តុំគ្នាខាងការរាំកំសាន្ត នៅតាមទី សាធារណៈពោល គឺចង់ឲ្យព្រឹត្តិការណ៍នៅថ្ងៃនេះ ត្រូវបានគេចុះក្នុងកំណត់ត្រាពិភពលោក Guinness Book។ តាមសៀវភៅ កំណត់ត្រាពិភពលោក ព្រឹត្តិការណ៍ បែបនេះធ្លាប់ត្រូវបានគេបង្កើតឲ្យមាន នៅក្នុងប្រទេសបារាំង ដែលកាល ណោះ អ្នកចូលរួមមានចំនួនប្រមាណជាង បួនរយនាក់ប៉ុណ្ណោះ ។
នេះជាគំនិតថ្មីមួយដែលគួរឲ្យកោតសរសើរ ដែលបានបង្ហាញថា ខ្មែរចេះរួមសាមគ្គីគ្នា ព្រមទាំងមានស្មារតី ប្រកួតប្រជែង ខាងផ្លូវល្អ ជាមួយនឹងពិភពលោក ។ យើងសង្ឃឹមថា នឹងមានយុវជន និងក្រុមហ៊ុនខ្មែរជាច្រើនទៀតនឹងបន្ តខិតខំបង្កើត ស្នាដៃល្អបែបនេះសម្រាប់ខ្មែរជាក់ជាមិនខាន ។
សូមអញ្ជើញទស្សនារូបភាពខាងក្រោម ដែលអ្នកយកពត៌មានរបស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូបានចុះទៅយក ហើយក៏ បានចូលរួមក្នុងកម្មវិធីនេះផងដែរ៕
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១២ រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ Crédit Photo : គល់រាំង/monoroom.info