Posts tagged as "Pen Sovan"

សម រង្ស៊ី៖ ជន​ឧក្រិដ្ឋ​ពីរ​នាក់​នេះ អត់​​ហ៊ាន​ប្ដឹង​ខ្ញុំ​រឿង ក៥ ទេ

សម រង្ស៊ី៖ ជន​ឧក្រិដ្ឋ​ពីរ​នាក់​នេះ អត់​​ហ៊ាន​ប្ដឹង​ខ្ញុំ​រឿង ក៥ ទេ

សង្គ្រាម​«ពាក្យ​សំដី» ដែលអាចផ្ទុះឡើង ​ខ្លាំង​ជាង​ភ្នំភ្លើងផ្ទុះ។ នៅចំពោះការព្រមាន របស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជុំវិញការរឹបអូសទ្រព្យសម្បត្តិ និងការបិតបញ្ចប់​ជីវិតនយោបាយ របស់មេដឹកនាំប្រឆាំង នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ លោក សម រង្ស៊ី នៅតែបន្តសរសេរ​វាយ​ប្រហារ​បន្ថែម​ទៀត ទៅលើលោក ហ៊ុន សែន និង​មេ​ដឹកនាំ​គណបក្ស​ប្រជាជនមួយរូបទៀត គឺលោក ហេង សំរិន ដោយបានហៅមេដឹកនាំ​ទាំង​ពីរ​រូប ថា​ជា​«ជន​ឧក្រិដ្ឋ» ដែល​មិន​ហ៊ាន​ប្ដឹង​រូប​លោក ទាក់ទងនឹងព្រឹត្តិការណ៍ «ផែនការ ក៥ (រវាងពី​ឆ្នាំ១៩៨៤ មក​ទល់​នឹង​ឆ្នាំ១៩៨៨)» នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី បាន​អះអាង​ថា លោក ហ៊ុន សែន និង​លោក ហេង សំរិន បាន​ប្ដឹង​លោក តែ​ពី​«រឿង​កំប៉ិចកំប៉ុក អត់បានការ»​ប៉ុណ្ណោះ។

លោក សម រង្ស៊ី បានសរសេរដូច្នេះ នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ល្ងាច​ម្សិលម៉ិញ ថា៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ចោទ​ពួក​គាត់ថា ជាជនឧក្រិដ្ឋ [...]

ខៀវ កាញារីទ្ធ៖ ចង់​បន្ទោស​«ក៥» ត្រូវ​បន្ទោស​អ្នក​ចូល​រួម​ជា​មួយ​ខ្មែរ​ក្រហម

ខៀវ កាញារីទ្ធ៖ ចង់​បន្ទោស​«ក៥» ត្រូវ​បន្ទោស​អ្នក​ចូល​រួម​ជា​មួយ​ខ្មែរ​ក្រហម

មានមន្ត្រីជាច្រើននាក់ មកពីគណបក្សកាន់អំណាច បានធ្វើមិនដឹងមិនឮ (ឬធ្វើភ្លេច) ពីព្រឹត្តិការណ៍​ដ៏អាណោច​អាធម នៃ«ផែនការ ក៥» ដែលបានបង្កឲ្យប្រជាជនស៊ីវិលខ្មែរ រាប់សិបម៉ឺននាក់ បានបន្តបាត់បង់​ជីវិត បន្ទាប់​ពី​បាន​ងើប​ចេញ ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ប៉ុន្តែយ៉ាងហោចណាស់ មានលោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​មួយ​រូប បាននិយាយរំលឹក ពីប្រវត្តិសាស្ត្រ ដ៏ជូរចត់របស់ប្រជាជាតិ​ខ្មែរ ក្នុង​របប​កុម្មុយនីស​ទីពីរ​នេះ បើ​ទោះ​ជា​លោក បាន​ពន្យល់​ថា កំហុសដំបូងគេ គឺ​អ្នក​ដែល​បាន​ចូលរួម ជា​មួយ​ខ្មែរក្រហម ក្នុង​ការ​បង្កើត​«រដ្ឋាភិបាល​ចំរុះ» កម្ពុជា​ប្រជាធិបតេយ្យ នោះក៏ដោយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរដូចនេះ នៅប៉ុន្មាននាទីមុន តាមរយៈគណនេយ្យ​​ហ្វេសប៊ុក​​របស់​​លោក​ថា៖ «អ្នក​ថ្កោលទោស រឿង"ក៥" ដំបូង​បង្អស់​​ត្រូវ​ថ្កោលទោស​​អ្នកណា ដែលចូល​ជា​មួយ​ខ្មែរក្រហម [...]

សួន សេរីរដ្ឋា៖ អ្នក​ជំពាក់​គុណ​យួន មាន​តែ​បន​អាយ៉ង​យួន​

សួន សេរីរដ្ឋា៖ អ្នក​ជំពាក់​គុណ​យួន មាន​តែ​បន​អាយ៉ង​យួន​

សង្គ្រាមប៉ាកា ជុំវិញ «គុណូបការៈរបស់យួន ក្នុងថ្ងៃ៧ មករា ១៩៧៩» នៅតែមានបន្ត រកភាពដាច់ស្រេច​មិន​ឃើញ។ ថ្ងៃ៧មករានេះ ត្រូវបានក្រុម​ខ្មែរ​មួយ​ផ្នែក ចាត់ទុកថា ជា«ការផ្ដល់ជីវិតទីពីរ» មកកម្ពុជា ខណៈក្រុម​ខ្មែរ​មួយទៀត និយាយថា ជា«នយោបាយម៉ឺនឆ្នាំ ក្នុងការឈ្លានពានកម្ពុជា» ពីសំណាក់«បន​យួនកុម្មុយនីស»។ ប្រធាន​គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក៏ស្ថិតក្នុងចំណោមក្រុមខ្មែរទីពីរ ដែលនិយាយអះអាង ប្រហាក់​ប្រហែល​គ្នាដែរថា «ពលរដ្ឋខ្មែរ មិនដែលជំពាក់គុណយួន»ទេ ដែលផ្ទុយគ្នាស្រឡះ ពីក្រុម​«បន​អាយ៉ង​យួន» ដែលយួននាំយកមកបន្តុប ឲ្យកាន់អំណាច នៅក្រោយថ្ងៃជានិមិត្តរូប ទី៧ ខែមករា ឆ្នាំ១៩៧៩ នៃ​ការ​ធ្វើ​សង្គ្រាម ឈ្នះ​លើ​​របបខ្មែរក្រហមប៉ុណ្ណោះ ដែល«ជំពាក់គុណយួន»។

សរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច ប្រធានគណបក្សអំណាចខ្មែរ បានរំលឹក​មក​វិញ​ថា៖ «៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះទី ២ [...]

អតីត​«សមមិត្ត»​ដ៏​សំខាន់​ម្នាក់​របស់ CPP បាន​លា​ចាក​លោក

អតីត​«សមមិត្ត»​ដ៏​សំខាន់​ម្នាក់​របស់ CPP បាន​លា​ចាក​លោក

ជីវិតមិនទៀង តែសេចក្ដីមរណៈ​ទៀងសម្រាប់ជីវិត។ លោក សាយ ភូថង អតីតសមមិត្តសមាជិក ការិយាល័យ​នយោបាយមជ្ឈឹមបក្ស អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ  និងសព្វថ្ងៃ ជាសមាជិកគណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បានទទួលមរណភាព នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ វេលាម៉ោង៥ និង០៦នាទី នៅ​ក្នុង​មន្ទីរពេទ្យមួយ នារាជធានីបាងកក ប្រទេសថៃ។ នៅមុនមរណភាព លោក សាយ ភូថង មានជន្មាយុ ៩៦ឆ្នាំ ហើយ​លោក​បាន​ធ្លាក់ខ្លួន មានជំងឺតាំងពីច្រើនខែមកហើយ។

សម្រាប់ប្រជាពលរដ្ឋខ្មែរមួយភាគ ជាពិសេសសម្រាប់​គណបក្សប្រជាជនកម្ពុជាតែម្ដង លោក សាយ ភូថង ជាឥស្សរជនដ៏សំខាន់ម្នាក់ ដែលបានលះបង់ និងបូជាអ្វីៗគ្រប់​យ៉ាង ​ក្នុងការ​រំដោះប្រទេសកម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍​​ខ្មែរក្រហម។ តែសម្រាប់ពលដ្ឋខ្មែរមួយភាគទៀត យល់ថាលោក សាយ ភូថង ក៏ដូចជា​មេ​ដឹកនាំ​កម្ពុជា​​មួយចំនួនទៀត នៅក្នុងគណបក្សប្រជាជនកម្ពុជា សុទ្ធតែត្រូវបានវៀតណាមបណ្ដុះបណ្ដាល [...]

ប៉ែន សុវណ្ណ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ត្រៀម​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស

ប៉ែន សុវណ្ណ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ត្រៀម​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស

លោក ប៉ែន សុវណ្ណ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ បាន​រង​គ្រោះ​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម ក្នុង​ខួរ​ក្បាល ហើយ​កំពុងត្រូវ​បាន​​ត្រៀមបញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្តី​អំពាវនាវ ស្នើ​ឲ្យ​សប្បុរសជន​ចូល​រួម​វិភាគទាន​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​តម្លៃ​នៃ​ការ​ព្យាបាល​ជំងឺ​តំណាង​រាស្ត្រ​រូប​នេះ របស់​លោក កឹម សុខា អនុ​ប្រធាន​គណៈបក្ស​សង្រ្គោះ​ជាតិ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

កញ្ញា មៃ សុភ័ក្រកញ្ញា ជំនួយ​ការ​លោក កឹម សុខា បាន​ឲ្យ​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ​ដឹង​តាម​រយៈ​ទូរស័ព្ទ​យ៉ាងខ្លី​ ដោយ​សារ​​កញ្ញា​​កំពុង​​បើក​​រថយន្ដ​​ថា លោក ប៉ែន សុវណ្ណ បាន​រង​គ្រោះ​នឹង​ជំងឺ​ធ្ងន់ធ្ងរ​នេះ ហើយ​លោក​ត្រូវ​បាន​សាច់​ញាតិ និង​តំណាង​គណបក្ស ត្រៀម​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​ក្រៅ​ស្រុក។ កញ្ញា​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...