ឈិន សុធារី៖ កុំរំលឹកពីព័ត៌មានបងស្រី ធ្វើអត្តឃាតព្រោះស្នេហា
ជីវិតតារា - មិនត្រឹមតែសាច់ញាតិនោះទេ ប៉ុន្តែរាល់បណ្ដាភ្ញៀវដែលបានចូលរួមរំលែកទុក្ខនោះ ម្នាក់ៗសម្តែងនូវភាពរន្ឋត់ស្រក់ទឹកភ្នែកគ្រប់គ្នា នៅពេលគេអានជីវប្រវត្តិរបស់សព កាលពីនៅរស់រានមានជីវិត។ មុនពេលពិធីដង្ហែសពចេញទៅបូជា កញ្ញាឈិន សុធារី ដែលគេស្គាល់ច្បាស់ជាពិធីការិនីល្បី និងនៅមានស្មារតីល្អ មិនទាន់ស្រែកទ្រហោយំស្តាយបងស្រីពេលបូជានោះ បានប្រាប់អ្នកយកព័ត៌មាន ទាំងសំដីមួយៗស្អក កខ្លះៗថា នាងមិនសប្បាយចិត្តទេ ដែលកន្លងមក ក្នុងពេលដែលបងស្រីនាងលាចាកលោកនេះហើយ បែរជានៅតែលេចឮថាគាត់សម្លាប់ខ្លួនព្រោះស្នេហា។
នាងឈិន សុធាវីបន្តថា ទោះជាបែបនេះក្តី ក៏នាងមិនចង់ឲ្យរំលឹករឿងណ្នឹងទៀតទេ ព្រោះគាត់ទៅបាត់ហើយ យ៉ាងណានាងសុំចិត្ត ឈប់លើកយកមកនិយាយទៅទៀត។ កញ្ញា ឈិន សុធាវី បានបកស្រាយទាក់ទងនឹងព័ត៌មានមួយចំនួន ដែលបានលើកឡើងពីរូបនាង ជាអ្នកនិយាយថាបងស្រីរបស់នាងបានស្លាប់ ដោយសារស្នេហាត្រីកោណឬវិបត្តិស្នេហ៍។ [...]