Posts tagged as "Lesbian"

តំណាង​រាស្ត្រ​រ៉ូស្ស៊ី​ម្នាក់ ចង់​បិទ​Facebook ព្រោះ​រូប​ថត​ចម្រុះ​ពណ៌

តំណាង​រាស្ត្រ​រ៉ូស្ស៊ី​ម្នាក់ ចង់​បិទ​Facebook ព្រោះ​រូប​ថត​ចម្រុះ​ពណ៌

ក្ដីសប្បាយរីករាយ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងការដាក់លាយបញ្ចូលគ្នា រវាងរូបថតផ្ទាល់ខ្លួន របស់ពួកគេ និងពណ៌ចម្រុះ«ដូចឥន្ទនូ» នៅលើហ្វេសប៊ុកនោះ មិនមែនជាការពញចិត្ត របស់មនុស្ស​មួយ​ចំនួន​ទេ។ ជាពិសេស គឺតំណាងរាស្ត្រជាតិរ៉ូស្ស៊ីមួយរូប លោក វីតាលី មីឡូណូវ (Vitali Milonov) បានបង្កើត សេចក្ដី​ព្រាងច្បាប់​មួយ​ឡើង ដើម្បីដាក់ទណ្ឌកម្ម លើបណ្ដាញសង្គម ដែលបានផ្សព្វផ្សាយ មាន​លក្ខណៈជា​«ពាណិជ្ជកម្ម» ពីការ​ស្រឡាញ់​ភេទដូចគ្នា។

សម្រាប់លោក វីតាលី មីឡូណូវ រូបថតទាំងអស់ ដែលមានលាយឡំ ទៅដោយពណ៌ឥន្ទនូនោះ ជាការ​«រំលោភ» លើច្បាប់ទំម្លាប់របស់ប្រទេសរ៉ូស្ស៊ី។ លោកបាននិយាយថា៖ «ហ្វេសប៊ុក មិនបានកំណត់អាយុ របស់​អ្នក​ចូលទៅប្រើប្រាស់ទេ (តាមពិត មិនមែនដូច្នេះទេ ព្រោះតាមលក្ខខន្តិកៈ របស់ហ្វេសប៊ុក បានបញ្ជាក់ថា អ្នកប្រើប្រាស់​ត្រូវ​មានអាយុ ពី១៣ឆ្នាំឡើង) គេមិនអាចដឹងថា តើមានកុមារច្រើនយ៉ាងណា ដែលបានមើល​ឃើញ [...]

អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា៖ បន្ទាប់​ពី​អៀឡង់ មាន​ប្រទេស​ណា​ទៀត?

អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា៖ បន្ទាប់​ពី​អៀឡង់ មាន​ប្រទេស​ណា​ទៀត?

អៀឡង់ ជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលយល់ព្រមឲ្យមានអាពាហ៍ពិពាហ៍ នៃមនុស្សស្រឡាញ់ភេទដូចគ្នា តាម​រយៈការបោះឆ្នោតប្រជាមតិ។ ប្រជាពលរដ្ឋអៀឡង់ ចំនួន៦០% បានចូលរួមរួមក្នុងប្រជាមតិ ហើយអ្នកអ្នកទៅបោះឆ្នោត ប្រជាមតិប្រមាណជា ៦២,៣% បានឆ្លើយទទួលយល់ព្រម។ ប៉ុន្តែបើអៀឡង់ ជាប្រទេសទីមួយ ដែលបានរៀបចំប្រជាមតិ លើ​ករណីនេះក៏ដោយ តែប្រទេសអៀឡង់ ទើបនឹងក្លាយជាប្រទេសទី១៤ នៅទ្វីបអ៊ឺរ៉ុប និងជាប្រទេសទី២០ នៅក្នុង​ពិភព​លោក​ប៉ុណ្ណោះ ដែលបានសម្រេចឲ្យមាន នូវអាពាហ៍ពិពាហ៍ភេទដូចគ្នា។

តើប្រទេសណាទៀត ដែលគ្រោងដើរតាមជំហាននេះដែរ?

ប្រទេសអាមេរិក ខែមិថុនា ឆ្នាំ២០១៥

ការទាមទារឲ្យមានអាពាហ៍ពិពាហ៍ សម្រាប់ភេទដូចគ្នា បានកើតមានជាយូរហើយ នៅសហរដ្ឋអាមេរិក ហើយអាចនឹង​ធ្វើការ​សម្រេចចិត្ត ក្នុងខែមិថុនាខាងមុខ។ ជាលើកទីពីរ ក្នុងរយៈពេល២ឆ្នាំ តុលាការកំពូលអាមេរិក ត្រូវបានប្រកាស​សាល​ក្រម ពីភាពស្របច្បាប់ [...]

គូ​ស្នេហ៍​លួចលាក់​ពីរ​នាក់​ភ្ញាក់​ខ្លួន ព្រោះ​ពួក​គេ​ជា​បង​ប្អូន​បង្កើត!

គូ​ស្នេហ៍​លួចលាក់​ពីរ​នាក់​ភ្ញាក់​ខ្លួន ព្រោះ​ពួក​គេ​ជា​បង​ប្អូន​បង្កើត!

យុវជន លី និង ផូល បានជួបទាក់ទងគ្នា នៅតាមបណ្ដាញអ៊ិនធើណែត។ អស់រយៈពេល២ឆ្នាំ ពួកគេទាំងពីរ បានផ្ញើរឲ្យគ្នា​ទៅវិញទៅមក នូវសារអេឡិចត្រូនិក នៃភាសាស្នេហាជាច្រើន មុននឹងសម្រេចចិត្ត ចូលដល់ទំនាក់ទំនងដោយផ្ទាល់ ដៃនៅ​ក្នុងដៃ និងឈានទៅដល់ ការរួមរ័ក្សភិសម័យ ជាមួយគ្នា។ តាំងពីពេលនោះមក អ្នកទាំងពីរបាននៅជាមួយគ្នារហូត លែង​បែកគ្នាសោះតែម្ដង ហើយគ្រោងនឹងរៀបការ ជាមួយគ្នាទៀត។ ប៉ុន្តែរឿង ដែលនឹកស្មានមិនដល់មួយ បានកើតឡើង...

ក្រុមគ្រសាររបស់ លី បានជួបជាមួយយុវជន ផូល គូស្នេហ៍ស្រឡាញ់គ្នា ចាក់ទឹកមិនលេចរបស់ លី។ រំពេចនោះ ពួកគេ​បាន​កត់សម្គាល់ឃើញ មុខមាត់របស់ ផូល មានលក្ខណៈដូចគ្នា ទៅនឹងអតីតស្វាមី (ប្ដីមុន) នៃម្ដាយរបស់យុវជន លី។

ដើម្បីដឹងពីរឿងនេះច្បាស់ ប្រុសស្នេហ៍ទាំងពីរ បានស្នើសុំទៅកម្មវិធីមួយ របស់ទូរទស្សន៍អង់គ្លេស មានឈ្មោះថា «Jeremy Kyle Show» ដើម្បីធ្វើការត្រួតពិនិត្យ «តេស្ត៍ ADN»។ ពិធីករនៃកម្មវិធីទូរទស្សន៍នេះ [...]

កម្ពុជា៖ បញ្ហា​រំលោភ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBT) នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ

កម្ពុជា៖ បញ្ហា​រំលោភ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBT) នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ

ការរើសអើងទៅលើក្រុមស្រឡាញ់ភេទដូចគ្នា ស្លៀកពាក់ខុសភេទ និងការស្វែងរកសេវាកម្មរួមភេទ ជាមួយភេទ​ដូច​គ្នា ពីសំណាក់ក្រុមគ្រួសារ និងសង្គម នៅតែកើតមានខ្លាំងក្លានៅឡើយ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ នេះជាការ​ត្អូញ​ត្អែរ​ដ៏ក្រៀមក្រំ របស់ក្រុមអ្នកស្រឡាញភេទដូចគ្នា និងក្រុមសកម្មជន ដែលធ្វើការទាក់ទងនឹងផ្នែកនេះ នៅក្នុង​កិច្ច​ប្រជុំ​ថ្នាក់ជាតិមួយ។


កិច្ចប្រជុំថ្នាក់ជាតិ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Senghong)

ស្រឡាញភេទដូចគ្នា - មូលហេតុ នៃបញ្ហាទាំងនេះត្រូវបានលើកឡើង ដោយក្រុមអ្នកស្រឡាញ់ភេទដូចគ្នា​ប្រហែល៨០នាក់ ដែលភាគ ច្រើនជាតំណាងមកពីខេត្តផ្សេងៗ ក្នុងវេទិកានៃកិច្ចពិភាក្សាថ្នាក់ជាតិ ស្តីពីសមាគម​មនុស្សស្រី [...]

អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ខកចិត្ត​ចំពោះ ​សេចក្តី​ប្រកាស​សិទ្ធ​មនុស្ស​អាស៊ាន

អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ខកចិត្ត​ចំពោះ ​សេចក្តី​ប្រកាស​សិទ្ធ​មនុស្ស​អាស៊ាន

ក្រុមអ្នកស្រលាញ់ភេទដូចគ្នា នាបណ្តាប្រទេសអាស៊ាន បានសំដែងការមិនពេញចិត្ត ចំពោះសេចក្តីប្រកាសរួម របស់កិច្ច​ប្រជុំអាស៊ាន ដោយមិនបានដាក់បញ្ចូល ការការពារ សម្រាប់ជនដែលងាយ រងគ្រោះដូចពួកគាត់។ នេះបើតាម​សេចក្តី​ប្រកាសភ្លាមមួយ របស់បណ្តុំអ្នកស្រលាញ់ភេទដូចគ្នា(LGBTIQ) បន្ទាប់ពីថ្នាក់ដឹកនាំអាស៊ាន អនុម័តសេចក្តីប្រកាស ស្តីពីសិទ្ធិមនុស្សអាស៊ាន លើកទីមួយនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៨ វិច្ឆិការកន្លងមកនេះ។

 អ្នកស្រលាញ់ភេទដូចគ្នា ចង់ឲ្យឈប់មានការរើសអើងលើពួកគាត់។ រូបភាពដោយ ភ្នំធំ /monoroom.info

កាលពីថ្ងៃទី១៦ វិច្ឆិការ ២០១២ ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ប្រមាណជា៦០នាក់ បានប្រមួលផ្តុំគ្នា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...