គូ​ស្នេហ៍​លួចលាក់​ពីរ​នាក់​ភ្ញាក់​ខ្លួន ព្រោះ​ពួក​គេ​ជា​បង​ប្អូន​បង្កើត!

បន្ទាប់ពីបានលួច «សាហាយស្មន់គ្នា» តាមរយៈអ៊ិនធើណែត អស់រយៈពេល២ឆ្នាំមក ផូល (Paul) និងលី (Lee) បាន​សម្រេច​ចិត្ត​បើក​បេះដូង ដើម្បីឈានទៅទាក់ទងគ្នា ដោយផ្ទាល់។ ប៉ុន្តែគ្រួសារម្ខាង បានកត់សម្គាល់ពី មុខមាត់ដូចគ្នា ដ៏គួរឲ្យភ្ញាក់ផ្អើល នៃ​អ្នក​ទាំង​ពីរ!
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២២ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 23, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន លី និង ផូល បានជួបទាក់ទងគ្នា នៅតាមបណ្ដាញអ៊ិនធើណែត។ អស់រយៈពេល២ឆ្នាំ ពួកគេទាំងពីរ បានផ្ញើរឲ្យគ្នា​ទៅវិញទៅមក នូវសារអេឡិចត្រូនិក នៃភាសាស្នេហាជាច្រើន មុននឹងសម្រេចចិត្ត ចូលដល់ទំនាក់ទំនងដោយផ្ទាល់ ដៃនៅ​ក្នុងដៃ និងឈានទៅដល់ ការរួមរ័ក្សភិសម័យ ជាមួយគ្នា។ តាំងពីពេលនោះមក អ្នកទាំងពីរបាននៅជាមួយគ្នារហូត លែង​បែកគ្នាសោះតែម្ដង ហើយគ្រោងនឹងរៀបការ ជាមួយគ្នាទៀត។ ប៉ុន្តែរឿង ដែលនឹកស្មានមិនដល់មួយ បានកើតឡើង...

ក្រុមគ្រសាររបស់ លី បានជួបជាមួយយុវជន ផូល គូស្នេហ៍ស្រឡាញ់គ្នា ចាក់ទឹកមិនលេចរបស់ លី។ រំពេចនោះ ពួកគេ​បាន​កត់សម្គាល់ឃើញ មុខមាត់របស់ ផូល មានលក្ខណៈដូចគ្នា ទៅនឹងអតីតស្វាមី (ប្ដីមុន) នៃម្ដាយរបស់យុវជន លី។

ដើម្បីដឹងពីរឿងនេះច្បាស់ ប្រុសស្នេហ៍ទាំងពីរ បានស្នើសុំទៅកម្មវិធីមួយ របស់ទូរទស្សន៍អង់គ្លេស មានឈ្មោះថា «Jeremy Kyle Show» ដើម្បីធ្វើការត្រួតពិនិត្យ «តេស្ត៍ ADN»។ ពិធីករនៃកម្មវិធីទូរទស្សន៍នេះ បានសង្ខេបប្រវត្តិស្នេហ៍​របស់​អ្នក​ទាំង​ពីរ​ថា៖ «លោកអ្នកបានរួមរ័ក្សជាមួយ មនុស្សដែលលោកអ្នកស្រឡាញ់ ហើយលោកអ្នក គិតថានឹងរៀបការជាមួយគ្នា... តែ​នៅ​ទីបំផុត មានមនុស្សផ្សេង បានប្រកាសប្រាប់លោកអ្នកថា លោកអ្នកជាបងប្អូនបង្កើត នឹងគ្នា» មុននឹងពិធីករបាន​ប្រកាស​ថា បុរសទាំងពីរ គឺពិតជាបងប្អូនបង្កើត ដែលចេញពីម្ដាយតែមួយ និងឪពុកដោយខ្លួន។

ម្ដាយបានប្រតិកម្មភ្លាមៗ

លី និង ផូល បានសម្ដែងក្ដីទោមនស្សរបស់ពួកគេ ទៅនឹងការរកឃើញនេះ។ លី បាននិយាយថា៖ «រឿងនេះ ធ្វើឲ្យខ្ញុំឈឺ​ចាប់​ណាស់។ ខ្ញុំមិនអាចរកអ្វី មកនិយាយបានទេ។»

ផូល ដែលមើលឃើញ ពន្លឺព្រះអាទិត្យមុន លី ត្រូវបានបញ្ជូន ទៅឲ្យទារកដ្ឋានមួយចិញ្ចឹម តាំងពីកុមារនេះ (ផូល) មានអាយុ​១៨​ខែ។ បន្ទាប់មកប៉ុន្មានខែ ទារក លី ក៏បានកើតឃើញពន្លឺថ្ងៃ តាមក្រោយដែរ។ និយាយមកជារួម អ្នកទាំងពីរ មាន​ឪពុក​ផ្សេងទីទៃ និងមានម្ដាយតែមួយ គឺ​អ្នកស្រី អេណា (Ena)។ អ្នកស្រី អេណា បានប្រតិកម្មភ្លាម នៅពេលដែលអ្នកស្រីដឹងថា កូនទាំងពីររបស់អ្នកស្រី បានរួមរ័ក្ស​ជា​មួយ​គ្នា ក្នុងនាមជាជនស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកស្រី​បាន​សម្ដែង​ក្ដីរំភើបថា អ្នកស្រីសប្បាយ​រីករាយណាស់ ដែលបានដឹងមកវិញថា លី ជា​កូន​របស់​អ្នកស្រី។

ហេតុការណ៍នេះ បានកើតឡើង តាំងពីឆ្នាំ២០១២ម្លេះ តែត្រូវបានទូរទស្សន៍ចាក់ផ្សាយឡើងវិញ កាលពីថ្ងៃព្រហស្បត្តិ៍​សប្ដាហ៍​មុ​ន ដើម្បីអបអរខួប១០ឆ្នាំ នៃកម្មវិធីដែលសម្បូរមនុស្ស ចូលចិត្តទស្សនា មួយនេះ។ បើតាមពិធីកររបស់កម្មវិធី បាន​ឲ្យ​ដឹង​ទៀត​ថា បុរសទាំងពីរបានបញ្ឈប់ ចំណងស្នេហ៍របស់ពួកគេ តែបានក្លាយជា បងប្អូនប្រុសពីរនាក់ ដែល​កាត់​បំបែក​លែង​បាន៕

» ខាងក្រោមនេះ ជាវីដេអូ នៃកម្មវិធី «Jeremy Kyle Show» ដែលនិយាយពី យុវជន ផូល និង លី៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...