ISSI ប្រកាស​ទទួល​ខុស​ត្រូវ ការ​បាញ់​សម្លាប់​ក្នុង​រង្គសាល​នៃ​ជន​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​អាមេរិក

ឱពុករបស់ជនសង្ស័យ បានអះអាងថា អំពើឧក្រិដ្ឋ ដែលកូនអាយុ២៩ឆ្នាំរបស់គាត់បានធ្វើនេះ មិនមាន​ទាក់ទង​អ្វី ទៅ​នឹង​ជំនឿសាសនានោះទេ ប៉ុន្តែកើតឡើងព្រោះការស្អប់ខ្ពើម ប្រឆាំងនឹងក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នៅ​អាមេរិក បាន​អះអាង​ផ្សេង​ និង​ខុស​ទាំង​ស្រុង ពីការលើកឡើងនេះ​។
ISSI ប្រកាស​ទទួល​ខុស​ត្រូវ ការ​បាញ់​សម្លាប់​ក្នុង​រង្គសាល​នៃ​ជន​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​អាមេរិក
ជនរួចជីវិត រត់អោបគ្នា បន្ទាប់ពីបានរងគ្រោះ នៅក្នុងការបាញ់ប្រហារ កាលពីយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 13, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) ជាពិសេសទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ក្រុមនេះ ឈ្មោះ «Amaq» បានប្រកាសនៅថ្ងៃអាទិត្យថា ក្រុមស្ថាបនិកនិកាយ ស៊ូនីត (Sunnite) គឺជាអ្នកទទួលខុសត្រូវ នឹងការបាញ់សម្លាប់ ក្នុងរង្គសាលរាំរែកមួយ ស្ថិត​ក្នុងរដ្ឋផ្លរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក។ ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សយ៉ាងហោច ៥០នាក់​ស្លាប់ និង​៥៣នាក់ផ្សេងទៀត រងរបួស កាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ចូលមកថ្ងៃអាទិត្យទី១២ ខែមិថុនា​នេះ។

ទីភ្នាក់ងារ «Amaq» បានប្រកាសថា៖ «ការវាយប្រហារ ប្រដាប់ដោយអាវុធ ដែលមានមុខព្រួញ ទៅលើ​រង្គសាល នៃ​ជន​ស្រឡាញ់ភេទដូចគ្នាមួយ នៅក្នុងក្រុង អ័រឡេនដូ នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក និង​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​​ស្លាប់ ឬរបួស១០០នាក់នោះ ត្រូវបានដឹកនាំដោយយុទ្ធជន នៃក្រុមរដ្ឋអ៊ីស្លាម»។

ទូរទស្សន៍អាមេរិកជាច្រើន បានអះអាងដែរថា ជនសង្ស័យនៃការវាយប្រហារនេះ បានថ្លែងអួតអាង ថាខ្លួនជា​ជន​ស្ម័គ្រប្រយុទ្ធ (Jihadiste) របស់ក្រុមរដ្ឋអ៊ីស្លាម នៅក្នុងសារជាសម្លេង ដែលជននេះបានហៅទូរស័ព្ទ ទៅ​កាន់​លេខ ៩១១ ផ្នែកជួយសង្គ្រោះបន្ទាន់ នៅសហរដ្ឋអាមេរិក។

បើតាមទូរទស្សន៍ «NBC» ដែលបានស្រង់ប្រភព ចេញពីកងកម្លាំងនគរបាល បានអះអាងថា ជននេះបាន​ទូរស័ព្ទ ហៅទៅផ្នែកសង្គ្រោះបន្ទាន់អាមេរិក (ដែលមានលេខ ៩១១) នៅមុនប្រព្រឹត្តិឧក្រិដ្ឋកម្មរបស់ខ្លួន ដើម្បី​ប្រកាស​ថា ខ្លួនជាអ្នកស្មោះស្ម័គ្រនឹងប្រមុខដឹកនាំ របស់ក្រុមរដ្ឋអ៊ីស្លាម។

» ជនសង្ស័យ នៅក្នុងការបាញ់ប្រហារ៖

«វាពិតជាសកម្មភាព នៃភេរវនិយម»

អភិបាលរដ្ឋផ្លរីដា លោក «Rick Scott» បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានថា៖ «នៅពេលដែល​នរណា​ម្នាក់ ចូលទៅក្នុងរង្គសាលរបៀបនេះ បន្ទាប់មកបានបាញ់ និងសម្លាប់មនុស្សជាច្រើននាក់ ទោះជា​មនុស្ស​នោះ មាន​ជីវិតបែបណាក៏ដោយ និងធ្វើឲ្យរបួសមនុស្សជាច្រើនបែបនេះ វាពិតណាស់ថា ជា​សកម្មភាព​ដ៏​គួរ​ភ័យ​ខ្លាច»។

អាជ្ញាធរអាមេរិក បានបើកការស៊ើបអង្កេតមួយហើយ ទាក់ទងនឹងភេរវនិយម ប៉ុន្តែបានអះអាងក្នុង​ជំហាន​ដំបូង ថា​ជន​ខ្មាន់​កាំភ្លើង បានធ្វើការបាញ់ប្រហារនេះ ដោយខ្លួនឯង និងមានតែម្នាក់ឯងប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...