អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ ម្ចាស់ជើងឯកពិភពលោកបំបាក់ អ៊ុយក្រែន ២-០
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១២ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 19, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាល្លឺម៉ង់ បានបង្ហាញឫទ្ធិ ជាម្ចាស់ជើងឯកពិភពលោក ដោយបំបាក់ក្រុមអ៊ុយក្រែន ក្នុងពិន្ទុ២ទល់នឹង០ នៅក្នុងការប្រកួតទីពីរ នៃជុំទី១ សម្រាប់វគ្គជម្រុះ របស់ក្រុម C បានប្រពឹត្តិទៅ នៅកីឡាដ្ឋាន «Pierre-Mauroy» នៃក្រុង«Lille» ភាគខាងជើងប្រទេសបារាំង។
គឺកីឡាករខ្សែការពាររបស់អាល្លឺម៉ង់ «Skhodran Mustafi» ជាអ្នករកគ្រាប់បាល់ទីមួយ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ដោយទទួលបាល់ពីកីឡាករ «Kroos» មុននឹងប្រើក្បាល«តែត»បាល់ បញ្ចូលទីអ៊ុយក្រែន នៅនាទីទី១៩។ រីឯគ្រាប់ទីពីរ របស់អាល្លឺម៉ង់ រកបាននៅចុងម៉ោងបន្ថែម នៃការប្រកួត (នាទីទី៩០+២) ដោយកីឡាករ «Bastian Schweinsteiger» ដែលទើបចូលមកជំនួស នៅមុននេះប៉ុន្មាននាទីប៉ុណ្ណោះ។
ពិន្ទុសម្រាប់ក្រុម C បន្ទាប់ពីការប្រកួតបានបញ្ចប់ទៅ គឺអាល្លឺម៉ង់រកបាន៣ពិន្ទុ ខណៈក្រុមប៉ូឡូញ ប្រកួតឈ្នះបានបីពិន្ទុដែរ តែរកគ្រាប់បាល់បានតិចជាក្រុមអាល្លឺម៉ង់។ ខណៈក្រុមអៀរឡង់ខាងជើង បានសូន្យពិន្ទុ ដូចក្រុមអ៊ុយក្រែនដែរ តែមានចំណាត់ថ្នាក់លេខ៣ គ្រាន់ជាក្រុមអ៊ុយក្រែន ដោយសារអៀរឡង់ចាញ់ប៉ូឡូញ តែមួយគ្រាប់ប៉ុណ្ណោះ។
» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖