«គាប កូកាកូឡា ក្នុង​សុដន់» វិញ្ញាសារ​ថ្មី​លើ​បណ្ដាញ​សង្គម

វិញ្ញាសារថ្មី ដែលស្ត្រីជាច្រើននាក់ យកមកប្រកួតប្រជែងគ្នានោះ បានកំពុងពង្រីកខ្លួន ខ្លាំងឡើង។​ វិញ្ញាសារអ្វីទៅ? គឺយកដប ឬកំប៉ុង កូកាកូឡា មកគាបជាប់ នឹងសុដន់ខ្លួនឯង រួចថតរូប ឬវីដេអូ ដាក់បង្ហោះ។
វីដេអូនៃកម្រងរូបភាពទាំងឡាយ ស្ដីពីអ្នកចូលរួមក្នុងយុទ្ធនាការ គាបដប ឬកំប៉ុង កូកាកូឡា ដាក់ជាប់នឹងសុដន់របស់ខ្លួន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៣ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 24, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅលើបណ្ដាញសង្គមធំៗ ក្នុងពិភពលោក មានដូចជា ហ្វេសប៊ុក អ៊ិនស្តាហ្គ្រាម និងទ្វីសធើរ ជាដើមនោះ ពាក្យគន្លឺះ #‎HoldACokeWithYourBoobsChallenge‬ កំពុងក្លាយជាវិញ្ញាសារ ប្រកួតប្រជែងថ្មីមួយ ដែលកាន់តែមាន ការ​ពេញ​និយម​ខ្លាំង​ឡើង។ តើជាអ្វីទៅ? មិនពិបាកយល់ទេ បើគេយកពាក្យខាងលើ #‎HoldACokeWithYourBoobsChallenge‬ មក​ពង្រាយ លោកអ្នកនឹងបានពាក្យរាយថា៖ Hold A Coke With Your Boobs Challenge ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា៖ «យុទ្ធនាការ គាបដប ឬកំប៉ុង កូកាកូឡា ជាមួយនឹងសុដន់របស់អ្នក»។

ព្រឹត្តិការណ៍នេះ បានកើតឡើងដំបូងគេ នៅក្នុងប្រទេសដាណឺម៉ាក ប៉ុន្ទាប់មកបានពង្រីកខ្លួន មកដល់ប្រទេសផ្សេងទៀត ក្នុងទ្វីបអ៊ឺរ៉ុបខាងលិច ជាពិសេសនៅបន្ទាប់ពី តារាសម្ដែងជាតិអាល្លឺម៉ង់មួយរូប នាង Anike Ekina បានថតរូប និងវីដេអូ ពីវិញ្ញាសារនេះ ដាក់បង្ហោះតាមគណនីហ្វេសប៊ុក។ ហើយពីពេលនោះមក អ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើន​ផ្សេង​ទៀត សឹងតែនៅជុំវិញពិភពលោក ក៏បានធ្វើប្រហាក់ប្រហែលគ្នានេះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...