យន្ដហោះ​បាត់​ខ្លួន MH370៖ បាត់​ទាំង​លុយ​ជន​រង​គ្រោះ ក្នុង​ធនាគារ...

តុលាការម៉ាឡេស៊ី ទើបនឹងប្រកាសសាលក្រម ផ្តន្ទាទោសបុរសស្ត្រី ពីរនាក់ប្ដីប្រពន្ធ ពីបទបានលួចដកលុយ ចេញពីគណនីធនាគារ របស់ជនរងគ្រោះ ក្នុងយន្ដហោះបាត់ខ្លួន MH370 ឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ។ នេះបើតាម ការផ្សាយរបស់ សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 24, 2015
  • ប្រធានបទ: បាត់យន្ដហោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីអតីតបុគ្គលិក នៅក្នុងធនាគារមួយរូប អ្នកស្រី Nur Shila Kanan អាយុ៣៤ឆ្នាំ ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ  បន្ទាប់ពីតុលាការបានរកឃើញ ពីបទធ្វើការផ្ទេរមរតក ដោយខុសច្បាប់ នូវទឹកប្រាក់ ប្រមាណជា ៧៧ ៥៣០ រីនជិត (ប្រហែលជា ២២ ០០០ដុល្លា ឬ១៩ ៣០០អ៊ឺរ៉ូ) ចេញពីគណនីធនាគារ របស់ជនរងគ្រោះ ដែលបានបាត់ខ្លួន ទៅជាមួយ​នឹង​យន្ដហោះ ប៊ូអ៊ីង (Boeing 777) របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ កាលពីជាងមួយឆ្នាំមុន។

នៅក្រោយការប្រកាសសាលក្រម ចៅក្រម  Norsharidah Awang បានថ្លែងទៅកាន់អ្នកស្រី ជាជនជាប់ចោទថា៖ «ខ្ញុំសង្ឃឹម​ថា អ្នកស្រីនឹងគិតគូរឡើងវិញ ហើយអ្នកស្រីនឹងយក ការផ្ដន្ទាទោសនេះ ជាមេរៀនមួយ»។

រីឯស្វាមីរបស់អ្នកស្រី Nur Shila Kanan ដែលមានអាយុ៣៤ឆ្នាំ ដូចគ្នាដែរនេះ ក៏ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់​ពន្ធនាគារ ៤ឆ្នាំ ពីបទបានលួចដកប្រាប់ ៧ ៦៥០រីនជិត (ប្រហែលជា ២ ២០០ដុល្លា ឬ១ ៩០០អ៊ឺរ៉ូ ចេញពីគណនីធនាគារ របស់ជនរងគ្រោះម្នាក់ទៀត។

ទង្វើខុសច្បាប់ គ្មានគុណធម៌ របស់ប្ដីប្រពន្ធទាំងពីរនាក់ ត្រូវបានអ្នកស៊ើបអង្កេត រកឃើញថាបានប្រព្រឹត្តិ រវាងពីថ្ងៃ ១៤ ខែឧសភា និងថ្ងៃទី៨ ខែកក្កដា ឆ្នាំទៅម៉ិញ ពោលនៅប៉ុន្មានខែ ក្រោយពីយន្ដហោះ MH370 ដែលភ្ជាប់ជើងហោះហើរ ពី​រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់រដ្ឋធានី ប៉េកាំង ប្រទេសចិន កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមិនា បានបាត់​ខ្លួនយ៉ាងអាថ៌កំបាំង ជាមួយនឹងនឹងអ្នក​ដំណើរ ២៣៩នាក់។ សូមបញ្ជាក់ដែរថា មកទល់នឹងពេលនេះ ការរុករក​យន្ដហោះ​នេះ នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង នៅមិនទាន់ឃើញ ជាលទ្ធផលអ្វីនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...