អុញ... ដំរី​នេះ​ចេះ​ថត​រូប​ខ្លួន​ឯង?

អ្នកណាក៏ស្គាល់ដែរ ពីការថតរូបដោយខ្លួនឯង និយាយជាភាសាអង់គ្លេសថា «selfie»។ ប៉ុន្តែ ក្នុងពេលនេះ ពាក្យមួយទៀត ទើបនឹងត្រូវបានបង្កើត ដោយនិស្សិត ជាតិកាណាដាម្នាក់ដែរ នោះគឺ «elphie»។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 24, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រីស្ចីយ៉ង់ ឡឺប្លង់ (Christian Leblanc) និស្សិតជាតិកាណាដាមួយរូប ដែលកំពុងស្នាក់នៅ ក្នុងប្រទេសថៃ ដើម្បីការផ្លាស់ប្ដូរ​ការសិក្សា របស់ខ្លួននោះ មានបំណង់ចង់ ទៅលេងវត្តមួយ ដែលមានចិញ្ចឹមសត្វដំរីជាច្រើន។ នៅទីនោះ គ្រីស្ទីយ៉ង់ និង​មិត្ត​ស្រី​របស់យុវនិសិ្សត បានទិញចេកមួយស្និត និងបានយកទៅឲ្យដំរីមួយក្បាល ស៊ីជាចំណី។

បន្ទាប់ពីអាហារចេករបស់ខ្លួន ដំរីដូចជានៅមិនទាន់ឆ្អែតនៅឡើយ។ វាក៏បានប្រើប្រមោយ មកកញ្ឆក់ម៉ាស៊ីនថតរូប GoPro តូចមួយ ពីដៃរបស់គ្រីស្ទីយ៉ង់ និងយកទៅពន្លាដាក់ពីចំងាយ។ ខណៈនោះ ម៉ាស៊ីនថតក៏បានថតរូបភ្លាម ដោយស្វ័យប្រវត្តិ និងបានបន្សល់ទុក នូវរូបភាពដូចខាងលើ។ គួរឲ្យស្រឡាញ់ដំរីនេះណាស់... មែនឬទេ?

យុវនិស្សិត បានថ្លែងឲ្យដឹងទៀតថា៖ «ជាសំណាងណាស់ ដែលដំរីទាំងនោះ បានប្រគល់ម៉ាស៊ីនថតនេះ មកខ្ញុំវិញ និង​ថែម​ទាំងបានថតរូបឲ្យខ្ញុំ មួយសន្លឹកយ៉ាងល្អពិសេស ដែលខ្ញុំមិនធ្លាប់បានធ្វើពីមុនមក»។ រូបថតត្រូវបាន គ្រីស្ទីយ៉ង់ យកមក​បង្ហោះ នៅលើបណ្ដាញសង្គម អ៊ិនស្តាហ្គ្រាម និងបានទាក់ទាញ ឲ្យមនុស្សចូលចិត្ត ធ្វើការចែករំលែក និងដាក់យោបល់​វាចា មិនតិចឡើយ។

តាមពិតទៅ បើនិយាយពីរឿងរូបថតវិញ រូបភាពលើកនេះ មិនមែនជារូបថតលើកទីមួយទេ ព្រោះកាលពីលើកមុន គ្រីស្ទីយ៉ង់ ធ្លាប់​បានថតរូប ជាមួយនឹងត្រីបាឡែន ម្ដងអញ្ចឹងហើយ។ ទាស់តែលើកនោះ មិនមែនត្រីបាឡែនទេ ដែលបាន​មក​ចាប់​ម៉ាស៊ីន​ថត ដើម្បីថតដូចដំរី ក្នុងប្រទេសថៃទេ តែគឺយុវជនខ្លួន ជាអ្នកកាន់ម៉ាស៊ីនថត!!!

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...