ភោជនីយដ្ឋាន​ចិន​នៅ​ម៉ិចស៊ិក យក​សាច់​ឆ្កែ​ជំនួស​សាច់​ជ្រូក​ធ្វើ​ម្ហូប

ជាដំណឹងអាក្រក់ណាស់ សម្រាប់ភ្ញៀវជាអតិថិជន នៃភោជនីយដ្ឋាន ឡូ យេន (Lo Yen) ក្នុងក្រុង ទីជ័អាណា (Tijuana) ដែលនៅជាប់ព្រំប្រទល់ ម៉ិចស៊ិក-អាមេរិក។ ចុងភៅរបស់ភោជនីយដ្ឋាននេះ បានយកសាច់ឆ្កែ មកជំនួសសាច់ជ្រូក។
ទិដ្ឋភាពចូលឆែកឆេរ ក្នុងភោជនីយដ្ឋានចិន ឡូ យេន របស់អាជ្ញាធរម៉ិចស៊ិក។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 19, 2015
  • ប្រធានបទ: ម្ហូបពិសេស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារព័ត៌មានអង់គ្លេស «Daily Mail » បានផ្សាយឲ្យដឹង កាលពីសប្ដាហ៍មុនថា អតិថិជនមួយរូប បានឃើញបុគ្គលិក នៃភោជនីយដ្ឋាននេះ សម្លាប់ឆ្កែមួយក្បាល មុននឹងយកសាច់វា ទៅឆាប្រឡាក់គ្រឿង ជាមួយមី និងបន្ទាប់​មក​ បាន​ដាក់​ឲ្យ​អតិថិជន​ផ្សេងទៀត ទទួលទាន។ ម្ហូបនោះ មានឈ្មោះថា «chow mein» ដែលជាម្ហូបពិសេស របស់ជនជាតិចិន កង់តុង។ ស្ថិត​ក្នុងសភាពតក់ស្លុតជាខ្លាំង អតិថិជនរូបនោះ បានរត់ទៅរាយការណ៍ ប្រាប់នគរបាលភ្លាម។

នៅនឹងកន្លែង អាជ្ញាធរក៏បានសម្ដែង ការភ្ញាក់ផ្អើលដូចគ្នា ដោយពួកគេប្រទះឃើញ សត្វឆ្កែជាច្រើនក្បាល ដាក់ជាប់​នៅ​ក្នុង​ទ្រុង ហើយមានសាកសព សត្វឆ្កែមួយ ត្រូវបានកាត់ជាកំណាត់ៗ ដាក់ទៅក្នុងធុងសម្រាម។

ភោជនីយដ្ឋានចិនប្រាំទៀត ត្រូវបានបិទទ្វា

ម្ចាស់ភោជនីយដ្ឋាន លោក យូ យូឈូ (Yu Yu Chou) បានទទួលស្គាល់ថា បានសម្លាប់ឆ្កែ តែបានអះអាងថា នោះ​សម្រាប់​តែ ដើម្បីការស៊ីចុកផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោកបានបដិសេធដាច់អហង្កា ថាបានចំអិនសាច់ឆ្កែ ទៅឲ្យអតិថិជន​បរិភោភ។

ទោះយ៉ាងណាក៏ដោយ នគរបាលបានឃាត់ខ្លួនមនុស្សប្រាំនាក់ ដែលមានទាំងលោក យូ នេះម្នាក់ផង។ ដោយឡែក ភោជនីយដ្ឋានចិន ចំនួនប្រាំផ្សេងទៀត នៅក្នុងក្រុង ទីជ័អាណា ត្រូវបានបង្ខំឲ្យបិទទ្វា ដើម្បីទុកឲ្យអាជ្ញាធរ ធ្វើការ​ស៊ើប​អង្កេត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...