លេង​សើច​បោះ​«ផាវ»​ទៅ​ឲ្យ​ស្វា ផ្ទុះ​ដាច់​ម្រាម​ដៃ បន្ទាប់​មក​ស្លាប់

ការលេងសើចមួយ ដែលបង្កទុក្ខទោស ដល់សត្វស្វាមួយក្បាល នៅប្រទេសម៉ាឡេស៊ី ដោយ​បោះ«ផាវ»​ដុត​ឆេះ ទៅ​ឲ្យ​សត្វ​ស្វា​នោះ ដោយ​មនុស្សមួយក្រុម មុននឹងផាវ បានផ្ទុះឡើងដាច់ម្រាមដៃមួយ របស់ស្វាកំសត់។ មិន​ត្រឹម​តែ​ម្រាម​ដៃ​ទេ តែ​សត្វ​ស្វា​បាន​គ្រាំ​ក្នុង ដោយ​ការ​ផ្ទុះ​នោះ ហើយបានស្លាប់ក្នុងពេលក្រោយមក។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 27, 2015
  • ប្រធានបទ: ទុរយស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការលេងសើច បានក្លាយជាទុក្ខទោស សម្រាប់អ្នកដទៃ» តើនេះ ជាទង្វើដ៏សប្បាយរីករាយ របស់មនុស្សរាល់​រូបឬ? មនុស្សមួយក្រុមនេះ បានដុតផាវ លាក់ក្នុងកញ្ចប់នំ ហើយបានបោះកញ្ចប់នោះ ទៅឲ្យសត្វស្វា​មួយ​ក្បាល​ស៊ី។ ផាវដែលបានផ្ទុះឡើង មិនត្រឹមតែបង្កការភ័យខ្លាច ដល់សត្វស្វាទេ តែថែមទាំងបានធ្វើសត្វដ៏កំសត់ ដាច់​ម្រាមដៃមួយ។ រឿងដែលអាណោចអាធមជាងនេះ សត្វស្វាបានស្លាប់​នៅពេលក្រោយមក បើទោះក្រុមគ្រូពេទ្យ របស់អង្គការការពារសត្វមួយ បានខិតខំយកសត្វដ៏កំសត់នេះ ទៅព្យាបាលក៏ដោយ។

តាមការអះអាង កាលពីថ្ងៃទី២២ ខែសីហា របស់ម្ចាស់ទំព័រទ្វីសធើមួយ ដែលដាក់ឈ្មោះ «ZoologiMY» បាន​ឲ្យ​ដឹងថា ហេតុការណ៍បានកើតឡើង តាំងពីមួយខែមុន នៅក្នុងតំបន់ឧទ្យាន «Taman TAR» នៃសង្កាត់ «Ampang»​ របស់រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីបានរងគ្រោះ នឹងផាវដែលមានកម្លាំងផ្ទុះ ដ៏ខ្លាំងនោះរួច សត្វស្វាដែលក្រុមអ្នកថែរក្សាសត្វ បានដាក់ឈ្មោះ «Michai» បានរងរបួសដាច់ម្រាមដៃមួយ និងរបួសគ្រាំខាងក្នុងនោះទៀត។ ក្រុមគ្រូពេទ្យសត្វ របស់អង្គការក្រៅរដ្ឋាភិបាល «Ape» បានខិតខំព្យាបាល «Michai» តែមិនអាចជួយសង្គ្រោះជីវិតបាន។

ហេតុការណ៍នេះ ត្រូវបានថតជាប់ ក្នុងវីដេអូមួយ ដែលយកមកបង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ «LiveLeak.com» មុននឹងត្រូវបាន យកមកបង្ហោះ នៅលើហ្វេសប៊ុក ដែលបង្កឲ្យក្រុមអ្នកប្រើប្រាស់​បណ្ដា​សង្កម ផ្ទុះកំហឹងឡើង ដោយហៅក្រុមមនុស្សអ្នកលេងសើចនោះ ថាជាក្រុម«នរក»។

រីឯក្រុមអ្នកស្នេហាសត្វ របស់អង្គការ «Ape» វិញ មិនបាននៅស្ងៀមឡើយ។ ពួកគេ បានស្នើសុំឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី បង្កើនការរឹតបន្តិច នៅក្នុងសួនឧទ្យានជាតិ ដើម្បីកុំឲ្យសកម្មភាពអមនុស្សធម៌ ដូចខាងលើនេះ អាច​កើតឡើងជាថ្មីទៀតបាន។ ក្រុមសកម្មជនរបស់អង្គការ បាននិយាយថា៖ «នៅករណីជាច្រើន ដូចជាការធ្វើ​ទារុណកម្ម និងការកាប់សម្លាប់ ទៅលើសត្វជាដើម បានកើតឡើង។ ហើយយើងសង្ឃឹមថា អាជ្ញាធរនឹង​បង្កើន​ការត្រួតពិនិត្យ ទៅលើសកម្មភាពដ៏អាក្រក់ របស់មនុស្សទាំងនេះ។»



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...