សព​ដែល​រក​ឃើញ​​ច្រក​ស្បោង ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ

បន្ទាប់ពីមានការផ្អើលឆោឡោ រកសាច់ញ្ញាត សាកសពបុរសម្នាក់ ដែលត្រូវបានគេសម្លាប់ រួចច្រកស្បោង ទៅបោះចោលនោះ ពេល​នេះ​ត្រូវ​បានស្គាល់ ពីអត្តសញ្ញាណហើយ៖ ជាបុរសជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន នៅរាជធានីភ្នំពេញ និង​រស់​នៅ​ជា​មួយ​ប្អួន​ស្រី និង​គ្រួសារ​នៅ​ផ្ដុំ​ចាក់​អង្រែ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៥ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 25, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការរៀបរាប់ឲ្យដឹង ពីប្អូនស្រីបង្កើត របស់សព កញ្ញា ស្រ៊ុន ស៊ីផា បានឲ្យដឹងថា សាកសពខាងលើ ជាបងប្រុសបង្កើត របស់នាង ឈ្មោះ ស្រ៊ុន សុភ័ក្រ មានអាយុ៣៥ឆ្នាំ បច្ចុប្បន្នធ្វើការ នៅក្នុងរោងចក្រមួយ ផ្នែកបញ្ជូនរបាយការណ៍។ បង​ប្អូន​ទាំងពីរនាក់ សព្វថ្ងៃរស់នៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្អូនស្រីរបស់ជនរងគ្រោះ បានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុនោះ នាងបានឃើញ បងប្រុសរៀបចំខ្លួន ទៅញ៉ាំការគេ នៅកោះពេជ្រតែម្នាក់ឯង គាត់ជិះឡានម៉ាកឆ្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AD-៣៧៣៦ ដែលបានចេញពីផ្ទះ ខ្ទង់ម៉ោងជាង៦ល្ងាច ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ។

បន្ទាប់ពីនោះ នាងបានចាំបងប្រុស រហូតដល់ម៉ោង៣ទៀបភ្លឺ មិនឃើញ ក៏គេងលក់ទៅ។ លុះដល់ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែ​ឧសភា ប្អូនស្រី ដែលប្រកបរបរ ជាអ្នកសំអាងនៅផ្សារកាប់គោ បានទៅហាងរបស់នាង ជាធម្មតា តែនៅមិនទាន់បាន​ដំណឹង ពីបងប្រុសនៅឡើយ។ នាងបញ្ជាក់ថា បានទាក់ទង ទៅកាន់មិត្តភក្កិជិតស្និត របស់គាត់ទាំងអស់ តែរាល់គ្នាថា មិន​ឃើញ។ អស់រយៈពេល ជិតមួយថ្ងៃ នៅមិនទាន់បានដំណឹងទៀត រហូតដល់អ្នកនៅកន្លែងធ្វើការ ទាក់ទងមកថា បានឃើញ មុខអ្នកស្លាប់ម្នាក់ ស្រដៀងនឹងបងប្រុស ដែលកំពុងបាត់ខ្លួន ទើបនាងបានស្គាល់ច្បាស់ ជាបងប្រុស ក៏បានទាក់ទងមក​ក្រុម​សមត្ថកិច្ច ដើម្បីទទួលយកសព នៅវត្តស្ទឹងមានជ័យ។

ក្រុមការងាដែលធ្វើការ នៅជាមួយជនរងគ្រោះ កញ្ញា គឹម សៀលា រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា បន្ទាប់ពីមិនឃើញ ជនរងគ្រោះ ស្រ៊ុន សុភ័ក្រ ទៅធ្វើការ នាងបានសួរ​ទៅ​បុគ្គលិកផ្សេងទៀត គេបាននិយាយថា កាលពីល្ងាច គាត់ប្រាប់ថា មានរវល់ទៅញ៉ាំការគេ តែបាត់ដំណឹងរហូត មិនឃើញ។ បន្ទាប់ពីសួរគ្រួសារ ក៏មិនឃើញដែរនោះ នាងបានបើកអិនធើណែត មើលហ្វេសប៊ុក នាងបានឃើញផេកព័ត៌មានមួយ បាន​សរសេរថា ប្រទះឃើញសព មិនស្គាល់អត្តសញ្ញាណ។ នាងចាប់អារម្មណ៍ ពីភិនភាគមនុស្សដែលនាង និងគ្រួសារកំពុងរក ក៏បានផ្តល់ដំណឹង ទៅគ្រួសារជាបន្ទាន់។

» សូមចុចអានព័ត៌មាននេះឡើងវិញ ដោយចុចនៅលើទីនេះ

រឿងនេះ ត្រូវបានលោក ស្រ៊ុន ទុយ ជាឪពុកបង្កើតនៃសព បញ្ជាក់ថា ពិតជាកូនប្រុសរបស់គាត់មែន។ លោកបានបញ្ជាក់​បន្ថែមទៀតថា ជនរងគ្រោះ មានគ្រួសាររួចហើយ ប្រពន្ធឈ្មោះ សេង ចន្នា ដែលបានលែងលះគ្នា ជាងបួនឆ្នាំមកហើយ ដោយសាររស់នៅ មិនចុះសម្រុងគ្នា ដែលមានកូនស្រីម្នាក់ សពថ្ងៃរស់នៅជាមួយម្តាយ។ លោក ទុយ បានបញ្ជាក់ថា កូន​ប្រុសរបស់លោក មិនដែលមានទំនាស់ ជាមួយអ្នកណានោះឡើយ ហើយប្រពន្ធ ដែលបានលែងគ្នានោះ ក៏មានគ្រួសារ​ថ្មី​ទៀតហើយដែរ។

តែលោកថា កូនប្រុសរូបនេះ នៅបន្តឲ្យលុយកាក់ ទៅអតីតប្រពន្ធដើម្បីជួយចឹញ្ចិមកូន ជាប្រចាំរាល់ខែផងដែរ។ ចុងក្រោយ លោកបានអំពាវនាវ ទាំងទុក្ខក្រៀមក្រំ ដល់មន្រ្តីមានសមត្ថកិច្ច ដែលជាប់ពាក់ព័ន្ធ ក្នុងការស៊ើបអង្កេត មេត្តាជួយរក​យុត្តិធម៌ ដល់គ្រួសារលោកផង ព្រោះកូនលោកជិះឡានចេញពីផ្ទះ តែនៅពេលស្លាប់ មានតែខ្លួនទទេ ច្បាស់ជាមាន​អ្នក​ធ្វើ​ឃាត​មិន​ខាន។ បច្ចុប្បន្នសាកសព បានត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យនៅក្នុងវត្តស្ទឹងមានជ័យ រហូតដល់ចប់រួចរាល់ នឹង​ធ្វើការ​ដង្ហែ​ធាតុ ទៅដម្កល់ទុក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...