ដាក់​កញ្ចក់​ប៉ះ​ខ្សែរ​ភ្លើង ធ្លាក់​ពី​លើ​អាគារ​ជាន់​ទី២ របួស​ធ្ងន់

បុរសម្នាក់ ជាជាងដាក់កញ្ចក់ នៅតាមអាគារ បានធ្លាក់ពីជាន់ទីពីរ នៃអាគាដែលកំពុងធ្វើការ ដោយ​សារ​បាន​ប៉ះ​ជា​មួយ​ខ្សែរភ្លើង។ បុរសរងគ្រោះ មិនត្រូវបានម្ចាស់ផ្ទះ នៃអាគានោះជួយសង្គ្រោះទេ ដោយអ្នក​ទាំង​នោះ​បាន​បិទ​ទ្វា​ផ្ទះ ហាក់​ធ្វើ​មិន​ដឹង តែ​បាន​អ្នក​នៅជិតខាង បានហៅឡានពេទ្យ មកជួយសង្គ្រោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៧កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 23, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយផ្លូវ ព្រៃស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅ​ត្រង់ចំណុច​អាគារពណ៍ខៀវមួយ ដែលមានឈ្មោះអក្សរធំៗថា «B.D.D»។ ប្រភពព័ត៌មាន បានឲ្យដឹងថា បុរស​រងគ្រោះឈ្មោះ យ៉ត សារិទ្ធ អាយុ ៣៥ឆ្នាំ សព្វថ្ងៃជាជាងកញ្ចក់ ហើយបានមកដាក់កញ្ចក់ ឲ្យអាគាខាងលើ។

នៅមុនពេលកើតហេតុ អ្នករស់នៅជិតនោះ បានប្រាប់ថា ជាងកញ្ចក់រូបនេះ ឡើងដាក់កញ្ចក់ដូចរាល់ដង តែ​ម្តងនេះបានឈរលើ បន្ទារឈើ នៅពេលដាក់កញ្ចក់ ដល់ម៉ោងប្រមាណ ជា១៣រសៀល ថ្ងៃទី១៦ ខែកញ្ញានេះ ក៏ស្រាប់តែ បានប៉ះជាមួយខ្សែរភ្លើង ដែលនៅជិតខ្សែរជាច្រើនទៀត បង្កឲ្យឆក់ជាងកញ្ចក់ ភ្លាមមួយរំពេច។

អ្នកឃើញហេតុការណ៍បន្តថា នៅពេលភ្លាមបុរសរងគ្រោះ បានធ្លាក់ចុះមកក្រោម ព្រោះមិនមានប្រដាប់បំពាក់ សម្រាប់ការពារខ្លូន។ ប្រាណទាំងមូល បានកប់ទៅក្នុងខ្សាច់ ចំណែកឯកញ្ចក់ធ្លាក់បែកបាក់ នៅជុំវិញខ្លូន យ៉ាង​អណោចអធ័ម។ ភ្លាមៗនោះ នៅពេលដឹងថា ជាងកញ្ចក់ធ្លាក់ពីលើអាគារ ម្ចាស់ផ្ទះដែលកំពុងសាងសង់ បាន​បិទទ្វារ មិនចេញមកជួយ ជាងរងរបួសធ្ងន់នោះទេ។ សំណាងល្អ ដែលមានអ្នកជិតខាងបានមើលឃើញ បាន​ជួយ សង្គ្រោះជនរងគ្រោះខាងលើ ដោយហៅឡានសង្គ្រោះបន្ទាន់ របស់មណ្ឌលសុខភាពដង្កោ ដើម្បី​បញ្ជូន​មក​មន្ទីពេទ្យរ៉ូស្ស៊ីភ្លាមៗ។

អ្នកជិតខាងនៅទីតាំងកើតហេតុ បានបញ្ជាក់ជាចុងក្រោយថា ម្ចាស់ផ្ទះ ហាក់មិនគិតគូរពីជាង ដែលធ្វើការ​ឲ្យ​ខ្លួន តែបែរជាគេចយករួចខ្លូន មួយគ្រាសិន។ ភ្លាមៗនេះ គេនៅមិនទាន់ដឹងថា តើអាជ្ញាធរ នឹងមានចំណាត់ការ​យ៉ាងណា ចំពោះករណីនេះនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...