CNRP គ្រោង​ជួប CPP សប្តាហ៍​ក្រោយ

ប្រធានតំណាងរាស្រ្តមតិភាគតិច គ្រោងនឹងជួប ជាមួយប្រធានតំណាងរាស្រ្ត មតិភាគច្រើន នៃរដ្ឋសភា ក្រោយរកឃើញបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំផ្ទៃក្នុង របស់ខ្លួនកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។ ជំនួបនេះ ផ្តោតសំខាន់លើ «វិសោធកម្មច្បាប់បោះឆ្នោត»។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 23, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួបរវាងលោក សម រង្ស៊ី ប្រធានតំណាងរាស្រ្តមតិភាគតិច និងលោក ស ខេង ប្រធានតំណាងរាស្រ្ត មតិ​ភាគ​ច្រើន នៃរដ្ឋសភា នាសប្តាហ៍ក្រោយនេះ នឹងធ្វើឡើង ដោយផ្តោតសំខាន់ លើកិច្ចការបោះឆ្នោត និង​ការងារ​មួយ​ចំនួន​ទៀត ដែលមិនទាន់បានដោះស្រាយ បញ្ចប់នៅឡើយ។

តាមការបញ្ជាក់ ពីមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានអះអាងថា «កិច្ច» វិសោធកម្មច្បាប់បោះឆ្នោត នឹងត្រូវលើកមកនិយាយ ជាចំបង នៅក្នុងជំនួបនោះ។ ថ្លែងដោយសុំមិនបង្ហាញបង្ហាញឈ្មោះ ព្រោះមិនមែន​ជាអ្នកនាំពាក្យនោះ មន្ត្រីរូបនេះបានបន្ថែមឲ្យដឹងទៀតថា កិច្ចនៃជំនួបនេះមួយទៀត គឺការស្វែងរក​ដំណោះ​ស្រាយ ខាងនយោបាយជាតិ ដែលំពុងមានភាពតានតឹងនៅឡើយ។ និងបញ្ហានានា ដែលទាក់ទងនិង​សកម្ម​ជន នៃគណបកសសង្គ្រោះជាតិ ដែលនៅមិនទាន់មានច្រក ដោះស្រាយនៅឡើយនោះ។

មន្រ្តីរូបនេះបន្តថា គម្រោងនៃជំនួប នៅមិនទាន់កំណត់ថ្ងៃជាក់លាក់ នៅឡើយទេ តែបើគ្មានការប្រែប្រួលទេ ជំនួប​នេះយ៉ាងយូរបំផុត នាចុងសប្តាហ៍ក្រោយ។ ជំនួននៃថ្នាក់ដឹកនាំកំពូលបក្សទាំងពីរ ត្រូវបានប្រកាសឡើង បន្ទាប់ពីលោកសម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ចប់កិច្ច​ប្រជុំ គណៈកម្មាធិការអចិន្ដ្រៃយ៍របស់ខ្លួន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥នេះ។ តាមសេចក្តីជូនដំណឹង គណបក្ស​សង្គ្រោះ​ជាតិ បានលើកយកការកំណត់ នូវ«សារនយោបាយ និងរូបភាពនយោបាយនានា ដើម្បី​ឆ្លើយ​តប នឹងស្ថានភាពនយោបាយបច្ចុប្បន្ន នៅកម្ពុជា»។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់សុំការបញ្ជាក់ ពីពេលវេលាច្បាស់លាស់ នៃជំនួបថ្នាក់ដឹកនាំ របស់​គណបក្សធំៗទាំងពីរខាងលើ បាននៅឡើយ ដោយសារទាំងអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ ទាំងអ្នក​នាំ​ពាក្យ គណបក្សប្រជាជនកម្ពុជា ពុំមានការទទួលទូរស័ព្ទ។

សូមរំំលឹកថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់បានប្រកាសថា សម្រាប់ការឃោសនាបោះឆ្នោត នា​អាណត្តិក្រោយនេះ គ្រប់គណបក្សនយោបាយទាំងអស់ នឹងមិនអនុញ្ញាត ឲ្យធ្វើការហែរក្បួនឃោសនា ឆ្លង​កាត់​ឃុំ ឬសង្គាត់នោះឡើយ។ ក្នុងពិធីតែងតាំង អភិបាលខេត្តព្រះសីហនុថ្មី កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ លោក ស ខេង បានអះអាងចំពោះករណីនេះថា ពេលវេលានៃការឃោសនា ក៏មិនអនុញ្ញាតឲ្យធ្វើ លើស​ពី១០ថ្ងៃ​ដែរ។

យ៉ាងណាក៏ដោយ ការលើកឡើង របស់លោក ស ខេង នេះ ត្រូវបានមន្រ្តី មកពីគណបក្សសង្គ្រោះជាតិ​ខាង​លើ ប្រតិកម្មតបថា រាល់ការអនុវត្តទាំងអស់នៅកម្ពុជា ចាប់ពីពេលនេះតទៅ ត្រូវផ្អែកលើច្បាប់ មិនមែនផ្អែក​លើ «បបូរ​មាត់» នៃបុគ្គលណាម្នាក់ឡើយ។ មន្ត្រីរូបនោះ បានថ្លែថងថា៖ «មានច្បាប់ចែង ត្រូវអនុវត្តតាមច្បាប់។ ច្បាប់កំណត់កម្រិតណា ក៏ត្រូវអនុវត្តតាមកម្រិតនោះ។ គ្មានបទបញ្ជា គ្មានការណែនាំ គ្មាន សេចក្តីជូន​ដំណឹង នៃបុគ្គលណាម្នាក់ ធំជាងច្បាប់ឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...