បើក​បុក​ក្បាល​រនាំង​ថ្ម​ចែក​ផ្លូវ រហូត​ដាច់​កង រួច​គេច​ខ្លួន​បាត់

រថយន្តប្រភេទកាំរីបាឡែនមួយគ្រឿង ដែលជិះដោយ បុរសនារី៣នាក់ បានបើកទៅបុកក្បាល រនាំងថ្មចែក ផ្លូវ នៅតាមបណ្តាលមហាវិថីម៉ៅសេទុង ស្ថិតក្នុងខណ្ឌទួលគោក រួចគេចខ្លួនបាត់ស្រមោល។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 23, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីបើករថយន្តទៅបុករនាំងថ្មនេះ បានកើតឡើងនៅថ្ងៃ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥ វេលាម៉ោង ២៣ យប់ ដែល​ស្ថិតតាមផ្លូវម៉ៅសេទុង ខាងជើងផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បណ្តាលឲ្យរថយន្តដាច់កង់ ទៅមុខមិនរួច។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តដែលបង្កខាងលើ ជិះគ្នាបីនាក់បានបើកបរ ក្នុង​ល្បឿនលឿន មានទិសដៅពីត្បូងទៅជើង លុះមកដល់ខាងជើងផ្សារដើមគ ក៏ជ្រុលចង្កូច ទៅបុកក្បាលរនាំង​ថ្ម បណ្តាលឲ្យខូចខាតតិចតួច។

សាក្សីបាននិយាយទៀតថា រថយន្តបង្ក មានប្រភេទកាំរីបាឡែន ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2AF 5929 បើកបរដោយបុរស«ភេទទី៣» មិនស្គាល់អត្តសញ្ញាណ។ ក្រោយពេលកើតហេតុ ពួកគេបាននាំគ្នាចុះ​ពី​រថយន្ត រត់គេចខ្លួនបាត់ដោយ បន្សល់ទុករថយន្តនៅនឹងកន្លែង។

បន្ទាប់ពីកើតហេតុ ក្រុមសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានមកធ្វើការអន្តរាគមន៍ និងបានស្ទូចរថយន្តនោះ យក​ទៅទុកនៅការិយាល័យ​ចរាចរណ៍រាជធានី ដើម្បីរងចាំកាដោះស្រាយ នាពេលក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...