សាយ សំអាល់៖ អស់​ប្រាំ​លាន​ដុល្លារ ភ្នំពេញ​នឹង​លែង​លិច​ទឹក​ទៀត​ហើយ!

ទឹកប្រាក់ជាងប្រាំលានដុល្លារ ដែលក្រសួងបរិស្ថានសម្រេចផ្ដល់ ដល់«រដ្ឋបាលថ្នាក់ក្រោមជាតិ» ដើម្បី​លើក​ស្ទួយ​បរិស្ថាន​ឆ្នាំ​២០១៥​ទី​ប្រជុំ​ជន និង​ក្រុង​ចំនួន​២៦ ជាពិសេសរំដោះទឹកជំនន់ពីរាជធានីភ្នំពេញ។ នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ- ភ្នំពេញថ្ងៃទី០៦ មករា ២០១៤
  • កែប្រែចុងក្រោយ: January 07, 2015
  • ប្រធានបទ: លិចទឹក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែង​ឡើង​ថា លោក និង​ក្រសួង​របស់​លោក កំពុង​ធ្វើការ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ក្នុង​ការ​សិក្សា​ពី​ការ​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​ទឹក ប្រព័ន្ធ​លូ និង​ទឹក​សម្អុយ ដើម្បី​រំដោះ​ទឹក​លិច​នៅ​រាជធានី​ភ្នំពេញ។ ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើ​ឡើង ក្នុង​សន្និសីទ​សារព័ត៌មាន នា​ទីស្ដីការ​ក្រសួង​បរិស្ថាន កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី៦ ខែ​មករា កន្លង​ទៅ​នេះ។

ក្នុងនាម​ជា​រដ្ឋមន្រ្តី​វ័យ​ក្មេង នឹង​ទើប​ឡើង​កាន់​ដំណែង​នោះ លោក​បាន​ត្អូញ​ឡើង​ថា ការងារ​ដែល​លោក​បាន​នឹង​កំពុង​ពិភាក្សា និង​អនុវត្ត លើ​ប្រព័ន្ធ​ប្រឡាយ​ទឹក ប្រព័ន្ធ​លូ និង​ទឹក​សម្អុយ​នេះ វា​ជា​ការងារ​មួយ​ដែល​ធំ​និង​ពិបាក។ លោក​បាន​ថ្លែង​ថា «យើង​សិក្សា​មើល​ថា តើ​យើង​ត្រូវ​ធ្វើ​ប្រឡាយ​រំដោះ​ទឹក​របៀប​ម៉េច ដើម្បី​កុំ​ឲ្យ​មាន​ការ​លិច​ទឹក​នៅ​ភ្នំពេញ​ទៀត។ នេះ​ជា​ការងារ​ធំ ហើយ​ក៏​មាន​ភាព​លំបាក​ដែរ។ ព្រោះ​ការងារ​ធ្វើ​ប្រឡាយ​ទឹក និង​ប្រព័ន្ធ​លូ​ដែល​មាន​នៅ​ទីក្រុង​ភ្នំពេញ យើង​មិន​ធ្វើ​សម្រាប់​តែ​ថ្ងៃ​ស្អែក​ទេ។ យើង​ត្រូវ​ប្រមើល តើ​ស្ថានភាព​៣០ឆ្នាំ​ទៅ​មុខ​ទៀត ទីក្រុង​ភ្នំពេញ​រីក​ទៅ​ប៉ុណ្ណា តើ​ចំនួន​ប្រជាជន​នឹង​កើន​យ៉ាង​ដូចម៉េច?»

កាលពីថ្មីនេះនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើអង្វរចិត្ត ប្រជាពលរដ្ឋ ដែលរងការលិចលង់ទឹក​ក្នុង​ទីក្រុងទាំងអស់ថា ឲ្យមានការងត់ធ្មត់ និងទ្រំទ្រនូវបញ្ហានេះឲ្យបាន។ លោកបាននឹងកំពុងព្យាយាមដោះ​ស្រាយ​ជូនជា​បណ្តើរហើយ។

ប៉ុន្តែបញ្ហាទឹកជំនន់ក្នុងរាជធានីនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនូនបរិហាថា ដោយសារតែអាជ្ញាធរ​រដ្ឋាភិបាល បានលុប និងលក់បឹងដែលធ្លាប់តែស្តុកទឹក ទើបបណ្តាលឲ្យលិចលក់ស្ទើរតែទាំងរាជធានីនោះ។ ចំណែក​អ្នក​ប្រើប្រាស់បណ្ដាញសង្គមវិញ បានរិះគន់យ៉ាងចាស់ដៃ ទៅលើភាពល្បីល្បាញថ្មី ខាងសម្បូរបឹងពេល​ភ្លៀង​ធ្លាក់ របស់រាជធានីគុជនេះ ដោយនិយាយបញ្ឆិតបញ្ឆៀងឲ្យថា ព្រោះរាជធានីនេះ ត្រូវបានសាងសង់ឡើង​ក្នុង​តំបន់​អូ និងបឹងភាគច្រើន មានដូចជាអូឬស្សី អូបែកក្អម អូឡាំពិក បឹងត្របែក បឹងកក់ជាដើម។

ការលើកឡើង ទាក់ទងនឹងការលប់បឹងខាងលើ ត្រូវបានលោក សាយ សំអាល់ បដិសេធថា មិនមានពាក់ព័ន្ធ​នឹង​បញ្ហានេះទេ។ លោកបានបញ្ជាក់ផ្ទុយពីនេះថា ដោយសារតែចំនួនទឹកភ្លៀង និងទំហំនៃលូរចាស់មិន​សមាមាត្រគ្នា។លូមួយចំនួនបានស្រុតបាក់បែក តែវាមិនស្រុតខ្លាំងទេ ស្រុតតែបន្តិចបន្តួចប៉ុណ្ណោះ។ លោក​បន្តថា «ដោយសារយើងមិនបានធ្វើលូបន្ថែម សម្រាប់រំដោះទឹកភ្លៀងនោះ ទើបបានវាលិចលង់ដូចសព្វថ្ងៃ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...