រថយន្ត​ជាប់​លេខ រុល​ទៅ​បុក​ម៉ូតូ​៥​រថយន្ដ​១ ទាំង​កណ្តាល​ស្តុប

ម៉ូតូប្រាំគ្រឿង ដែលឈប់នៅពេលដល់ភ្លើងស្តុប ត្រូវបានឡានមួយគ្រឿង ដែលមកឈប់នៅត្រង់ស្តុបនោះដែរ បុកម៉ូតូទាំងប្រាំគ្រឿងនោះ បណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ និងខូចខាតម៉ូតូជាទម្ងន់។ រថយន្ដហោះ នៅជាប់លេខនៅឡើយ ហើយស្ទុះបើកជាន់ទៅមុខ រហូតមានរឿងហេតុនេះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៣កុម្ភៈ២០១៥
  • កែប្រែចុងក្រោយ: February 17, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមកនេះ មានគ្រោះថ្នាក់ចររាចរណ៍មួយដ៏កក្រើក ដែលបង្ករដោយរថយន្តមួយគ្រឿង ជាមួយម៉ូតូប្រាំគ្រឿង។ គ្រោះថ្នាក់បានកើតឡើង នៅលើផ្លូវកម្ពុជាក្រោម ត្រង់​ចំណុចស្តុបដេអ៊ិន នៅជិតបណ្ណាគាអន្តរជាតិ ហើយបណ្ដាលឲ្យអ្នកបើកបរម៉ូតូ ទាំងប្រាំគ្រឿង រងរបួសជាទម្ងន់ រហូតត្រូវដឹកបញ្ជូន ទៅកាន់មន្ទីពេទ្យជាបន្ទាន់។ ចំណែកឯម៉ូតូទាំងប្រាំគ្រឿង ខូចខាតខ្លាំងបីគ្រឿង មួយធុន​យាម៉ាហា ស្លាកលេខកំពង់ចាម 1H48-74 មួយគ្រឿងទៀតពាក់ស្លាកលេខ 1CV07-34 និងមួយគ្រឿងទៀត បាត់​ស្លាកលេខនៅពេលកើតហេតុ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ដំបូងឡើយមានម៉ូតូទាំងប្រាំគ្រឿង បានឈប់ជាធម្មតា ព្រោះមិនទាន់​ដល់ភ្លើងខៀវត្រូវទៅ ស្រាប់តែរំពេចនោះមានរថ្តយន្តមួយគ្រឿង ម៉ាកកាម៉ារីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2H03-48 ពណ៍សម្បកឪឡឹក ដែលបើកបរដោយបុរសម្នាក់ បានបើកយ៉ាងលឿន មិនបានទាំងគោរព​ភ្លើងស្តុប​ផង ទៅបុករះម៉ូតូនៅពីមុខពេញទំហឹង បណ្តាលឲ្យមានការខូចខាតស្ទើទាំងស្រុង។ មិនត្រឹមតែប៉ុណ្ណោះ មាន​រថយន្តមួយគ្រឿងទៀត ក៏ទទួលរងការខូចខាតដែរ នៅក្នុងហេតុការណ៍នេះ ម៉ាកឡង់ឌ្រីសឺពណ៍ស ពាក់ស្លាក​លេខ 2AA-1268 តែមានការខូចខាតស្រាលជាងម៉ូតូទាំងប្រាំគ្រឿង ជាអ្នករងគ្រោះ ដំបូង។

លោក តាំង ផេង ដែលជាម្ចាស់រថយន្តបង្ក បាននិយាយទាំងសភាពតក់ស្លុតនៅឡើយថា លោកនៅចាំបានថា ដំបូងឡានរបស់លោកជាប់លេខបញ្ជាលែងបាន ហេតុនេះទើបបុករះ ម៉ូតូនិងរថយន្តទាំងប៉ុន្មាន ដែលនៅចំពីមុខ​ឡានរបស់គាត់។ លោកថា បន្ទាប់ពីមានហេតុការណ៍នេះ លោកបានទាក់ទងទៅក្រុមគ្រួសារហើយ ឲ្យមកយក​ទៅមន្ទីពេទ្យ ទាំងនៅស្លុតស្មារតីនៅឡើយ។

លោក នួន មន្នី អ្នករងរបួសម្នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ក្នុងពេលក្រោយមក បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា លោកស្ទើរមិនដឹងថា មានរឿងនេះផង ព្រោះវាតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ លោកកំពុង​ធ្វើដំណើរ ចេញពីកន្លែងធ្វើការទៅផ្ទះ មកដល់ត្រង់ស្តុប DN នេះ ស្រាប់តែជួបគ្រោះថ្នាក់ ជាមួយឡាន​នេះតែ​ម្ដង។ លោកមិនបានបញ្ជាក់ថា វាជារឿងដែលរថយន្តជាប់លេខ ឬយ៉ាងណានោះទេ ដោយគ្រាន់តែដឹងថា ឡាន​បង្កបើកតម្រង់ មករកម៉ូតូលោកចំពីមុខ ពេញទំហឹង។

ចំពោះសម្ថកិច្ចដែលចុះវាស់វែង នៅកន្លែងកើតហេតុ ក៏មិនបានបញ្ជាក់ច្បាស់លាស់ ថាខាងណា ជាអ្នកខុសនោះ​នៅឡើយដែរ  ដោយគ្រាន់តែវាស់វែង និងដោះរង់ចាំដោះស្រាយនៅពេល ដែលភាគីរងគ្រោះចេញពីមន្ទីពេទ្យ ដោយសម្ថកិច្ចចររាចរណ៍ បានយកម៉ូតូទាំងនោះ ទៅរក្សាទុកនៅក្នុងប៉ុស្ត៏ ដើម្បីធ្វើដោះស្រាយតាមផ្លូវច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...