«វិបត្តិ​ដីធ្លី​បន្ត​កើត​មាន ខណៈ​ដំណោះ​ស្រាយ​មាន​លក្ខណៈ​យឺតៗ»

ទំនាស់ដីធ្លីនៅកម្ពុជា នៅតែជាបញ្ហាចោទ បើទោះបីជារូបភាព នៃការបណ្តេញចេញ ដោយបង្ខំត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ណា​ក្តី តែ​ការ​រំលោភ​ដី​ធ្លី តាម​រយៈ​បញ្ហា​សង្គម នៅតែបន្តមាន។ នេះបើតាមការអះអាង របស់​ពលរដ្ឋ​ដែល​អះអាង ពី​ភាព​រង​គ្រោះ​របស់​ខ្លួន និង​ក្រុម​អ្នក​ឃ្លាំ​មើលបញ្ហាវិបត្តិដីធ្លី នៅកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៧ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 23, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកឃ្លាំមើល អង្គការសង្គមស៊ីវិល ដែលធ្វើការស្និតនឹងវិបត្តិដីធ្លី និងពលរដ្ឋដែលប្រកាសថា ខ្លួនជាជន​រង​គ្រោះនឹងបញ្ហាដីធ្លី បានអះអាងថា វិបត្តិដីធ្លីនៅកម្ពុជា កំពុងបន្តមាននៅឡើយ។ អ្នកទាំងនោះ បានបរិហា​ដំណោះ​ស្រាយ របស់រដ្ឋាភិបាល ជុំវិញបញ្ហាបណ្ដេញចេញ ឬការរឹបអូសយកដីធ្លី ឬផ្ទះសម្បែងនោះ ថាមាន​ភាព​យឺតយ៉ាវ ដែលហាក់ដូចជា មិនមានឆន្ទះនយោបាយ ក្នុងការដោះស្រាយសោះតែម្ដង។

នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន លោក សៀរ ភិរម្យ ក្នុងពេលផ្តល់កិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា ជម្លោះដីធ្លី នៅតែកើតមាន ស្ទើរគ្រប់ខេត្តក្រុងទាំងអស់ ក្នុង​ប្រទេស​កម្ពុជា ពិសេសតំបន់ណា ដែលមានសេដ្ឋកិច្ចរីកចម្រើន ឬដីមានតម្លៃថ្លៃជាដើម។ លោកបានបន្តថា ចំពោះ​ដំណោះ​ស្រាយវិញ រដ្ឋាភិបាលហាក់បីដូចជា មិនសូវយកចិត្តទុកដាក់ ឬចាត់វិធានការ ឲ្យបានទាន់​ពេលវេលា​ឡើយ។ លោកបន្ថែមថា ជាមួយនឹងភាពយឺតយ៉ាវនេះ ភាគច្រើនផ្តើមចេញ ពីឆន្ទៈខាងនយោបាយ ដែលមិន​អាច ធ្វើឲ្យការដោះស្រាយនេះ ប្រព្រឹត្តិទៅទាន់ពេល និងឆាប់រហ័សនោះ។

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

ប្រជាពលរដ្ឋ ដែលអះអាងថា ខ្លួនបានរងគ្រោះ នឹងការបណ្តេញចេញ ក្នុងរយៈកាលកន្លងមកនេះបាន​និយាយ​ថា សម្រាប់តំបន់ ឬសហគមរបស់ខ្លួន ដែលរងការបណ្តេញចេញនោះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ហើយ​ពួកគេត្រូវបានបណ្ដេញចេញ ជាបន្តបន្ទាប់ តាមរយៈគោលនយោបាយដោះស្រាយ បែបមិនសមស្រប។ អ្នកស្រី ឈុន កន អាយុ៥៥ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានថ្លែងឡើងថា ពលរដ្ឋខ្លះបានសុខចិត្ត ទទួលគោល​នយោបាយ​ទាំង​នោះ ព្រោះតែមិនចង់មានរឿង ជាមួយអ្នកមានលុយ ឬមានអំណាច បើទោះជាតវ៉ា ក៏គង់​តែ​ចាញ់។ តែ​សម្រាប់​អ្នកស្រីវិញបានបង្ហាញថា អ្នកស្រីមានគោលចំហរ ខុសពីអ្នកទាំងនោះ ព្រោះនេះជាសិទ្ធិ ដើម្បី​ស្វែង​រក​យុត្តិធម៌ ក្នុងសង្គមដែលមានច្បាប់ និងភាពស្មើគ្នាចំពោះមុខច្បាប់។

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

ដោយឡែកអ្នកស្រី ផាវ ញ៉ឹង មកពីខេត្តកោះកុង បានលើកឡើងថា សហគមអ្នកស្រី បានរងការរំលោភបំពាន ពីក្រុមហ៊ុនមួយ ដែលទទួលបានសិទ្ធិ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ពីរដ្ឋាភិបាលដែលមានលិខិត ចេញដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ អ្នកស្រីបន្តថា ក្រោយទទួលបានសិទ្ធិនេះ ដែលផ្តល់ឲ្យក្រុមហ៊ុន ធ្វើការ​អភិវឌ្ឍន៍​សហគមជូនប្រជាពលរដ្ឋ បែរជាយកអនុក្រិត្យនោះ មកវាតទីយកដីសហគមន៍ របស់ប្រជាពលរដ្ឋ​ទាំង​មូល ធ្វើជាកម្មសិទ្ធិតែម្តង។ ក្រោយពីមានការបំពាន យកដីប្រជាពលរដ្ឋ ពីសំណាក់ក្រុមហ៊ុនមួយនោះមក ប្រជា​ពលរដ្ឋបាននាំគ្នាបន្តធ្វើការតវ៉ា តាំងពីខ្លួនជាម្ចាស់កម្មសិទ្ធិ ក្លាយជាជនរងគ្រោះរឿងដីធ្លី និងបន្តរហូត​ក្លាយ​ជា​ជនជាប់ចោទ របស់ក្រុមហ៊ុននោះ ដោយចោទប្រកាន់ថា ពលរដ្ឋតវ៉ាទាំងនោះ ជាអ្នកមករស់នៅលើដី​ក្រុមហ៊ុន​ទៅវិញ។

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

ប្រជាពលរដ្ឋម្នាក់ទៀត លោក ផន ណូ នៅតំបន់អារិយក្សត្រ ភ្នំពេញ បាននិយាយថា ប្រជាពលរដ្ឋរស់នៅ​ក្នុង​សហគមរបស់លោក ដែលត្រូវបានក្រុមហ៊ុន មួយធ្វើការដោះដូរ ទៅតាមកញ្ចប់ធំ កញ្ចប់តូច។ លោកថា ក្នុង​សហគមរបស់លោក មានភាពចម្លែកបន្តិច ព្រោះតែឈ្មួញ ជាអ្នកបញ្ជាលើអាជ្ញាធរ ក្នុងការបណ្តេញពលរដ្ឋ ក្នុងជម្លោះដីធ្លីចេញ។ លោក បានលើកឡើងថា មូលហេតុ ដែលនាំឲ្យឈ្មួញមានសិទ្ធិអំណាច បញ្ជា​អាជ្ញាធរ​ទាំង​នោះឲ្យរៀបចំដី ព្រោះតែអាជ្ញាធរ ក្រៅពីទទួលប្រាក់ខែរដ្ឋ នៅទទួល«ប្រាក់ខែ ពីក្រុមហ៊ុន»ថែមទៀត។ លោក​ថាអាជ្ញាធរមួយចំនួន មិនចង់ធ្វើទេ តែយ៉ាងណានៅតែធ្វើអ្វីមួយ ជាចំបាច់។ លោកថា អជ្ញាធរទាំងនោះ បើ​ជួយ​ពលរដ្ឋខុសក្រុមហ៊ុន បើជួយក្រុមហ៊ុនខុសពលរដ្ឋ ដូច្នេះការសម្រេចចុងក្រោយ របស់អាជ្ញាធរទាំងនោះ គឺការ​ជួយ​ក្រុមហ៊ុនតែម្តង។

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

នាយិកាមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព  បានបង្ហាញពីការចងក្រងសហគមចំនួន១៥ ដែល​មានសកម្មភាពទាក់ទងទំនាស់ ឬជម្លោះដីធ្លី នៅតាមបណ្តាខេត្ត និងក្រុងនានា។ អ្នកស្រីបន្តថា មូលហេតុ ដែល​នាំឲ្យអង្គកាសសិទ្ធិមនុស្ស ប្រមូលសហគម ដែលមានប្រវត្តិ និងបទពិសោធន៍ក្នុងរឿងដីធ្លី មកចងក្រង​ជា​សម្ព័ន្ធ ដើម្បីរួមគ្នា ជំរុញឲ្យការដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋរងគ្រោះ ប្រកបដោយប្រសិទ្ធិភាព ពី​សំណាក់​រដ្ឋាភិបាល ឬក្រុមហ៊ុន។ អ្នកស្រីបានបន្តថា បណ្តាសហគមទាំង១៥ ដែលធ្វើការលើទំនាស់ និង​ការ​ដោះ​ស្រាយ​ដីធ្លី បាននាំមក នូវករណីរឿងដីធ្លីជាច្រើន ជាមួយនឹងរូបភាព នៃការរំលោភបំពានដីធ្លី ពីបុគ្កល​មាន​អំណាច តាម​រយៈ​ការតាំងពិពណ៌ ជាសាធារណៈ។

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

---------------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...