ជំនួបកំពូល ហ្សេ៨ G8 រវាងមេដឹកនាំ នៃប្រទេសមាន ឧស្សាហកម្មរីកចំរើន
នៅក្នុងសេចក្ដីប្រកាសនៅពេលបិតបញ្ចប់ ជំនួបកំពូលនេះ ត្រូវបានគេកត់សំគាល់ជាសំខាន់ អំពីការគាំទ្រអោយ ប្រទេសក្រិច នៅជាសមាជិករបស់សហគមន៍អ៊ឺរ៉ុប។ នេះជាការសំរេចជាឯកច្ឆ័ន កាលពីថ្ងៃសៅរិ៍កន្លងទៅ របស់ រាល់បណ្ដាមេដឹកនាំរបស់ប្រទេសទាំងប្រាំបី ដែលមានឧស្សាហកម្មរីកចំរើនជាងគេ ក្នុងពិភពលោក។ ហើយមេ ដឹកនាំទាំង៨ ក៏បានលើកពីភាពចាំបាច់ដែរ ក្នុងការយកចិត្តទុកដាក់ ធ្វើអោយមានកំណើន និងការងារ ដើម្បីផ្ដល់ សន្ទុះជាថ្មី ដល់សេដ្ឋកិច្ចពិភពលោក។
ការចេញផ្សាយសេចក្ដីប្រកាសពី កំ ដេវិដ Camp David នៅសហរដ្ឋអាមេរិច ទីកន្លែងប្រព្រឹត្តទៅនៃជំនួបកំពូលនេះ បាន ចង្អុលបង្ហាញថា «ជាការសំខាន់ណាស់ ក្នុងការមានសហគមន៍អ៊ឺរ៉ុបមួយខ្លាំងនឹងរួបរួមគ្នា» ដើម្បីជាលំនឹង និងដំណើរងើប ឡើងវិញ សំរាប់ពិភពលោក។ [...]