ជំនួបកំពូល ហ្សេ៨ G8 រវាងមេដឹកនាំ នៃប្រទេសមាន ឧស្សាហកម្មរីកចំរើន

នៅក្នុងសេចក្ដីប្រកាសនៅពេលបិតបញ្ចប់ ជំនួបកំពូលនេះ ត្រូវបានគេកត់សំគាល់ជាសំខាន់ អំពីការគាំទ្រអោយ ប្រទេសក្រិច នៅជាសមាជិករបស់សហគមន៍អ៊ឺរ៉ុប។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: May 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងសេចក្ដីប្រកាសនៅពេលបិតបញ្ចប់ ជំនួបកំពូលនេះ ត្រូវបានគេកត់សំគាល់ជាសំខាន់ អំពីការគាំទ្រអោយ ប្រទេសក្រិច នៅជាសមាជិករបស់សហគមន៍អ៊ឺរ៉ុប។ នេះជាការសំរេចជាឯកច្ឆ័ន កាលពីថ្ងៃសៅរិ៍កន្លងទៅ របស់ រាល់បណ្ដាមេដឹកនាំរបស់ប្រទេសទាំងប្រាំបី ដែលមានឧស្សាហកម្មរីកចំរើនជាងគេ ក្នុងពិភពលោក។ ហើយមេ ដឹកនាំទាំង៨ ក៏បានលើកពីភាពចាំបាច់ដែរ ក្នុងការយកចិត្តទុកដាក់ ធ្វើអោយមានកំណើន និងការងារ ដើម្បីផ្ដល់ សន្ទុះជាថ្មី ដល់សេដ្ឋកិច្ចពិភពលោក។

ការចេញផ្សាយសេចក្ដីប្រកាសពី កំ ដេវិដ Camp David នៅសហរដ្ឋអាមេរិច ទីកន្លែងប្រព្រឹត្តទៅនៃជំនួបកំពូលនេះ បាន ចង្អុលបង្ហាញថា «ជាការសំខាន់ណាស់ ក្នុងការមានសហគមន៍អ៊ឺរ៉ុបមួយខ្លាំងនឹងរួបរួមគ្នា» ដើម្បីជាលំនឹង និងដំណើរងើប ឡើងវិញ សំរាប់ពិភពលោក។ សេចក្ដីប្រកាសនោះ បានបន្ថែមថា «វាពិតជាច្បាស់ណាស់ ក្នុងការចាត់វិធានការណ៍ សំខាន់ៗ ដើម្បី ពង្រឹក សេដ្ឋកិច្ចរបស់ពួកយើងរាល់គ្នា។ ហើយយើងនឹងបើកទ្វាចំហរ នូវរាល់ការពិភាគ្សាទាំងឡាយ ដែលកំពុងតែធ្វើ នៅអ៊ឺរ៉ុប ក្នុងការចាត់អោយមានកំណើតសេដ្ឋកិច្ច។»

រីឯយុទ្ធនាការប្រយុទ្ធប្រឆាំង ទល់នឹងបំណុល រាល់ប្រទេស ហ្សេ៨ បានកំណត់ពីខ្សែរបន្ទាត់នយោបាយមួយ ដោយបាន លើកឡើងថា៖ «កិច្ចសន្យារបស់យើងយ៉ាង ជាក់លាក់ ពីភាពទទួលខុសត្រូវលើ បញ្ហាថវិការ ហើយយើងគាំទ្រនយោបាយ ជំនួយថវិការ មានរយះពេលវែង និងមានភាពវ័យឆ្លាត ដែលគិតទៅដល់ស្ថានភាពសេដ្ឋកិច្ច នៃគ្រប់ប្រទេស។»

ការប្រព្រឹត្តទៅ នៅកិច្ចប្រជុំនេះ បានធ្វើទៅក្នុងលក្ខណៈស្និតស្នាល និងសប្បាយរីករាយ។ លោកប្រធានាធិបតីបារាំង ដែលទើបនឹងជាប់ឆ្នោតថ្មី លោក ហ្វ្រង់ស៊័រ ហូឡង់ François Hollande បានពេញចិត្តពេញថ្លើម នឹងជំនួបនេះ ហើយបាន លើកឡើង ថាគាត់បានផ្ញើរសារពីរផ្ទួនៗគ្នា​គឺ «សារនៃភាពទុកចិត្ត និងសារនៃកំណើនសេដ្ឋកិច្ច» ទៅកាន់ប្រជាជាតិបារាំង ដូចទៅនឹងអ្វីដែលគាត់បានឃោសនា នាពេលបោះឆ្នោតរើសប្រធានាធិបតី។​ ប៉ុន្តែនៅមុនអង្គប្រជុំ លោក ហ្វ្រង់ស៊័រ ហូឡង់ ត្រូវបានលោកប្រធានាធិបតីអាមេរិច អូបាម៉ា និយាយចំអន់អោយថា «គាត់ស្លៀកពាក់ខោអាវ ដាក់ក្រវាត់ករ ដូចជា ត្រឹមត្រូវពេក» ខណៈដែលការប្រជុំនេះ ត្រូវបានរៀបចំឡើង មានគំរោងដូចជា ការទៅលំហែកាយរួមគ្នាមួយ រវាងក្រុមមេ ដឹកនាំទាំងនេះ៕

ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២១ ខែឧសភា ២០១២
Crédit Photo : whitehouse.gov

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...