Posts tagged as "Karona Pich"

ករុណា ពេជ្រ៖  នរណា​ទាត់​ចោល​ស្អី... អ្វី​ដែល​ខ្ញុំ​ធ្វើ​ជា​ការងារ​សង្គម

ករុណា ពេជ្រ៖ នរណា​ទាត់​ចោល​ស្អី... អ្វី​ដែល​ខ្ញុំ​ធ្វើ​ជា​ការងារ​សង្គម

តារា - តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ត្រូវបានគេដឹងថា ជាតារាចម្រៀង​ដែល​បាន​ចេញ​មុខចេញមាត់ខ្លាំងក្នុងការឃោសនា រកសម្លេងឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៣។ ការប្រឹងប្រែង​របស់ តារាចម្រៀង ករុណា ពេជ្រ ត្រូវបានគេមើលឃើញថា មិនអត់ប្រយោជន៍នោះទេ ព្រោះពេលនេះ តារាចម្រៀង​ដែលតែងតែឡើងច្រៀង លើឆាកតន្រ្តីបំរើអារម្មណ៍ទស្សនិកជនរូបនេះ កំពុងទទួលបានការ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពី​លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ហើយគេក៏បានដឹងដែរថា នៅ​ពេលនេះ ករុណា ពេជ្រ បានក្លាយជាជំនួយការផ្ទាល់ដ៏ជំនិតម្នាក់ របស់លោក ហ៊ុន ម៉ានី ផងដែរ។

ជាញឹកញាប់ គេតែងឃើញវត្តមានរបស់ ករុណា ពេជ្រ ទៅណាមកណា ជាមួយនឹងលោក ហ៊ុន ម៉ានី ក្នុងភាព​ស្និទ្ធ​ស្នាល ដូចកាលពីថ្ងៃទី១៣ កក្កដា កន្លងមកនេះ នៅពេលដែលលោក ហ៊ុន ម៉ានី បានចុះទៅចែកអំណោយ [...]

ករុណា ពេជ្រ៖ បទ​«តែង​សេចក្តី​អំពី​ពុក» ជា​រឿង​ពិត​របស់​ខ្លួន (vdo)

ករុណា ពេជ្រ៖ បទ​«តែង​សេចក្តី​អំពី​ពុក» ជា​រឿង​ពិត​របស់​ខ្លួន (vdo)

រឿងរ៉ាវរបស់តារាចម្រៀង ករុណា ពេជ្រ ត្រូវបានទម្លាយចេញ តាមរយៈបទចម្រៀង ដែល​មានចំណងជើងថា «តែង​សេចក្តីអំពីពុក»។ តារាចម្រៀងរូបនេះ បានបញ្ជាក់ថា ភាគច្រើននៃទំនុកច្រៀង គឺស្រដៀងនឹងរឿងពិតរបស់ខ្លួន។


តារាចម្រៀង ករុណា ពេជ្រ។ (រូបថតហ្វេសប៊ុក)

តារា - «តែងសេចក្តីអំពីពុក» គឺជាចំណងជើងនៃបទចំរៀងច្រៀង របស់អ្នកចំរៀង នៅក្នុងផលិតកម្មថោន ករុណា ពេជ្រ ដែលត្រូវបានម្ចាស់ខ្លួន អះអាងស្ទើតែ៧០ភាគរយ ថាជាចំណែកនៃរឿងរ៉ាវជិវិតពិតរបស់ខ្លួន។

អាល់ប៊ុមដែលនឹងត្រៀមចេញ ក្នុងអំឡុងខែកក្តដានេះ គឺអ៊ាល់ប៊ុមពិសេស របស់ផលិតកម្មថោន ដែលរៀបចំ​ពី​រឿង​រ៉ាវពិត របស់តារាបីដួងក្នុងផលិតកម្មមួយនេះ។ សម្រាប់ ករុណា ពេជ្រ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...