ជោគជ័យរបស់អាយហ្វូន៥ នៅតែធ្វើអោយកាសែតវ៉លស្រ្ទ៊ីត ខកចិត្ត
ភាគហ៊ុនរបស់អ័បផលបានធ្លាក់ចុះបន្តិច នៅក្រោយការចេញមកលក់ របស់អាយហ្វូនស៊េរី៥ បើទោះបីជាមានការ ប្រកាសថា ទូរស័ព្ទដៃដ៏ទំនើបចំនួន៥លានគ្រឿងនេះ ត្រូវបានលក់ចេញ ក្នុងរយៈពេលតែបីថ្ងៃក៏ដោយ។ ការបញ្ចេញ ផលិតផលនេះលក់អស់ពីឃ្លាំង បង្កអោយមានការព្រួយបារម្ភ កាន់តែកើនឡើង។
បណ្ដាជន យ៉ាងច្រើនកុះករ កំពុងរងចាំ ហាងលក់ផលិតផល អ័បផល បើកទ្វា។
ក្រុមហ៊ុនអ័បផល (Apple) បានប្រកាសថា គេបានលក់ទូរស័ព្ទដៃអាយហ្វូនស៊េរី៥ (iPhone 5) អស់ជាង៥លានគ្រឿង ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាបានធ្វើអោយអ្នកវិភាគមួយចំនួនអស់សង្ឃឹម ចំពោះការទន្ទឹងរង់ចាំរបស់ពួកគេ ហើយបារម្ភខ្លាចថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ មិនមានសមត្ថភាពនឹងឆ្លើយតប ទៅនឹងសំណើររបស់អតិថិជន។ នៅពេលនោះ [...]